​លោកជំទាវ​ម៉ែន​សំអន​អញ្ជើញ​ដឹកនាំ​ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំ​ងឹ​ដោយ​អត់​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ពាន់​នាក់​នៅក្នុង​ឃុំ​គោក​ព្រីង​ស្រុក​ស្វាយ

0

ជ្រំ​ខេត្តស្វាយរៀង​៖​លោកជំទាវ​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​_​ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​អញ្ជើញ​ដឹកនាំ​ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំ​ងឹ​ដោយ​អត់​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ពាន់​គ្រួសារ​នៅក្នុង​ឃុំ​គោក​ព្រីង​ស្រុក​ស្វាយជ្រំ​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែ​មិនា​ឆ្នាំ​២០១៦​ស្ថិតក្នុង​អនុវិទ្យាល័យ​និង​សាលាបឋមសិក្សា​ស្វាយ​ប្រ​ហូត​។​ក្នុងឱកាស​នោះដែរ​ក៏មាន​ការចូលរួម​ពី​សំណាក់​លោក លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត​.​ស្រុក​អាជ្ញាធរ​គ្រប់​ថ្នាក់​ពិសេស​សមាជិក​សមាជិកា​រ​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​និង​អស់លោក​ឯកឧត្តម​លោក​លោកស្រី​ក្រុមការងារ​និង​មន្ទី​ពាក់​ព​ន្ធ័​ជុំវិញ​ខេត្ត​ផងដែរ​។​ក្នុងឱកាស​នោះដែរ​លោកជំទាវ​ម៉ែន​សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​_​ព្រឹទ្ធសភា​និង​អធិការកិច្ច​ក៏បានphoto_2016-04-11_12-47-55​ធ្វើការ​កោត​ស​សើរ​ថ្លែងអំណរគុណ​ចំពោះ ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​កម្ពុជា​ដែលមាន​លោក​ហ៊ុន​ម៉ា​ណែ​ត​ជា​ប្រធាន​ហើយ​ថ្ងៃនេះ​លោក​វេជ្ជបណ្ឌិត ហង្ស ច័ន្ទ​វី​រះ អនុប្រធាន​សមាមគ​ម​គ្រូពេទ្យ​ស្ម័គ្រ​កម្ពុជា​ព្រមទាំង​លោក​វេជ្ជបណ្ឌិត​ទាំងអស់​ដែល​បាន​ចុះមក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​អត់​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​យើង​នៅ​ឃុំ​គោក​ព្រីង​ស្រុក​ស្វាយជ្រំ​នេះ​។​លោកជំទាវ​ម៉ែន​សំអន​បន្តទៀតថា​សុខភាព​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ជា​គ្រឹះ​ជា​សសរទ្រូង​និង​ជា​ធាតុ​ចូល​ដែលមាន​តំលៃ​មិនអាច​កាត់ថ្លៃ​បាន​សំរាប់​អភិ​វ​ឌ្ឃ​ប្រទេសជាតិ​ហើយ​សុខភាព​ពិតជា​មាន​តំលៃ​ជាងមាស​ពេ​ជ្យ​ទៅទៀត​ព្រោះ​ពលរដ្ឋ​មាន​សុខ​ភាពល្អ​ទើប​បុគ្គល​ផ្ទាល់​គ្រួសារ​និង​សង្គមជាតិ​មាន​សុភមង្គល​និង​វ​ឌ្ឃ​នភា​ព​។​ដោយហេតុ​នេះហើយ​បានជា​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនា​តេ​ជោ​ហ៊ុនសែន​ដែល​ជាម​គ្គុ​ទេស​ដ៏​ឆ្នើម​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​photo_2016-04-11_12-47-50ចតុកោណ​ដំណាក់កាល​ទី​១​ទី​២​និង​ទី​៣​ដែលមាន​លក្ខ​ណះ​ប្រទាក់ក្រឡា​គ្នា​លើ​គ្រប់​វិស័យ​ដើម្បី​កំណើន​ការងារ​សមធ​ម៏​និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​។​ទន្ទឹម​និង​នោះ​ការលើក​កំពស់​ការផ្ដល់សេវា​សុខភាព​សា​ធា​រណះ​ជូន​ប្រជាពលរដ្ឋ​ជាពិសេស​ជនក្រីក្រ​ស្ត្រី​និង​កុមា​ត្រូវបាន​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​២០០៨-២០១៥​ដោយ​ជា​លទ្ធផល​រដ្ឋ​ភិ​បាល​សំរេចបាន​សមិទ្ធិផល​ដ៏​ធំធេង​ដូចជា​ការបញ្ចប់​សង្គ្រាម​និង​ទទួលបាន​សុខសន្តិភាព​ពេ​photo_2016-04-11_12-47-58 photo_2016-04-11_12-47-47 photo_2016-04-11_12-47-39