ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៦បុរសម្នាក់ប៉ុនប៉ងចងកសម្លាប់ខ្លួនបានសម្រេចនៅនឹងបង្កាន់ដៃស្ពានថ្មរនៃផ្លូវហាយវេ ស្ថិតនៅក្នុងភូមិស្លែងពណ៍ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះម៉ៅ សុផាន់ អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។តាមការឲ្យដឹងពីសាច់ញាត្តិជនរងគ្រោះ បានប៉ុនប៉ងចងកសម្លាប់ខ្លួន នៅក្នុងផ្ទះម្តងហើយកាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៦ តែដោយសារមានគេឃើញនិងជួយទាន់ពេល លុះថ្ងៃទី១៣ ខែឆ្នាំដដែលក៏ស្រាប់តែឃើញជនរងគ្រោះចងកនិងដៃស្ពានថ្មរនៅកន្លែងកើតហេតុខាងលើ ដោយបន្សល់ទុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ សេរី២០០៥ ពាក់ស្លាកលេខ បាត់ដំបង ១J.៤២២៩។សមត្ថកិច្ច បានឲ្យដឹងទៀតថា តាមការរៀបរាប់ពីសាច់ញាត្តិបានអោយដឹងថា ជនរងគ្រោះមុនពេលកើតហេតុមិនមានរឿងអ្វីគួអោយកត់សំគាល់ឡើយ៕




































