ខេត្តព្រះសីហនុ៖ជនជាប់សង្ស័យចំនួន២នាក់ក្នុងចំណោមបក្ខពូកប្រមាណ៥នាក់ដែលជាប់ពាក់ពន្ធ័ លួចសំភារះសំលៀកបំពាក់របស់ក្រុមអ៊ុយញ៉ុងដឹកតាមរថយន្តកុងទីន័រពីរខេត្តកំពង់ស្ពឺមកខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៤០២តាម បណ្តោយ ផ្លូវជាតិ លេខ ៤ស្ទាក់ចាប់បាននៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 144_145ស្ថិតក្នុង ភូមិ. ឃុំចំការ ហ្លូង. ស្រុក កំពង់សិលា. ខេត្តព្រះសីហនុ ខណៈពេលក្រុមជនសង្ស័យ ខាងលើកំពង់បើក រថយន្ត កុងទីន័រ មួយ គ្រឿងដែល ពួកគេ លួចយកទំនិញចេញអស់(នៅសល់តែសំបកទីន័រ) ក្នុងគោលដៅមកខេត្ត ព្រះសីហនុ។
.សមត្ថកិច្ចកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៤០២ បានឲ្យដឹងថា ការចាប់ខ្លូនជនជាប់ សង្ស័យខាងលើនេះគឺធ្វើឡើងតាមបណ្តឹង លោក សឹន. សុធា មេការរថយន្តក្រុមហ៊ុន អ៊ុយ.ញ៉ុង ដោយបញ្ជាក់ថាសូមឲ្យជួយស្ទាក់ចាប់រថយន្តកុងទីន័រមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពាក់ ស្លាក លេខភ្នំពេញ3B4161សណ្តោងរឺម៉កដឹកទូរកុងតឺន័រពណ៌ឈាមជ្រូក លេខទូTEMU6162274(5) ទំហំ៤០ហ្វីត ផ្ទុកសំភារះសំលៀកបំពាក់នាំចេញរបស់ក្រុមអ៊ុយញ៉ុង ដឹកចេញពីរក្នុងភ្នំពេញ ក្នុង គោល ដៅមកកំពង់ផែខេត្តព្រះសីហនុ ។ កងកម្លាំង អាវុធហត្ថស្នាក់ការ៤០២ដឹកនាំដោយ លោកវ. ត្រីស៊ឹម.សុខរឹទ្ធ ក្រោយទទូលបានពត៏ មាននេះភ្លាមៗក៏បានប្រើប្រាស់កម្លាំងចេញល្បាត ភ្លាមៗ ផងដែរ រហូតឈានដល់ការចាប់ឃាត់មនុស្សចំនួន២នាក់នឹងរថយន្តកុងទីន័រដូចបានរៀបរាប់ ខាង លើផងដែរ។
.ជនជាប់សង្ស័យចាប់ខ្លូនខាងលើមានឈ្មោះទី១ជួន បន ហៅ បេ ភេទប្រុស ២៨ឆ្នាំ .មុខរបរ បើកបររថយន្តអោយក្រុមហ៊ុនអ៊ុយញ៉ុងមានទីលំនៅភូមិអូរតាប៉ាង.ឃុំអូរឧកញ្ញ៉ាហេង .ស្រុក ព្រៃនប់ ទី២ឈ្មោះណ ធូ. រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ជួន បន ហៅ បេ បាននិយាយសារភាពរៀបរាប់ប្រាប់ឲ្យដឹងថា នៅព្រឹកមុនពេលកើតហេតុ ទំនិញនៅក្នុងរថយន្តកុង ទីន័រ ទាំងអស់របស់ ក្រុមហ៊ុន អ៊ុយញ៉ុងខាងលើ ឈ្មោះ នី ជាអ្នកយក ដោយ ឈ្មោះ នី នេះបាន ឡើងបើករថយន្តជំនួសខ្លួន ចេញពីរខេត្តកំពង់ស្ពឺ ចំណុចផ្លូវចូលក្រុងច្បារមន ឆ្ពោះទៅ ផ្លូវឱរ៉ាល់ដើម្បី ធ្វើសកម្មភាពយក សំភារៈ ក្នុងទូរកុងតឺន័រ ហើយសកម្មភាពនេះក៍មានបក្ខពួកចំនូន២នាក់ ទៀត (អត់ស្គាល់ឈ្មោះ) ជិះ រថយន្ត កាមរីឆ្មាមពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1993 ចូលរូម ធ្វើ សកម្មភាពផង ដែរ។ លុះក្រោយមកបន្ទាប់ពីរពួកគេគាស់យកសភារៈពីរក្នុងកុងទីន័រអស់ ឈ្មោះ នី នោះក៏បានយក រថយន្តមកប្រគាល់ ឲ្យខ្លូនវិញ ព្រមទាំង ឲ្យលុយមកខ្លូនចំនូន៤០០០ដុល្លា សហ រដ្ឋ អាមេរិកផងដែរ។
ក្រោយពីទទួលរថយន្តនិងប្រាក់រួចឈ្មោះ ជួន បន ក៏បើករថយន្តបន្តឆ្ពោះមកខេត្តព្រះសីហនុជាមួយ ឈ្មោះធូ. រិទ្ធី ក្នុងគោលបំណង់យករថយន្តកុងទីន័រនេះចូលទៅក្នុងកំពុងផែដើម្បីលើកដាក់ លើកប៉ាល់ នាំយកទៅក្រៅប្រទេស ធ្វើដូចជាធម្មតា ប៉ុន្តែរសមណាងអាក្រក់បើករថយន្តមិនទាន់ដល់គោល ដៅ ផងក៍ត្រូវ ត្រូវសមត្ថកិច្ចដេញតាមស្ទាក់ចាប់ខ្លូនបាន ។ក្រោយពេលចាប់ខ្លូនសមត្ថកិច្ចបានធ្វើ ឆែក ឆេរកឃើញថ្នាំញៀនចំនួន០២កញ្ជប់និងឧបករណ៍សំរាប់ជក់។
.បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង.ការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តព្រះសីហនុកំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកឯ បក្ខពួកចំនួនប្រមាហ ៣នាក់ ទៀតរូមនឹងអ្នកទទូលផលចោរកម្មដែលពាក់ពន្ធ័ សមត្ថកិច្ចកំពង់តែបន្តការស៊ីបអង្កេតស្រាយជ្រាវរក ចាប់ខ្លូនផងដែរដើម្បីចាប់ខ្លូនឲ្យអស់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់មិនឲ្យរូចខ្លូននោះឡើយ៕



































