ស្ទឹងត្រែង៖រថយន្តដឹកឈើគ្រញូងចំនួន២គ្រឿងដែលតែងតែលួចធ្វើសកម្មភាព ស្ទើតែរាងរាល់យប់ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តស្ទឹងត្រែង ត្រូវបានកម្លាំង នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ធ្វើការចុះបង្ក្រាបកាលពីយប់ថ្ងៃទី១៣រំលងអាធ្រាឈានចូលថ្ងៃទី១៤ ខែមិនាឆ្នាំ២០១៦ នៅចំណុចផ្សេងគ្នា ស្ថិតក្នុងភូមិរាជានុកូល សង្កាត់\ ក្រុង\ខេត្តស្ទឹងត្រែង។ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តលោកវរៈសេនីយ៍ត្រីផាត សុផាន់ណាបានអោតដឹងថា រថយន្ត២គ្រឿងដែលសមត្ថកិច្ចបង្ក្រាបបាន១ជាប្រភេទរថយន្តហាយឡេនឌ័រ ពណិ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២O០៣៣២ និង២ជាប្រភេទរថយន្តកាមរីបាឡែន ពណិ៍ស្ករ គ្មានស្លាកលេខ។ចំណែកម្ចាស់រថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ពេលស្ទាក់ចាប់ពួកគេបានបើកទ្វារថយន្តរត់គេចបាត់ស្រមោល។
លោកនាយការិយាល័យបានបន្តអោតដឹងទៀតថានៅយប់កើតហេតុ ក្រោយពីទទួលបានព័ត៍ថាមានរថយន្តដឹកឈើគ្រញូងចំនួន២គ្រឿងនិង ២គ្រឿងទៀតសម្រាប់មើលផ្លូវ ចេញពីខេត្តព្រះវិហារ លោកបានដាក់បណ្តាញសង្ងាត់ តាមដងផ្លូវជាលេខ៩ ដើម្បីរាយការណ៍ថារថយន្តដល់ណា និងដាក់គោលដៅចាំស្ទាក់ចាប់ ខណៈរថយន្តពួកគេបានឆ្លងស្ពានមេគង្គ ឆ្ពោះទៅកាន់ចំណុចផ្លូវបំបែក ផ្លូវជាតិលេច៧ ក៏ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់ ពេលនោះពួកគេបានបើរថយន្តគៀររថយន្តសមត្ថកិច្ចបណ្តាលអោយខូចផ្នែកខាងឆ្វេងទៀតផង។
លោកបន្តថា ក្រោយពីមានការស្ទាក់ចាប់ពីកម្លាំងសមត្ថកិច្ច ពួកគេបានបើកទ្វារឡានរត់គេចចូលព្រៃបាត់អស់។ចំណែករថយន្តមួយគ្រឿងទៀត ក្រោយពីមានការតាមចាប់ពីសមត្ថកិច្ច គេបានបើកយកទៅលាក់ក្នុងចំការស្វាយចាន្ទីមួយកកន្លែង ខណៈសមត្ថកិច្ចតាមរកអ្នកបើកបរ ក៏ប្រទះឃើញរថយន្តនោះ ចាក់សោទុកចោលមិនអាចបើកទ្វារបានឡើយ ត្រូវបានសមត្ថកិច្ចរករថយន្តស្ទូចដឹកយកទាំង២គ្រឿងទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងនេះ គេមិនទាន់ដឹងថាមានចំនួនប៉ុន្មាននៅឡើយទេ នៅរសៀលថ្ងៃទី១៤នេះ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកំពុងធ្វើកំណត់ហេតុ ផ្ទេរប្រគល់ទៅអោយជំនាញ រដ្ឋបាលព្រៃឈើដើម្បីចាត់ការ បន្តទៅតាមនីតិវិធីច្បាប់៕



































