VIDEO ​ទីតាំង​ចំ​ម្រា​ញ់​សារ​ធាតុមាស​មួយកន្លែង​ធ្វើ​ឲ្យ​ប៉ៈ​ពាល់​ដល់​សុខភាព​ពលរដ្ឋ​រស់​ជុំវិញ​ធ្ងន់ធ្ងរ​

0


​កំពង់ស្ពឺ​=​ទីតាំង​មួយកន្លែង ដែល​ពលរដ្ឋ​បាន​ចោទថា​ជា​កន្លែង​ចម្រាញ់​សារធាតុ​មាស និង​ទឹក​អាស៊ីត​ចេញពី​មាស​បាន​ប៉ៈ​ពាល់​ដល់​បញ្ហា​សុខភាព​ទាំង​មនុស្ស​និង​ស្លាប់​សត្វ​មាន់​ទា​យ៉ាងខ្លាំង ខណៈ​ទីតាំង​មួយ​នេះ​បាន​លួច​បញ្ចេញ​ផ្សែង​ជា​ញឹកញាប់​តាម​បំពង់​បង្ហុយ​ឡើងលើ ហើយ​ត្រូវ​ខ្យល់​បក​វិលវល់​មក​ប៉ៈ​ដល់​អ្នករស់នៅ​ក្បែរៗ​នោះ ។​
​ម្ចាស់​សិប្បកម្ម​ទីតាំង​ខាងលើ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ទៀ ឆេង​ឡុង មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ញ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ជា​ប្រភេទ​សិប្បកម្ម​ឡ​ចម្រាញ់​មាស​(​ដេញមាស​) ។​
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​សិប្បកម្ម​ខាងលើ​ជាច្រើន​នាក់ មាន​ប្រ​ត្តិ​កម្ម​យ៉ាងខ្លាំង​ចំពោះ​ទីតាំង​នេះ​ថា បាន​បញ្ចេញ​ផ្សែង​ដែលមាន​ជាតិពុល​និង​ជៈ​ខ្លិន​មកលើ​ពួកគាត់​យ៉ាងខ្លាំង ក្នុងនោះ​មាន​ទាំង​ការ​ងាប់​សត្វ​មាន់​ទា​ជ្រូក ដែល​ពួកគាត់​ច​ញ្ចឹ​ម​ស្ទើ​ផុត​ជូ​ព​អស់​ទៀត ។​ពលរដ្ឋ​ជា​អ្នកភូមិ​បាន​បន្តថា កន្លងមក​ពួកគាត់​គ្រោង​និង​ដាក់ពាក្យ​ម្តង​រួចមកហើយ តែ​ក៏មាន​ខាង​អាជ្ញាធរ​ចុះ​ដោះស្រាយ​បញ្ជា​ឲ្យ​ម្ចាស់​សិប្បកម្ម​ចម្រាញ់​មាស​នេះ គោរព​ច្បាប់់​ស្តីពី​បរិស្ថាន បន្ទាប់មក​ក៏​ខាន​លែងឃើញ​បង្ហុយផ្សែង​បាត់​មួយរយៈ ក្រោយមក​ពួកគាត់​បានឃើញ​ទីតាំង​មួយ​តែងតែ​លួច​ដុត​បង្ហុយផ្សែង​ម្តងម្កាល​ជា​ញឹកញាប់ ដែល​ទង្វើ​នេះ​កាន់តែ​ប៉ៈ​ពាល់​កាន់តែ​ធ្ងន់ធ្ងរ​មកលើ​ពួកគាត់​បន្ថែមទៀត ។​
​ទាក់ទង​និង​រឿងនេះ​ដែរ​លោក គាត រ​ង្ស៉ី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ​មិនា ឆ្នាំ​២០១៦​បាន​ឲ្យ​ដឹងថា​លោក​ទទួលស្គាល់ថា​ពិត​ជាមាន​ទីតាំង​សិប្បកម្ម​ចម្រាញ់​មាស​នេះ​មែន ហើយ​មន្ទីរ​បាន​ចុះ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា ឲ្យ​ទីតាំង​ខាងលើ​គោរព​ច្បាប់បរិស្ថាន​ហើយ​មិនត្រូវ​ធ្វើ​អ្វីដែល​ប៉ៈ​ពាល់​ដល​សុខភាព​ប្រជាពលរដ្ឋ​នោះទេ ។​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា បើសិនជា​ម្ចាស់​ទីតាំង​ពិតជា​លួច​ដុត​ចម្រាញ់​បង្ក​ជា​ផ្សែង​ប៉ៈ​ពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដូច​ការ​លើ​ឡើង​មែន ទីតាំង​ខាងលើ​អាច​និង​ត្រូវ ទទួល​ការ​ពិន​យ័​អន្តរកាល និង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ឬ​រើ​ផ្លាស់​ផ្តូ​រ​ទីតាំង​តែម្តង នេះ​មិន​និយាយ​ពី​ការពាក់​ព​ន្ធ័​ផ្លូវច្បាប់​នានា​ផង​នោះទេ ។​
​លោក ហុក ម៉ា​រា​ឌី ប្រធាន​ច្រកចេញចូល​តែមួយ​ក្រុង​ច្បារមន​ធ្លាប់​ប្រាប់ថា រឿង​សិប្បកម្ម​ចម្រាញ់​មាស​ឬ​(​ឡ​ដេញមាស​)​ខាងលើ​មិនមាន​ចុះបញ្ជី​នៅ​ក្រុង​នោះទេ​តែ​លោក​បាន​ឭ​ថា​មានច្បាប់​អនុញ្ញាតិ​ពី​ក្រសួង​រ៉ែ ហើយ​លោក​ក៏បាន​បញ្ជាក់ដែរថា​បើសិន​ជា​រឿងនេះ​មាន​ពលរដ្ឋ​ណា​ម្នាក់​ប្តឹង​ម្ចាស់​ទីតាំង​អាច​និង​ការ​ប្រឈម​និង​ផ្លូវច្បាប់​ស្តីពី​បរិស្ថាន​ផង​នោះដែរ ។​
​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ៈ​ពាល់​ដដែល​បាន​ទទូច​ចង់​ឲ្យ​អាជ្ញាធរ ផ្លាស់​ទីតាំង​នេះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ទីប្រជុំជន​ក្បែរៗ​អ្នកភូមិ ដោយសារតែ​ចំហេះ​បាន​ជៈ​ក្លិន​មកលើ​ផ្ទៈ​អ្នកភូមិ ហើយ​បាន​បំផ្លាញ​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ដែល​បណ្តាល​ឲ្យ​ងាប​ដល់​សត្វ​ច​ញ្ចឹ​មរ​បស់​អ្នកភូមិ​ថែមទៀត ៕​