​រមណីយដ្ឋាន​ភ្នំ​ដំបង ត្រួវ​ភ្លើង​ឆេះ សំណាង​បាន​ពលរដ្ឋ​ជួយ​ពន្លត់​ទាន់ពេល

0

​ខេត្ត​ប៉ៃលិន​៖ រមណីយដ្ឋាន​ភ្នំ​ដំបង ត្រួវបាន​ភ្លើងព្រៃ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង នាំគ្នា​ជួយ​ពន្លត់​ទាន់ពេលវេលា កុំ​អី​ឆេះ​គ្មាន​សល់ កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​ប្រជាពលរដ្ឋ​ម្នាក់ បាន​ដុត​ព្រៃ​ក្នុង​ចំការ​ខ្លួន ដោយ​មិន​បានធ្វើ​ផ្លួ​វ​ទប់​ការឆ្លង ដើម្បី​កុំ​ឲ្យ​ឆេះ​រាលដាល​ដល់​អ្នកដទៃ​ឡើយ ។ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ភ្លើង​ដែល​ពលរដ្ឋ​ដុត​នោះ បាន​ឆាបឆេះ​យ៉ាងខ្លាំង ឆេះ​ឆ្លង​រាលដាល​ដល​ព្រៃ​ជើងភ្នំ​របស់​រមណីយដ្ឋាន​ភ្នំ​ដំបង ដែល​គ្រប់​គ្រង់​ដោយ​ឈ្មោះ​ជួប វុទ្ធី ឆេះ​អស់​ចំនួន​០២​ក​ញ្ជុះ ។ ប្រភពព័ត៌មាន​បន្តថា​៖ ក្នុងពេលដែល​ភ្លើង​កំពុង​ឆាបឆេះ​នេះដែរ គេ​ឃើញ​ប្រជា​ការពារ​ភូមិ និង​ពលរដ្ឋ មកជួយ​ពន្លត់​ទាន់ពេលវេលា កុំ​អី​ត្រួវ​ភ្លើង​ឆេះ​អស់​តែម្តង ។រូបភាព សុវណ្ណារិទ្ធ (1)
​លោក ជួប វុទ្ធី អ្នក​គ្រប់​គ្រង់​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​ដំបង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥ នេះ​ថា​៖ ក្នុងពេល​កើតហេតុ គឺ​គាត់​បានឃើញ​ពលរដ្ឋ​ម្នាក់​ដុត​ព្រៃ ក្នុង​ចំការ​ក្បែរ​រមណីយដ្ឋាន​របស់​គាត់ ដោយ​មិនបាន​ប្រាប់​ឲ្យ​គាត់​ដឹង​ជាមុន​នោះទេ មួយសន្ទុះ​ស្រាប់តែ​គាត់​ឃើញ​ភ្លើង​ឆេះ​រាលដាល​តាម​កំទេចកំទី​ក្បែរ​កន្លែង​របស់គាត់ ដោយ​ឆេះ​ស្លឹក​ឬ​ស្សី ព្រោះ​ព្រំប្រទល​ដី​ដាំ​ដើម​ឬ​ស្សី​ព័ទ្ធជុំវិញ ពេលនោះ​កុំ​តែ​បាន​ក្រុម​ប្រជា​ការពារ​ភូមិ មកជួយ​ពន្លត់​កុំ​អី​ត្រួវ​ភ្លើង​ឆេះ​ទាំងអស់ ហើយ​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​ដំបង មាន​កញ្ចុះ​ចំនួន​៣៨ កញ្ចុះ ចំណែក​ការឆេះ គឺ​អស់​ចំនួន​ពីរ​កញ្ចុះ ផងដែរ ។ លោក​បន្តទៀតថា​៖​ពេលនេះ​លោក​បាន​រាយ​ការ​ណ៏​ប្រាប់​ដល់​សមត្ថកិច្ច​ពាក់​ព័ន្ធ​ឲ្យ​ចុះមក​ត្រួតពិនិត្យ​ហើយ ព្រមទាំង​នាំខ្លួន​ពលរដ្ឋ​ដែល​បង្ក​ការដុត​នេះ មក​សាកសួរ និង​អប់រំ ហើយ​លោក​ក៏បាន​ផ្តាំផ្ញើរ​ដល់​ពលរដ្ឋ​ថា មុន​និង​ធ្វើ​អ្វីមួយ​ដូចជា​ក្នុងករណីនេះ សូម​ប្រាប់​អ្នកជិតខាង​ឲ្យ​ដឹងផង ។
​ចំណែក​លោក ឡុង វុទ្ធី មេភូមិ​ភ្នំ​ដំបង បាន​ឲ្យ​ដឹងថា​៖ ករណី​ខាងលើ​ពិត​ជាមាន​ប្រាក​ដ៏​មែន ហើយ​ការឆេះ​កញ្ចុះ​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​ដំបង​នេះ មាន​ចំនួន​ពីរ​កញ្ចុះ នេះ​ព្រោះតែ​ជនបង្ក​មិនបាន​ធ្វើ​មុខ​ភ្លើង​ទុក​មុន ទើប​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​រាលដាល​ដល់​អ្នក​ដរ​ទៃ​ដូច្នោះ ហើយក៏​សូម​ផ្តាំផ្ញើរ​ដល់​ពលរដ្ឋ​ថា ខែ​នេះ ជា​រដូវ​រាំងស្ងួត ដូច្នោះ​សូម​ឲ្យ​ពលរដ្ឋ​មេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ចំពោះ​ការដុត​ព្រៃ​នេះ ៕​