ភ្នំពេញ៖នារសៀលម៉ោង១ ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៦ នេះ កម្លាំងនគរបាលខណ្ឌឫស្សីកែវ រួមទាំងកម្លាំង គណៈ បញ្ជាការឯកភាពខណ្ឌបានសហការដាក់គោលដៅត្រួតពិនិត្យនិងឃាត់រថយន្ដ ដឹកដី ដឹកខ្សាច់ និងដឹកថ្ម ជាបន្តទៀត ហើយ បន្ទាប់ពីមានបទបញ្ជាពីលោក ជា ពិសី អភិបាលនៃ
គណៈអភិបាលខណ្ឌឫស្សីកែវ ដើម្បីបង្ការ ទប់ស្កាត់ប្រភេទ រថយន្ដ ដឹកដី ដឹកខ្សាច់ ដឹកថ្ម និងដឹកសម្ភារះផ្សេងៗសំពីង សំពោង ជាពិសេសត្រួតពិនិត្យចំពោះរថយន្ដដែលធ្វើដំណើរ ចូលរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាត ។
លោក ចាន់ ពៅ អធិការរងខណ្ឌឫស្សីកែវទទួលផែនសេនា ធិការ បានឲ្យភ្នាក់ងារ fresh news ដឹងថា ក្រោយទទួល បានការដឹកនាំបញ្ជាពីលោក ទៀង ច័ន្ទសារ អធិការនគរ បាលខណ្ឌឫស្សីកែវភ្លាម នាវេលាម៉ោង១រសៀលថ្ងៃនេះ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវនិងបន្តសហការនិងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានដាក់ពង្រាយកម្លាំងគ្រប់ច្រកល្ហកក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវដើម្បីត្រួតពិនិត្យនិងឃាត់រថយន្ដ ដឹកដី ដឹកខ្សាច់ ដឹកថ្ម និងរថយន្ដធុនធំដែលដឹកសំ ពីងសំពោងតទ្រង់ខុសបច្ចេកទេស។អធិការរងខណ្ឌឫស្សីកែវលោក ចាន់ ពៅ ទទួលផែនសេនាធិការ បានបញ្ជាក់ថា យោងតាមបទបញ្ជាពីថ្នាក់លើ ត្រូវបានអនុវត្តន៍ធ្វើឡើងជា បន្តបន្ទាប់ចាប់ពីថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៦រហូតរយះ ពេល១០ថ្ងៃ ។
គួរម្លឹកថា កាលពីរសៀលថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៦ ម្សិលមិញកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវរួមសហការនិងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានដាក់គោលដៅត្រួតពិនិត្យឃាត់រថយន្ដ ដឹកដី ដឹកខ្សាច់ ដឹកថ្ម និងប្រភេទរថយន្ដដែលសម្ភារះសំពីងសំពោងបានចំនួន៣៦គ្រឿងផងដែរ ៕ហាស់ កំសាន្ដ




































