ខេត្តពោធិ៍សាត់៖បុរសម្នាក់បានស្លាប់ដាច់រាង្គកាយជាបំណែកជាប់នឹងកាបីនរថយន្តដែលអ្នកដំណើរមើលទៅឧប្បហេតុចរាចរណ៍នេះពិតជាសាហាវនិងរន្ធត់បំផុតដោយសាតែជនរងគ្រោះគេសង្ស័យថាទំនងងុយដេកវេចង្កូតទៅបុករថយន្តកុងតឺន័រមកច្រាស់ទិស។ហេតុការនេះបានកើតឡើងកាលពីវេលាមោ៉ង៩និង២០នាទីព្រឹកថ្ងៃទី១៤ខែមិនា ឆ្នាំ២០១៦ត្រង់ភួមិអូរអាចម៍កុកបឃុំអូរសណ្ដាន់ស្រុកក្រគរ ខេត្តពោធិ៍សាត់។មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោករបស់អធិការដ្ឋានស្រុកក្រគរលោកមោ៉ល សាវា៉ន បានឲ្យដឹងថាបើតាមភាពជាក់ស្ដែងនៅកន្លែងកើតហេតុនឹងសាក្សីបានឃើញហេតុការណ៍ច្បាស់ភ្នែកនិយាយថា ស្របពេលមានរថយន្តកុងតឺន័រមួយគ្រឿងព័ណ៍សពាក់ស្លាកលេខភ្នំពេញ3C 78-18 ទិសដៅពីលិចទៅកើតបើកល្បឿនលឿន ក្នុងផ្លូវអទិភាពរបស់គេ។
ភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿងប្រភេទហិនដាយពាក់ស្លាក់លេខភ្នំពេញ3A. 21-01 ព័ណ៍ស បានចរាចរណ៍ក្នុងទិសដៅពីកើតទៅលិចដែលគេបាលស្គាល់ថាជនរងគ្រោះនោះឈ្មោះ ពិសិទ្ធភេទប្រុសអាយុ៣២ឆ្នាំរស់នៅរាជធានីភ្នំពេញបានបើកបរទិសដៅពីកើតទៅលិចដោយល្បឿនលឿនច្រាស់ទិសគ្នាលើផ្លូវជាតិលេខ០៥។ស្រាប់តែជនរងគ្រោះនោះបើកបរមកដល់ចំនុចចន្លោះគីឡូមែ៉ត្រលេខ១៦៦និង១៦៧កើតហេតុខាងលើដែលគេសង្ស័យថាទំនងជាអ្នកបើកបរនោះងងុយដេកស្រាប់តែបើកបរលើផ្លូវអទិភាពសុខៗក៍បានវេចង្កូតឆ្លងទ្រូងផ្លូវជាតិទៅខាងឆ្វេងដៃទៅបុករះនឹងរថយន្តកុងតើន័រនោះបណ្ដាលឲ្យរថយន្តបង្ករហិនដាយនោះខូចខាតផ្នែកខាងមុខកំពិតខ្ទេចខ្ទីអស់ហើយជាប់ទាំងតៃកុងក្នុងកាបីនរថយន្តនោះដាច់រាង្គកាយស្លាប់ជាប់នឹងដែករថយន្តនោះបើលទៅគួឲ្យរន្ធត់ជាទីបំផុតនឹងរុះអង្ករដាច់រយះរថយន្តរបា៉យពេញផ្លូវរួមទាំរថយន្តកុងតឺន័រនោះក៍ខូចខាតដែរដោយតៃកុងរថយន្តក៍បានភ័យខ្លួនរត់គេចបាត់។
លោក មោ៉ល សាវា៉ន បន្តថាខណៈនេះខាងនគរបាលចរាចរណ៍បានកំពុងវាស់វែងគាស់យកសពជនរងគ្រោះ ប្រគល់ឲ្យក្រុមគ្រួសារនិងយកវត្ថតាងទៅរក្សាទុកបណ្ណោះអាសន្នរងចាំដោះស្រាយផ្លូវច្បាប់ពេលក្រោយ៕



































