មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់ ចាប់​កាឡេ​ថង​ដឹកឈើ​២​គ្រឿង​ព្រោះ​ខឹង​ទារលុយ​១៦​ម៉ឺន​រៀល​មិនបាន​

0

​កំពង់ធំៈ ប្រជាពលរដ្ឋ​បានធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ ទៅលើ​លោក សឹង សឿង ហៅ ស្មី គឺជា​មន្ត្រី​ពាក់​ស្បែក​ខ្លា កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់ ដែល​បានដាក់​កុងត្រូលជជុះ នៅតាម​ដងផ្លូវ ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ទោះជា​មានការ​ហាម​យ៉ាង​តឹងតែង ពី​សំណាក់​អាជ្ញាធរ ខេត្តកំពង់ធំ​ក៏ដោយ លោក សឹង សឿង ហៅ ស្មី នៅតែ​អនុវត្ត​ជ​រិត​ទារលុយ ពី​អ្នកដឹកឈើ​ដូច​ដាក់​ភាគហ៊ុន កំណត់​តំលៃ​ក្នុង​មួយ កាឡេ​ថង ពី​៨ ទៅ ១០ ម៉ឺន​រៀល ។​
​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី ១៣ ឈានចូល​ថ្ងៃទី ១៤ ខែ​មិនា ឆ្នាំ ២០១៦ កាឡេ​ថង ដឹកឈើ​ចំនួន ២​គ្រឿង​របស់ ប្រជាពលរដ្ឋ​ស្លូតត្រង់ ត្រូវបាន​លោក​សឹង សឿង ហៅ ស្មី ដាក់​កុងត្រូលជជុះ​ជំរិត​ទា​លុយ ក្នុង​មួយ កាឡេ​ថង ៨​ម៉ឺន​រៀល តែ​ម្ចាស់​កាឡេ​ថង បាន​អង្វរ​ស្ទើរ​លុតជង្គង់​សុំ​ជំពាក់​សិន ចាំ​ព្រឹក​ទើប​ផ្ញើរ​លុយ​ឲ្យ ដោយសារតែ​ក្នុង​ពេលនេះ​គ្មាន​លុយ​សល់​នឹង​ខ្លួន​ទេ ដោយសារ​ពី​ល្ងាច មាន​មនុស្ស​មួយក្រុម ដែល​ប្រជាពលរដ្ឋ ស្គាល​ថា​ឈ្មោះ យ៉េ និង​ឈ្មោះ​យូ​ត ជា​មន្ត្រី​ទាហាន នៅ​វរៈ​សេនា​តូច​លេខ ១ ហើយ​បានមក​រស់នៅ​ការពារ មេព្រៃ​ផ្នែក​សណ្តាន់ ក្នុង​នោះបាន​ជំរិទ​ទារលុយ​ពី​អ្នក​ម្ចាស់​កាឡេ​ថង ចំនួន ១៥០០០០០ រៀល​ក្រោយមក ទើប​សុំ​អង្វរ​នៅ​ត្រឹ ៧០​ម៉ឺន​រៀល ដោយ​អះអាងថា លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បង្គាប់​ឲ្យ​បង់លុយ លុះ​ក៏មាន​ទាហាន ម្នាក់​អះអាងថា នៅ​ឌឺ​បេ​ជើងគោ បាន​ជំរិត​ទា​លុយ ចំនួន ៣០​ម៉ឺន​រៀល ទើប​គាត់​អស់​លុយ ហើយ​ត្រូវបាន​លោក សឹង សឿង ហៅ ស្មី ចាប់​កាឡេ​ថង​របស់គាត់​ប្រគល់​ឲ្យ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់់​។​
​ក្នុងនោះ​ឯកឧត្តម ឧ​ត្ត​មេ​នី​យ៍​ត្រី សោម ស៊ុន បានដាក់​បទបញ្ជា​ស្រាវជ្រាវ​ជាបន្ទាន់ ពាក់​ព័​ន្ឋ​និង​មានការ​អែប អាង​ថា​ជា​ទាហាន ជំរិត​ទា​លុយ ព្រមទាំង​កំពុង​វែកមុខ​ដើម្បី​ឲ្យ ជន​ដែល​បាន​យកលុយ​ពី​យប់​ថ្ងៃទី ១៣ ឲ្យ​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ តែ​ក្នុងនោះ​ជន​ដែល​ប្រជាពលរដ្ឋ​បាន​អះអាង​ដូច​ឈ្មោះ ខាងលើ​សុទ្ធតែ​បដិសេធ ថា​ខ្លួន​ពុំបាន​យក​នោះទេ​។
​ចំណែក​លោក សឹង សឿង ហៅ ស្មី ជា​មន្ត្រី​កងរាជអាវុធហត្ថ តែងតែ​ដាក់​កុងត្រូលជជុះ នៅតាម​ផ្លូវ​បាន ឲ្យ​ដឹងថា ការ​ឃា​តើ​កាឡេ​ថង​នេះ ដោយសារតែ​ម្ចាស់​កាឡេ​ថង ពុំមាន​លុយ​បង់​ឲ្យ ក្នុង​មួយ​កា​ឡេង ៨​ម៉ឺ ទាំង អស់ ១៦​ម៉ឺន ទើបបាន​សុំ​យោបល់​លោក លក វង្ស មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​សណ្តាន់​ឲ្យ​ចាប់យក ទៅ​ដាក់​កន្លែង​មេព្រៃ ។​
​ចំណែក​លោក លក វង្ស មេបញ្ជាការ បាន​ឲ្យ​ដឹងថា តាម​ទូរស័ព្ទ​ថា កាលពី​យប់​លោក មកពី​ធ្វើការ​ហត់ អស់កម្លាំង​ព្រមទាំង​បាន បិទ​សំលេង​ទូរស័ព្ទ​ពេញ​មួយ​យប់​ទាល់​ភ្លឺ ចំណែក​ការចាប់​លោក មិនបាន​បញ្ជា​នោះទេ លុះ​ព្រឹក​ឡើង​បានឃើញ​មាន មិ​ស​ស៊ី​ខ​ល ហើយ​មន្ត្រី​របស់ខ្លួន​បាន​រាយការណ៍​មក​តាម​ក្រោយ​ថា បាន​ឃាត់ កាឡេ​ថង​។ ដោយ ប៊ុន រដ្ឋា

photo_2016-03-14_20-02-18 photo_2016-03-14_20-02-25 photo_2016-03-14_20-02-31