ភ្នំពេញ៖ម្ចាស់រថយន្ដបែន១គ្រឿង នគរបាលខណ្ឌសែនសុខដែលបានឃាត់រថយន្ដរបស់គាត់ទុករយះពេល២យប់២ថ្ងៃមកហើយនោះបានបង្ខំ ខឹងនិងកម្លាំងសមត្ថកិច្ច ចិតទាំងកំរ៉ោលដោយបើករថយន្ដរបស់ខ្លួនយ៉ាងលឿនរត់គេចចេញពីដែនគោលដៅរបស់សមត្ថកិច្ចខណ្ឌសែនសុខសំដៅមកផ្ទះរបស់ខ្លួននៅគីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ និងជិតដល់ ច្រកចូលផ្ទះហើយនោះក៍ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌណ្ឌឫស្សីកែវសហការនិងកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញតាមចាប់ឃាត់បានមកវិញភ្លាមៗផងដែរ ។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៦ ត្រង់ចំណុចផ្លូវ បេតុងកែងផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថាចំពោះរថយន្ដបែន១គ្រឿងខាងលើដែលបានបើកទាំងកំរ៉ោលរត់គេចចេញពីការយាមកាមដោយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខនោះត្រូវបានគេស្គាល់ថាជារបស់លោក កាន់ ស៉ីថាន និងត្រូវបានកម្លាំងនគរបា លឃាត់យកមករក្សាទុកកាលពីថ្ងៃទី១១ខែមិនាឆ្នាំ២០១៦មកម្លេះដើម្បីត្រួតពិនិត្យរកឯកសារពាក់ព័ន្ធនិងត្រូវរងចាំមានលិខិតអនុញ្ញាត្តពីថ្នាក់លើទើបឲ្យត្រឡប់ទៅវិញដោយឡែកម្ចាស់រថយន្ដមិនព្រមធ្វើតាមការណែនាំរបស់សមត្ថកិច្ចឡើយ ។
បុរសវ័យចំណាស់ជាអ្នកបើកបររថយន្ដបានប្រាប់អ្នកសារព័ត៌មានថាគាត់មានឈ្មោះកាន់ ស៉ីថាន ភេទប្រុស អាយុ៥៦ ឆ្នាំ មានមុខរបរបើកបររថយន្ដ ស្នាក់នៅម្ដុំចំណុចកើតហេតុ ខាងលើ និងជាម្ចាស់រថយន្ដបែនពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ៣D-១០១៥ ។បុរសវ័យ៥៦ឆ្នាំ ដែលជាអ្នកបើក រថយន្ដបានប្រាប់ទៀតថា រូបគាត់បានបង្ខំចិតបើករថយន្ដ របស់ខ្លួនរត់គេចចេញពីទីតាំងដែនគោលដៅរបស់កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដែលបានឃាត់រថយន្ដមករក្សាទុកនោះ”ព្រោះហេតុថា”រថយន្ដបែនរបស់គាត់បានបើកឆ្លងកាត់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចដោយគ្មានដឹកអ្វីទាំងអស់ និង មានច្បាប់ទម្លាប់ត្រឹមត្រូវដោយមិនមានខ្វះឯកសារអ្វី ឡើយព្រមទាំងមានលិខិតអនុញ្ញាត្តឲ្យចូលរាជធានីភ្នំពេញថែមទៀតផង”ចុះហេតុអ្វីបានជាកម្លាំងសមត្ថកិច្ចឃាត់រថយន្ដរបស់គាត់មករក្សាទុកអស់រយះពេល២យប់២ថ្ងៃបែបនេះទៅវិញ”ទើបបណ្ដាលឲ្យរូបគាត់សម្រេចបង្ខំចិតបើករថយន្ដរបស់ខ្លួនសំដៅមកផ្ទះនៅគីឡូម៉ែត្រលេខទាំងនៅមុខកម្លាំងសមត្ថកិច្ចតែម្ដង។
គួររម្លឹកថា ដោយការខិតខំអនុវត្តន៍តាមគោលការបទបញ្ជា ពីថ្នាក់លើកម្លាំងនគរបាលខណ្ឌបានដាក់គោលដៅពង្រាយកម្លាំងគ្រប់ច្រកល្ហកដើម្បីត្រួតពិនិត្យលើរថយន្ដ ដឹកដី ដឹកខ្សាច់ ដឹកថ្ម និងរថយន្ដដែលដឹកសម្ភារះសំពីងសំពោង ជាពិសេសត្រួតពិនិត្យចំពោះរថយន្ដធុនធំដែលមិនមានលិខិតអនុញ្ញាត្តចូលរាជធានីភ្នំពេញ។សម្រាប់ប្រតិបត្តិការខាងលើនេះដែរត្រូវបានធ្វើឡើងនៅ៣ខណ្ឌរួមមានខណ្ឌឫស្សីកែវ ខណ្ឌសែនសុខនិងខណ្ឌពោធិ៍សែនជ័យដោយរយះពេល២ទៅ៣ថ្ងៃនេះកម្លាំងសមត្ថកិច្ចបានឃាត់រថយន្ដប្រមាណជាជាង១០០គ្រឿងមកហើយនិងកំពុងអនុវត្តន៍បន្តរយះពេល១០ថ្ងៃ ដោយរាប់គិតពីថ្ងៃទី១១ ខែ មិនា ឆ្នាំ ២០១៦តទៅ៕ហាស់ កំសាន្ដ




































