video ​បុរស​បើករថយន្ត​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ជ្រុល​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៧​ផ្ទាំង និង​ជ្រុល​ទៅបុក​ម៉ូតូ​ប្រុស​ស្រី​៣​នាក់​ជិះ​ឌុប​គ្នា​របួសធ្ងន់​ស្រាល​

0


ភ្នំពេញ​៖​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើងដល់​ប្រជាពលរដ្ឋ​ជាច្រើន និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ បន្ទាប់ពី​បុរស​បែក​ថ្នាំ​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ហើយ​រេ​ចង្កូត​ជ្រុល​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៧​ផ្ទាំង ហើយ​ជ្រុល​ទៅបុក​យុវជន​ប្រុស​ស្រី​៣​នាក់​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល ។ ដែល​ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី​យប់ ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ភោ​ជនី​ដ្ឋា​ន ប៉ោ​គី នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​
ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ខាងលើនេះ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គឺ​គេ​បានឃើញ​បុរស​បែក​ថ្នាំ​ម្នាក់​ដែលជា​ម្ចាស់​រថយន្ត​បង្ក​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​2T.1626 នោះបាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស ទិស ដៅ​ពី​ជើង​ទៅ​ត្បួ​ង ក្នុង​ល្បឿន​យ៉ាង​លឿន ខ​ណះ​មកដល់​ចំណុចកើតហេតុ ក៏​រេ​ចង្កូត​មក​ខាងឆ្វេង បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៧​ផ្ទាំង ហើយ​ជ្រុល​ទៅបុក​យុវជន​ប្រុស ស្រី​៣​នាក់​ដែល​ជិះ​ម៉ូតូ​ម៉ាក​ហង់​ដា ស្កុប​ពី ពណ៌​ផ្កាឈូក​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1AU.6128 ដែល​ជិះ​បញ្ច្រាស់ទិស​និង​រថយន្ត​បង្ក បណ្ដាល​ឲ្យ​មនុស្ស​ស្រី​ម្នាក់​របួស​បាក់​ភ្លៅ​ម្ខាង​(​ធ្ងន់​)​និង​ប្រុស​ស្រី​២​នាក់​ទៀត​ដែល​ជិះ​ជាមួយគ្នា​រងរបួស​ស្រាល​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​កើតហេតុ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បានមក​ឆោម​រោម​មើល​និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​បាន​ឃាត់ខ្លួន​ជនបង្ក ហើយ​ពេលនោះ​ក៏មាន​នារី​ម្នាក់​ដែល​ជនបង្ក​ថា ជា​ក្មួយ បានមក​លូក​យក​ថ្នាំញៀន​ដែល​នៅក្នុង​ប្រអប់​រថយន្ត​បង្ក​នោះ​ចំនួន​១​កញ្ចប់​ធ្វើ​ឲ្យ​ធ្លាក់​ដល់​ដី ភ្លាមនោះ​សមត្ថកិច្ច​ដែល​ចុះ​ដល់​កន្លែងកើតហេតុ​នោះបាន​ឃើញ​ទាន់​នារី​ម្នាក់​នោះបាន​ធ្វើ​ឲ្យ​ធ្លាក់​ថ្នាំញៀន​ចំនួន​១​កញ្ចប់​និង​សា​រ៉ាង​ចាក់​ចំនួន​៣ ហើយ​សមត្ថកិច្ច​ក៏បាន​ឆែកឆេ​បន្ថែមទៀត​នៅក្នុង​រថយន្ត​បង្ក​នោះ ក៏​រកឃើញ​មាន​ថ្នាំញៀន​ចំនួន​២​កញ្ចប់ រួមទាំង​សំភា​រះ​សំរាប់​ប្រើប្រាស់​បន្ថែមទៀត​។​
ក្រោយពេល​សមត្ថកិច្ច​ឆែកឆេ​រួចហើយ​
​ក៏បាន​នាំ​ជនបង្ក​រួមទាំង​វត្ថុតាង​(​ថ្នាំញៀន​) និង​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។ ដោយឡែក​ភាគី​ខាង​ម៉ូតូ​ដែល​រងរបួស​ធ្ងន់​នោះ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ឯកជន​ភ្លាមៗ​ផងដែរ ៕​ដោយៈ​ជី​ម ភា​រ៉ា​