ឧត្តរមានជ័យ៖ អ្នកជិះម៉ូតូ២នាក់រងរបួសធ្ងន់និងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូត្រូវរថយន្តមួយគ្រឿងបុកយ៉ាងពេញទំហឹងក្នុងករណីជីះបញ្ច្រាស់ទឺសគ្នា។ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១៧៤ ស្ថិតនៅក្នុងភូមិទួលព្រិច ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័។សមត្ថកិច្ចប៉ូលិស បានឲ្យដឹងថា អ្នករងរបួសទី១ឈ្មោះភុល ខិត ភេទប្រុស អាយុ១៩ឆ្នាំជាអ្នកបើកម៉ូតូ ម៉ាកវេវ ពណ៍ខ្មៅគ្មានស្លាកលេខ រងរបួសធ្ងន់និងអ្នករួមដំណើរម្នាក់ឈ្មោះញាន ចិន ភេទប្រុស អាយុ១៨ឆ្នាំរងរបួសបាក់ជើងខាងស្តាំនិងធ្លាយពោះខាងស្តាំ អ្នកទាំង២រស់នៅភូមិពពេលសែនជ័យ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។សមត្ថកិច្ចបានបន្តទៀតថា ចំណែករថយន្តបង្ករម៉ាកកាមរីឆ្លាមសេរី៩៧ពណ៍ឆ្លូញ គ្មានស្លាកលេខ បន្ទាប់ពីកើតហេតុការណ៍ភ្លាមម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោលទុករថយន្តចោលនៅកន្លែងកើតហេតុ។ពេលនេះរថយន្តបង្ករនិងម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលស្រុកយកមករក្សាទុករងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមនិតិវិធីច្បាប់៕



































