​មន្ទី​បរិស្ថាន​ខេត្ត​ព្រះសីហនុ​បើក​វគ្គ​ជំនាញ​បន្ថែម​ដល់​មន្ត្រី​៥៣​រូប ដើម្បី​ការពារ​ដែន​អភិរក្ស​តំបន់​ក្បាលឆាយ​

0

​ខេត្ត​ព្រះសីហនុ​៖​មន្ត្រី​មន្ទី​បរិស្ថាន​ខេត្ត​ព្រះសីហនុ​ចំនួន​៥៣ ទទួល​ការបណ្តុះបណ្តាល​ជំនាញ​ថ្មី​ជុំវិញ យុ​ទ្ឋ​សាស្ត្រ​ការពារ​ព្រៃ​ដែល​កំពុង​រងគ្រោះ​ពី​ការទន្ទ្រាន និង​ដាក់​បាន​អោយប្រើ នូវ​ឯកសណ្ឋាន​ថ្មី សម្រាប់​មន្ត្រីរាជការ​រ​បស់​ក្រសួង​ទាំងមូល​។​
​លោក សាមុត សុធា​រិ​ទ្ឋ ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​ព្រះសីហនុ បាន​គូសបញ្ជាក់ថា​គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​គឺជា​ផ្នែក​មួយ​នៃ​កំណែទម្រង់ វិស័យ​បរិស្ថាន របស់​រាជរដ្ឋាភិបាល ដែលមាន​ក្រសួងបរិស្ថាន​ជា​សេនាធិការ និង បានដាក់​បាន​អោយប្រើ នូវ​ឯកសណ្ឋាន​ថ្មី សម្រាប់​មន្ត្រីរាជការ​រ​បស់​ក្រសួង​ទាំងមូល​។​វគ្គ​បណ្តុះបណ្តាល​នេះដែរ​ស្តីពី​លំ​ហាត់ របៀបការ​ប្រើប្រាស់​ឯក​សណ្ឋាន​នឹង​វិធីសាស្ត្រ​ល្បាត ក្នុង​តំបន់ការពារធម្មជាតិ ដែលមាន​រយះពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥​ដល់​ថ្ងៃទី​១៩​ដោយ​តម្រូវអោយ​ម​សិក្ខាកាម​ទាំងអស់ ស្នាក់នៅ​ហូបចុក និង គោរព​វិធី​យោធា នៅ​ទៅ​បញ្ចា​ការ​តំបន់​ប្រតិការ​សឹក​រង​ខេត្ត​ផ្ទាល់​។20160315_081953_resized​លោក​បន្តថា​ខេត្ត​ព្រះសីហនុ មាន​តំបន់​អភិរក្ស ក្រោម​ការគ្រប់គ្រង របស់​មន្ទី​បរិស្ថាន ចំនួន​០៣​កន្លែង ដែល​បាន​កំណត់ដោយ​ព្រះរាជ​ក្រិ​ត្យ រួមមានៈ ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ឧទ្យាន​ជាតិ​ព្រះមុនីវង្ស បូកគោ និង ឧទ្យាន​ជាតិ​គីរីរម្យ និង​មាន​នាយក​គ្រប់គ្រង​ផ្ទាល់​ចំនួន​០២​នាក់ និង មន្ត្រី​ឧទ្យាន​អនុរក្ស​៦០​នាក់​។​ទោះបីជា​យើង មាន​មន្ត្រី​អនុវត្ត​ន៏​ការងារ ប្រចាំថ្ងៃ​យ៉ាងណាក៏ដោយ ក៏​បទល្មើស​មួយចំនួន នៅតែ​កើតមានឡើង​គឺ​ដោយសារ​បងប្អូន ប្រជាពលរដ្ឋ​មួយចំនួន គាត់​ពុំបាន​យល់ដឹង​អំពី​សារៈសំខាន់ របស់​ធនធានធម្មជាតិ និង មួយផ្នែក​ទៀត មន្ត្រី​ជំនាញ​របស់​យើង​នៅមានកម្រិត ដែល​ត្រូវការ​បណ្តុះបណ្តាល​បន្ថែម​ទៀត​ដើម្បី​រួមចំណែក ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចំរុះ និង ការរស់នៅ​ប្រកបដោយ​ចិ​រ​ភាព ស្របតាម​ចក្ខុវិស័យ របស់​ក្រសួងបរិស្ថាន ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​
.​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​មេរៀន​សំខាន់ៗ​ចំនួន ៥ មេរៀន​។20160315_091026_resized មេរៀន​ទី​១ គឺ​រៀន​អំពី​ទ្រឹស្តី​ការអនុវត្តន៍ ឈរ​គោរព មាន​រយៈពេល​២​ថ្ងៃ -​ទី​២ ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ និង​គ្រាប់រំសេវ និង ការយល់ដឹង​រួម​អំពី​អាវុធ AK 47 និង កាយវិការ​បាញ់​គ្រាប់​ពិត ។ មេរៀន​ទី ៣ រៀន​អំពី​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង តួនាទី​ជា​មន្ត្រីនគរបាល​យុត្តិធម៌ ។ មេរៀន​ទី​៤ ការចុះអនុវត្ត​ល្បាត​ជាក់ស្តែង រយៈពេល​១​ថ្ងៃ នៅ​តំបន់ការពារធម្មជាតិ និង មេរៀន​ទី​៥ គឺ​ការអនុវត្ត​កាយវិការ​បាញ់​អាវុធ AK ៤៧ និង ដោយ​បាញ់​គ្រាប់​ពិត ដោយ​សាស្ត្រាចារ្យ នៅ​ទីបញ្ជាការ​តំបន់សឹករង​ខេត្ត ។​20160315_091036_resized
.​ថ្លែង ក្នុង​ឪ​កាស​នោះ លោក យន្ត មីន អភិបាលខេត្ត​បានស្នើរ​ប្រជាពលរដ្ឋ ទាំងអស់​មេត្តា​រួមគ្នា ការពារ​នូវ​ដែន​អភិរក្ស​ព្រៃឈើ​ជាពិសេស​ការពារ​ដែន​ព្រៃ​អភិរក្ស​តំបន់​ក្បាលឆាយ​នេះ​អោយបាន​ជាដាច់ខាត​ព្រោះ តំបន់​ក្បាលឆាយ គឺជា​ប្រភព​តែមួយគត់​ដែល​បាន​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ​ណ៏​នៅក្នុង​ខេត្ត​ព្រះសីហនុ ។​អាជ្ញាធរខេត្ត​ប្រឆាំង​ដាច់ខាត នឹង មិន​អត់អោយ​ឡើយ​ចំពោះ អ្នកមានអំណាច កំពុង​កាប់​ទន្ទ្រាន និង សាងសង់​សំណង់​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​នេះ អាជ្ញាធរខេត្ត​នឹង​អនុវត្ត​ន៏​ទៅតាម​ផ្លូវច្បាប់ ដោយ​មិន​លើកលែងទោស​ឡើយ​ចំពោះ​ជន​ណា​ដែល​កំពុង​ធ្វើ​សកម្ម​ភាពផ្ទុយ​ពី​ការណែនាំ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ហើយ​ចំពោះ​ដី​តំបន់​បឹង​ព្រែក​ទប់​ក៍​ដូចគ្នា គឺ​ធ្វើយ៉ាងណា​ការពារ​ឲ្យ​បាន​ដើម្បី​រក្សា​ទុកជា​សម្បត្តិ រដ្ឋ​ប្រយោជន៍​សំរាប់​ប្រជាពលរដ្ឋ​ទូទៅ​៕20160315_090558_resized