​លោក​ម៉ម​ប៊ុនហេង​អញ្ជើញ​ចូលរួម​បញ្ចុះបឋមសិលា​សាងសង់​អាគា​ថ្មី​នៅ​មន្ទី​ពេទ្យ​ខេត្ត

0

​ស្វាយរៀង​៖​នុត​នាង​លោក​ម៉ម​ប៊ុនហេង​រដ្ន​មន្ត្រី​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែ​មិនា​ឆ្នាំ​២០១៦​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់អា​គា​ថ្មី​នៅ​មន្ទី​ពេទ្យ​ខេត្តស្វាយរៀង​ដែលជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។​ក្នុង​ពិធី​នេះដែរ​មានការ​ចូលរួម​ពី​លោក​គូ​ម៉ា​ម៉ា​រូ​យូ​ជិ​ឯកអគ្គ​រាជ​រដ្ន​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​ប្រចាំ​ប្រទេស​កម្ពុជា​លោក​ជៀង​អំ​អភិបាលខេត្ត​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ប្រជា​ពល​រដ្ន​មាន​ប្រមាណ​៥០០​នាក់​ផងដែរ​។​លោក​ជៀង​អំ​អភិបាលខេត្ត​បានអោយដឹងថា​ខេត្តស្វាយរៀង​រួមជាមួយ​មន្ទី​ពេទ្យ​ខេត្ត​និង​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រារព្វ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អាគារ​មន្ទីរពេទ្យ​ថ្មី​១​ខ្នង​កម្ពស់​៣​ជាន់​ដែលជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​តាមរយះ​អង្គការ​jica​ត្រូវ​ចំណាយ​ទឹកប្រាក់​អស់​៩,៦១៦,០៧១​ដុល្លា​ហើយ​ការសាងសង់​នេះ​គ្រោង​និង​បញ្ចប់​ក្នុង​អ​ទ្បុ​ង​ខែកក្កដា​ឆ្នាំ​២០១៧​។​លោក​រដ្ន​មន្ត្រី​ម៉ម​ប៊ុនហេង​បាន​មានប្រសាសន៍ថា​អំណោយ​មន្ទីរពេទ្យ​នៅ​ខេត្តស្វាយរៀង​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន​នេះ​បាន​ឆ្លើ​តប​យ៉ាងសំខាន់​ទៅនឹង​សេចក្តីត្រូវការ​ចាំបាច់រ​បស់​ប្រជាជន​ស្រម​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុ​ា​ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយក​រដ្ន​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​មិន​តែ​ប៉ុ​ណ្តោះ​ប្រទេស​ជប៉ុន​នៅតែ​ដើ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ឧបត្ថម​ដល់​កម្ពុជា​។​លោក​រដ្ន​មន្ត្រី​ម៉ម​ប៊ុនហេង​ធ្វើការ​កោតសរសើរ​និង​ជំរុញ​ដល់​មន្ត្រីរាជការ​សុខាភិបាល​ខេត្តស្វាយរៀង​ទាំ​អស់​ត្រូវខិតខំ​យកចិត្តទុកដាក់​ខ្ពស់​ផ្តល់​សេវា​ថែទាំ​ព្យាបាល​ក្នុង​សេចក្តីថ្លៃថ្នូរ​មាន​ក្រមសីលធម៌​វិជ្ជា​ជី​វះ​មាន​កិច្ចសហការ​និង​ទំនាក់ទំនង​ល្អជា​មួយ​ថ្នាក់ដឹកនាំ​និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ដើម្បីអោយ​វិស័យ​សុខាភិបាល​មានការ​អភិ​វ​ឌ្ឌ​ន៍​ទាំង​រចនា​សម្ព​ន្ធ័​បច្ចេកទេស​និង​គុណភាព​៕

photo_2016-03-14_12-11-02 photo_2016-03-14_12-10-59 photo_2016-03-14_12-10-55 photo_2016-03-14_12-10-52 photo_2016-03-14_12-10-48 photo_2016-03-14_12-10-44