​ជនជាប់សង្ស័យ​ពីរ​បទ​លក់​និង​ចែកចាយ​គ្រឿងញៀន​ចំនូ​ន​៣​នាក់​ត្រូវ​កម្លាំង​ ​សមត្ថកិច្ច​ប៉ូលីស​ចាប់​ខ្លូន​

0

​ខេត្ត​ព្រះសីហនុ​៖​ជនសង្ស័យ​ជាប់​ព​ន្ធ័​ការជួញដូរ​ថ្នាំញៀន​ចំនូ​ន​៣​នាក់​ត្រូវបាន​កំលាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​សហការ​ណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រៃនប់​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃ​ទិ​១១​ខែ​មិនា​ឆ្នាំ​២០១៦​នៅ​តំបន់​ភូមិ​ភូ​ធឿ​ង ឃុំ បិត​ត្រាង​។​គឺ​ចាប់​ខ្លូន​ក្នុង​បទល្មើស​ជាក់ស្តែង​ខណៈពេល​ជនជាប់សង្ស័យ​ខាងលើ​កំពង់​ធ្វើ​សកម្មភាព​លក់​និង​ចែកចាយ​គ្រឿងញៀន​រូ​ម​នឹង​ធ្វើការ​រិ​ប​អូស​គ្រឿងញ្ញៀន​ជាវ​ត្តុ​តាង​ជាច្រើន​កញ្ជប់​ផងដែរ​។​
.​សមត្ថកិច្ច​ប៉ុ​លិ​សបាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ចំនូ​ន​៣​នាក់​ខាងលើ​ទី​១​មា​នន​ឈ្មោះ ចែត រ៉ា​ន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ភូមិ​ដូង ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត បច្ចុប្បន្ន​មាន​ទំ​លំនៅ​នឹង​មុខរបរ​មិន​ពិតប្រាកដ ទី​២​មានឈ្មោះ ណុប ញ្ញា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ ទូក មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត មានមុខ​របរ​មិន​ពិតប្រាកដ ទី​៣​ឈ្មោះ ជុំ​រដ្ឋា ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ មាន​ស្រុកកំណើត ព្រែក​តា​ម៉ាក ឃុំ​ព្រែ​កតា​ម៉ាក ស្រុក​ខ្សាប់​កណ្តាល ខេត្តកណ្តាល មានមុខ​របរ​មិន​ពិតប្រាកដ​។​IMG-20160312-WA0032 IMG-20160312-WA0031
.​ក្រោយ​ការឃាត់ខ្លួន​កំលាំង​របស់​សមត្ថកិច្ច​បាន​ឆេ​ក​ឆេ​រកឃើញ​នូវ​វត្ថុតាង​មួយ​ចំ​នន​រួមមានៈ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មិន​(ICE)​ចំនួន​៣១​កញ្ចប់​តូច​មាន​ទំ​ម​ន្ង​ន់​ស្មើរ​និង​៦០.៤៧​ក្រាម​.​នឹង​ថ្នៃ​ញៀន​ប្រភេទ​(wy)​ចំនួន​៤​គ្រាប់​រូ​ម​នឹង​ទូរ​សព្ទ័​ដៃ​ចំនូ​ន​៤​គ្រឿង​ផងដែរ​។
.​ជនជាប់សង្ស័យ​នៅ​ចំពោះ​សមត្ថកិច្ច​ប៉ូលីស​បាន​ឆ្លើយ​សារភាពថា​ខ្លូន​ពិតជា​បានធ្វើ​សកម្មភាព​លក់​និង​ចែកចាយ​គ្រឿងញៀន​ពិតប្រាកដ​មែន​ប៉ុន្តែ​រពាក់​ព​ន្ធ័​ទៅ​និង​ប្រភពដើម​ដែលជា​មេខ្លោង​ផ្តល់​គ្រឿងញៀន​នេះ​ជន​ជាប់​ស្ស័​យ​មិន​ឆ្លើយ​សារភាព​ប្រាប់​ឲ្យ​ដឹង​នោះទេ​។​.​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ព័ត៌មាន​បន្ថែម​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាតំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ព​ផ្លូវ ច្បាប់ ៕​កោះពស់​(​រូបភាព​ជនសង្ស័យ​ទាំង​៣​នាក់​)
​ ​