ស្វាយរៀង៖ លោកជំទាវឧបនាយករដ្នមន្ត្រី ម៉ែន សំអន និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្នសភាព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងក្រុមការងារ បានចុះសួរសុខទុក ដល់កុមារកំព្រា ដែលកំពុងស្នាក់នៅ ក្នុងមណ្ឌលកុមារកំព្រារ ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១១ខែមីនា ឆ្នាំ២០១៦។បើតាមរបាយការណ៍ របស់មណ្ឌលកុមារកំព្រា ខេត្តបានអោយដឹងថា កុមារកំព្រា ដែលកំពុងស្នាក់នៅ ក្នុងមណ្ឌលនេះ មានសិស្សថ្នាក់កឋមសិក្សា ២៦នាក់ ក្នុងនោះស្រី ១២នាក់ និងថ្នាក់អនុវិទ្យាល័យ ២០នាក់ ក្នុងនោះស្រី ៧នាក់ រីឯថ្នាក់វិទ្យាល័យ ៦នាក់ ក្នុងនោះស្រី ១នាក់ សាលាវិជ្ជាជីវៈ ១នាក់ ស្រី កុមារមានជំង្ងឺ ២នាក់។
ក្រៅពីការផ្គត់ផ្គង់ ជម្រកស្នាក់នៅ ហូបចុក និងរៀនចំណេះទូទៅ នៅគ្រប់កំរិត បានបង្កើតយកចិត្តទុកដាក់ ដូចជាអប់រំសុខភាព ចាក់វ៉ាក់សាំង ការពារជង្ងឺ ៦មុខ អប់រំរបៀបរស់នៅ(វប្បធម៌ សីលធម័) បណ្តុះបណ្តាលជំនាញកុំព្យូទ័រ បង្រៀនអក្សរសាស្ត្រ បន្ថែម តាមផ្ទះស្នាក់នៅ ដើម្បីអោយកាយសម្បទា មាំមួន ដោយបានបង្កើតក្រុមកីទ្បា សំរាប់លេងជាមួយកុមារគ្នាឯង ក្នុងមណ្ឌលមានដូចជា បាល់ទាត់ បាល់ទះ វាយសី។របាយការណ៍បានឲ្យដឹងតៀតថា ក្នុងឆ្នាំនេះ មានកុមារពីរនាក់ បានទៅចូលរួមប្រគួតបាល់ទាត់ ខ្សោយបញ្ញាថ្នាក់ជាតិ នៅប្រទេសថៃ បានទទួលបានចំណាត់ថ្នាក់លេខពីរ ចំនួនប្រាំប្រទេស។ នៅខែវិច្ឆិកា ឆ្នាំ២០១៥ កុមារបានប្រកាសចូលរស់នៅ ក្នុងមណ្ឌលចំនួន បីនាក់ស្រី១នាក់ផងដែរ។
ហើយបច្ចុប្បន្ននេះ កុមារមានជីវភាព ល្អប្រសើរជាងពេលមុន ដោយរាជរដ្ឋាភិបាល តំទ្បើងប្រាក់គោលនយោបាយ បានក្នុងមួយនាក់១៥០០០០រៀល សំរាប់ជីវភាព។ ក្រៅពីនេះ នៅមានអង្គការអាស្ពេការ ក្រុមហ៊ុនឌីខេ និងសប្បុជនផ្សេងៗ បានជួយឧបត្ថមផងដែរ។នៅក្នុងឱកាសនោះ លោកជំទាវ ម៉ែន សំអន បានធ្វើការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជានិច្ចជាកាលតែងតែនឹករលឹកដល់កុមារកំព្រា ដែលកំពុងស្នាក់នៅ ក្នុងមណ្ឌលកុមារកំព្រាទូទាំងប្រទេសក៏ដូចជាខេត្តស្វាយរៀងយើងនេះ។
លោកជំទាវ ម៉ែន សំអនបានធ្វើការជំរុញដល់កុមាកំព្រាទាំងអស់ត្រូវចេះថែរក្សារសុខភាព អនាម័យ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ មិនតែប៉ុណ្ណោះ សូមខិតខំរៀនសូត្រ អោយបានក្លាយខ្លួន ទៅជាសិស្សពូកែ ជាទំពាំស្នងឫស្សីនៃប្រទេសជាតិ ឯលោកគ្រូអ្នកគ្រូ ដែលមើលថែរកុមារ សូមយកចិត្តទុកបន្ថែមទៀត ក្នុងការអប់រំកុមារកំព្រា គឺចាត់ទុកដូចជាកូនបង្កើត។
ជាមួយគ្នានេះដែរ លោកជំទាប ម៉ែន សំអន ក៏បានយកអំណោយរបស់អង្គរសែងនិងឧបត្ថមសៀវភៅចំនួន៥៤០ក្បាលប៊ិចចំនួន៣២៤ដើមនំប័ុងប៉ាក់យ់ុងចែកជូនថវិកា ដល់កុមារកំព្រា ចំនួន៥៤នាក់ក្នុងម្នាក់សៀវភៅ១០ក្បាលប៊ិច៦ដើមនិងថវិការក្នុងម្នាក់ទទួលបាន ២ម៉ឺនរៀល និងលោកគ្រូអ្នកគ្រូ ១០នាក់ទទួលបានថវិកាក្នុងមួយចំនួន៥ម៉ីនរៀលផងដែរ



































