​រថយន្ត​៣​គ្រឿង​បុក​គ្នា​បណ្តាលអោយ​មនុស្ស​ម្នាក់​របួសធ្ងន់​

0

​ ​ស្ទឹងត្រែង​៖​រថយន្ត​៣​គ្រឿង​បាន​បុក​គ្នា​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨A ២​គ្រឿង​បាន​បើ​បរ​ពី​ទិសខាងកើត​មក​លិច និង​មួយគ្រឿង​ទៀត​បើក​ពី​លិច​មក​កើត​ក្នុងទិសដៅ​ច្រាស​គ្នា បាន​រេ​ចង្កូត​ទៅបុក​រថយន្ត​២​គ្រឿង​បណ្តាលឱ្យ​ស្ត្រី​ម្នាក់រ​រងរបួស​ធ្ងន់ និង​រថយន្ត​ទាំង​៣​គ្រឿង​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។​​ ​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍រ​ថ​យន្ត​ទាំង​គ្រឿង​នេះ បានកើត​ឡើ​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃទី​១៣​ខែ​មិន​ឆ្នាំ​២០១៦​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨A​ចន្លោះ​បង្គោល​លេខ​៤៧​ចំ​ម្ងា​យ​ពី​អូ​ពងមាន់​ប្រហែល​១​គីឡូ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល​សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង​។​12324952_1657524847845312_1628916846_n
​ ​លោក​ថា​យ ស៊ុន​អ៊ី​មេ​ប៉ុ​ស្ត៍​ស្រែគរ​បានឃើញ​ហេតុ​ការ​នេះ​បានអោយដឹងថា​រថយន្ត​ដែល​បាន​បុក​គ្នា​ទាំង​៣​គ្រឿង ទី​១​ជា​ប្រភេទ​រថយន្ត​កាមរី​ហើម​ព​ណិ៍​ស​ពាក់​ស្លាក​លេខ​បាត់ដំបង​2A0216 បើ កបរ​ដោយ​ឈ្មោះ​ផន ថា​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ ទី​២​ជា ប្រភេទ​រថយន្ត​ឡង់​គ្រិះ​ស័​រព​ណិ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S7947​បើក​រប​ដោយ​ឈ្មោះ​ឌី មៃ ភេទ ប្រុស​អាយុ​៥៣​ឆ្នាំ ជិះ​ជាមួយ​ប្រពន្ធ​ឈ្មោះ​វ៉ា ផន រងរបួស​ធ្ងន់ ម្ចាស់​រថយន្ត​ទាំ​២​គ្រឿង រស់នៅ​ភូមិ​ស្រែគរ ឃុំ​ស្រែគ​១ ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​។​ចំណែក​រថយន្ត​ទី​៣​ជា​ប្រភេទ​រថយន្ត​តា​កូ​ម៉ា ព​ណិ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2L1845 បើកបរ​ដោយ​ឈ្មោះ​ស៊ុន វិ​ច្ឆ័​យ ជិះ​គ្នា​៤​នាក់​មិន​ស្គាល់​ទីកន្លែង​រសនៅ​។​
​ ​លោក​មេ​ប៉ុស្តិ៍​បាន​បន្តថា​នៅ​យប់កើតហេតុ​ខាងលើ​មាន​រថយន្ត​ចំនួន​៦​គ្រឿង​ចេញពី​ភូមិ​ស្រែគរ​ទៅធ្វើ​ឈៀក​នៅ​ខេត្តក្រចេះ ពេលមកដល់​ចំណុចកើតហេតុ មាន​រថយន្ត​តា​កូ​ម៉ា​មួយគ្រឿង បាន​រេ​ចង្កូត​មក​ប៉ះ រថយន្ត​កាមរី​ហើម​ព​ណិ៍​ស​ចំពាក់​កណ្តា​លហើយ​បាន​ទៅបុក​រថយន្ត​ឡង់​គ្រិះ​ស័​រ​មួយគ្រឿង​ទៀត ដែល​បើ​ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​រងរបួស​ធ្ងន់​និង​បាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្ត​។​
​ ​ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​ទាំង​៣​គ្រឿង​បាន​ជជែក​គ្នា​យក​ត្រូវ​រៀងៗ​ខ្លួន ពេលដែល​ដោះស្រាយ​រក​អ្នក​ខុស​មិនឃើញ ក៏ត្រូវ​បាន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ចុះទៅ​ធ្វើការ​វាស់វែង​នាំយក​រថយន្ត​ទាំង​៣​គ្រឿង​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាច​ខេត្ត ដើម្បីអោយ​ភាគី​ខាង​រថយន្ត​ទាំង​៣​គ្រឿង​ចូលមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕