ខេត្តរតនគិរី៖ រម្មណីយ៍ដ្ឋានប្រវត្តិសាសន៍២កន្លែងដែលមានទឹកធ្លាក់មិនដែលដាច់នោះត្រូវបានភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាកំសាន្តតិចតួចណាស់ព្រោះតែផ្លូវទៅកំសាន្តនៅរម្មណីយ៍ដ្ឋាននោះរងនូវការខូចខាតជាច្រើនកន្លែង។
ប្រជាពលរដ្ឋលក់ដូរនៅរម្មណីយ៍ដ្ឋានទឹកជ្រោះកាទៀលនិងរម្មណីយ៍ដ្ឋានទឹកជ្រោះកាចាញបានថ្អូញថ្អែប្រាប់ភ្នាក់ងារខេមរានៅព្រឹកថ្ងៃទី១២ខែមិនាឆ្នាំ២០១៦នេះថាដោយសាររម្មណីយ៍ដ្ឋានទាំពីរកន្លែងដែលមានសភាពស្ងប់ស្ងាត់ក៍ដោយសារផ្លូវខូចខាតពិបាកចូលមកទស្សនាកំសាន្តជាពិសេសផ្លូវចូលទៅរម្មណីយ៍ដ្ឋានទឹកជ្រោះកាទៀងតែម្តងចំណែករម្មណីយ៍ទឹកជ្រោះកាចាញខូចខាតតែបន្តិចបន្តួចប៉ុណ្ណោះទេរថយន្តអាចចូលទៅដល់ផងដែរ។
បើតាមការឲ្យដឹងពីលោកស្រីដែលនៅលក់សំបុត្រជួនភ្ញៀវជាតិនិងអន្តរជាតិនោះថាភ្ញៀវមកកំសាន្តនៅរម្មណីយ៍រដ្ឋានទឹកជ្រោះកាចាញមានចំនួន៧០ទៅ៨០នាក់ចំពោះថ្ងៃសៅនិងថ្ងៃអាទិត្យរីឯថ្ងៃច័ន្ទដល់ថ្ងៃសុកមានតែ១០ទៅ១៥នាក់ប៉ុណ្ណោះ។
ចំណែករម្មណីយ៍ដ្ឋានទឹកជ្រោះកាទៀងវិញគឺមានភ្ញៀវជាតិនឹងអន្តរជាតិទៅកំសាន្តតែ២០ទៅ៣០នាក់ប៉ុណ្ណោះចំពោះថ្ងៃសៅនិងថ្ងៃអាទិត្យរីឯថ្ងៃច័ន្ទដល់ថ្ងៃសុក្រគឺសូន្យតែម្តង។
កត្តាដែលបណ្តាលឲ្យភ្ញៀវជាតិនិងអន្តរជាតិមិនទៅកំសាន្តក៍ដោយសារផ្លូវពិបាកខ្លាំងពេករថយន្តមិនអាចទៅដល់ធ្វើឲ្យខាតថវិការបស់ភ្ញៀវនិងរកចំណូលចូលរដ្ឋតាមវិស័យទេសចរណ៍ក៍បានតិចតួច។
ហេតុដូចនេះសូមក្រសួងពាក់ព័ន្វមេត្តាជួយស្ថាបនាផ្លូវចូលទៅកំសាន្តនៅរម្មណីយ៍ដ្ឋាននានាឲ្យស្អាតល្អផងដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តជាតិទៅកំសាន្តនៅរម្មណីយ៍ដ្ឋានប្រវត្តិសាសន៍លើទឹកដីសុវណ្ណភូមិដ៍ត្រចេះត្រចង់នេះផងដែរ៕ដោយ:យក្ស ឡោម




































