​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចំរើន​លើ​គ្រប់​វិស័យ​ដូច​ពេលបច្ចុប្បន្ន គឺ​ដោយសារតែ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​សមាជិក​សមាជិកា​បក្ស​ត្រូវ​ចេះ​រួបរួមសាមគ្គី​គ្នា​

0

 

​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចំរើន​លើ​គ្រប់​វិស័យ​ដូច​ពេលបច្ចុប្បន្ន ប្រជាជនមាន​ជីវភាព​ធូរធារ​និង​សំបូរ​សប្បាយ គឺ​ដោយសារតែ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​សមាជិក​សមាជិកា​បក្ស​ត្រូវ​ចេះ​រួបរួមសាមគ្គី​គ្នា កុំ​ជឿ​តាម​ការ​ញុះ​ញ៉ុ​ង​អកុសល ដែលនាំឱ្យ​ប្រទេសជាតិ​ធ្លាក់ចូល​ក្នុង​គ​ញ​រោះ​មហន្ត​តា​យ​ដូច​ក្នុង​របរ​ប្រល័យពូជសាសន៍​ប៉ុលពត ។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់ ឯ​ឧ ប៉ុល ពិ​ធេ​យ្យ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​ព​ពឺ​ស ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ មហាសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៣៩ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជាង​៨០០​នាក់ ស្ថិតក្នុង​ឃុំ​ព​ពឺ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ ។​photo_2016-04-12_22-32-42

បន្ទាប់ពី​លោក​ពា ហោ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ឃុំ​ព​ពឺ​ស ធ្វើ​របាយការណ៍​ស្វាគមន៍ និង​លោក​ភោគ សុផល អនុប្រធាន​គណៈកម្មាធិកា​រប​ក្ស​ស្រុក​ស្វាយ​អ​ន្ទ​រ ឡើង​អាន​នូវ​ខ្លឹមសារ​នៃ​មហាសន្និបាត​រួចមក ឯ​ឧ ប៉ុល ពិ​ធេ​យ្យ មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងឱកាស​នោះ ឯ​ឧ​ក៏បាន​ផ្តាំផ្ញើរ​នូវ​ការ​នឹករលឹក ពី​សំណាក់​ឯ​ឧ នេ​ត សាវឿន ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ស្វាយ​អ​ន្ទ​រ ជាពិសេស​សម្តេច​ក្រឡាហោម​សខេង ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​គ្រប់ពេលវេលា ។photo_2016-04-12_22-33-19 ឯ​ឧ​បន្តថា ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ និង​នយោបាយ​ឈ្នះៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បានធ្វើឱ្យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា​នៅក្នុង​ប្រទេស បាន​នឹង​កំពុងតែ​រីក​ដុះ​ដាន​ជា​បន្តបន្ទាប់​គួរ​ជាទី​មោទនៈ ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ មានចំណេះដឹង​កាន់តែច្រើន និង​ដើរ​ទន្ទឹមគ្នា​ជាមួយ​បច្ចេកវិទ្យា​រីកចំរើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។photo_2016-04-12_22-33-12 ជាមួយគ្នានេះ ឯ​ឧ ប្រធាន​ក្រុមការងារ ក៏បាន​លើកឡើង​អំពី​គ្រោះថ្នាក់​ចរាចរណ៍​បច្ចុប្បន្ន ដែល​បាន​ឆក់យក​ជីវិត​យ៉ាង​ឆាប់រហ័ស និង​ធ្វើ​ផ្តាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ចៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ ដែលនាំឱ្យ​បាត់បង់​ជីវិត និង​ខាតបង់​ថវិការ ៕​