​អ្នកជួញដូរ​គ្រឿងញៀន​៣​នាក់​និង​វត្ថុតាង ប៉ូលិស​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ​

0

​ខេត្តសៀមរាប​៖​នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត​បាន​សហការ​ជាមួយ អធិការនគរបាល​ស្រុក​ជីក្រែង​និង​មានការ​សហការ​ចូលរួម​ជាមួយ​កម្លាំង​អន្តរាគមន៍ ចុះ​ប្រ​ត្តិ​ការបង្ក្រាប​ករណី​គ្រឿងញៀន ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ៣​នាក់ ជា​បន្តបន្ទាប់ នៅ​កន្លែង​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ ក្នុង​ខេត្តសៀមរាប ខណៈ​ពួកគេ​កំពុង​ចែកចាយ តាម​ដងផ្លូវ​សាធារណៈ និង​នៅក្នុង​បន្ទប់​ជួល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ពេញ ក្នុង​ក្រុង​/​សៀមរាប ។
ហេតុ​ការចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១២​ខែ​មិនា ឆ្នាំ​២០១៦​ស្ថិតនៅ​ចំនុច​២​កន្លែង​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ គឺ​នៅ​ស្រុក​ជីក្រែង និង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប ។​IMG-20160313-WA0019
លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់ថា ក្នុងការ​ចុះបង្ក្រាប​ករ​ណី​ខាងលើនេះ កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន​៣​នាក់​រួមមាន ទី​១/​ឈ្មោះ នុត កែវ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ស្រុកកំណើត​នៅ​ភូមិ​តាំងក្រសាំង ឃុំ​ជើងព្រៃ ស្រុក​បាធាយ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ឃាត់ខ្លួន​ថ្ងៃទី​១២​ខែ​មិនា​ឆ្នាំ​២០១៦ (​ជួញដូរ​)​និង​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​នៅក្នុង​ខ្លួន​ជនសង្ស័យ​ខាងលើ​មាន​៖ ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៤​កញ្ចប់​តូច​ស្មើនឹង​ទម្ងន់​១.៨​ក្រាម​,​ទូរស័ព្ទដៃ​ចំនួន​១​និង​ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១.AF.១៥៥៤ ។​IMG-20160313-WA0017និង​ទី​២/​ឈ្មោះ យ៉ុង រតនា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​បើក​រឺ​ម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ​រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​ឃាត់ខ្លួន​ថ្ងៃទី​១២​ខែ​មិនា​ឆ្នាំ​២០១៦(​ជួញដូរ​)​ទី​៣/​ឈ្មោះ ជិន សូ​ដា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​បើក​រឺ​ម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ ស្នាក់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ឃាត់ខ្លួន​ថ្ងៃទី​១២​ខែ​មិនា​ឆ្នាំ​២០១៦(​ជួញដូរ​)​ព្រមទាំង​ដកហូត​បាន​វត្ថុតាង​រួមមាន​៖​ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ឆ្នាំ​២០១៣​មាន​សណ្តោង​រឺ​ម៉ក ពាក់​ស្លាក​លេខ​សៀមរាប ១.M.៨៣៥៤​។​IMG-20160313-WA0018
បច្ចុប្បន្ន​ជនសង្ស័យ ចំនួន​៣​នាក់​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កសាង សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែ​មិនា​ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ដោយ ច័ន្ទ រស្មី​