​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង​មី ត្រូវ​រន្ទះបាញ់​ស្លាប់​ម្នាក់​និង​របួសស្រាល​ម្នាក់

0

​ប៉ៃលិន​៖ អ​ភូ​ត្ត​ហេតុ​រន្ទះបាញ់​ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ ក្នង​ចំការ​ដំឡូង​មី​មួយកន្លែង នា​ភូមិ​អូរ​ទឹក​ភ្លាវ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ខណៈពេល​បុរសរងគ្រោះ​ទាំងពីរ​នាក់​ទៅ​ជ្រក​ក្រោម​ដើម​អំ​ពឹ​ល​មួយ​ដើម ព្រោះតែ​ភ្លៀង​មួយ​មេ​ធំ ។
​ជនរងគ្រោះ​ទាំងពីរ​មានឈ្មោះ​ទី​១ ឈ្មោះ យ៉ា​ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​ស្លាប់​និង​កន្លែង ) ទី​២​ឈ្មោះ រឿន ណា​រិ​ទ្ទ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​របួសស្រាល​) អ្នក​ទាំ​ពីរ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កោះ​កែវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជា​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង​មី​នៅ​ចំណុចកើតហេតុ​ខាងលើ ។​រូបភាព សេង សុវណ្ណារិទ្ធ (2)
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​មនុស្ស​មួយក្រុម ដែលជា​កម្មករ​ស៊ី​ឈ្នូ​ល​ដក​ដំឡូង​មី​ឲ្យ​គេ បាន​ទៅ​ដក​ដំឡូង​មី នៅ​កន្លែងកើតហេតុ​ខាងលើ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ផ្ទៃមេឃ​អួរ​អាប់​បង្ក​ជា​ដុំ​ពពក​ខ្មៅ លាយ​លំ​និង​ភ្លៀងរលឹម​ស្រិចៗ ។ ប្រភពព័ត៌មាន​បន្តទៀត​ថា​៖ នៅពេល​ភ្លៀង​ចាប់ផ្តើម​ធ្លាក់ ក្រុមកម្មករ​ទាំងនោះ ក៏បានរ​ត់ទៅ​ជ្រក​ក្រោម​ដើម​អំ​ពឹ​ល​មួយ​ដើម ពេលនោះ​ស្រាប់តែ​ស្នូរ​រន្ទះ​បាន​បាញ់​ចេញពី​ក្រោម​ដើម​អំពិល បណ្តាល​ឲ្យ​ចំ​ដើមទ្រូង​បុរស​ម្នាក់ ស្លាប់​ភ្លាម​មួយ​រំពេច និង​ម្នាក់ទៀត​រងរបួស​ស្រាល ។​
​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ ត្រួវបាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ខេត្ត ដឹកបញ្ជូន​យកទៅ​លំនៅដ្ឋាន​ជនរងគ្រោះ ភូមិ​កោះ​កែវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ អត្ថបទ សេង សុវណ្ណារិទ្ធ​