​ប្រុស​ស្រី​ដាច់យ៉ៃ​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន​ ទៅកាន់​តុលាការ​

0

ខេត្តសៀមរាប​៖ នៅ​រសៀល​ថ្ងៃទី​១៥​ខែ​មិនា​ឆ្នាំ​២០១៦​នេះ​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​បាន​
​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ទៅកាន់​សាលាដំបូង​ខេត្ត​ពី​ករណី​រក្សាទុក​និង​ប្រើប្រាស់​
​ដោយ​ខុសច្បាប់​នៅ​សា​ធាតុ​ញៀន​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប​។ ការចុះ​ធ្វើ​សកម្មភាព បង្ក្រាប​ករណី​រក្សាទុក​ហើយ​និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​នៅ​សា​ធាតុ​ញៀន​នេះ ស្ថិតនៅ​ចំណុច​ភូមិ​មណ្ឌល​០១​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​និង​ដកហូត​បាន​គ្រឿង​ញៀ​
​ន​ចំនួន​០១​កញ្ចប់​តូច​ទំងន់​០.២​ក្រាម​ម៉ូតូ​០១​គ្រឿង​ទូរស័ព្ទ​០២​គ្រឿង ហើយ​ការ​ប្រតិ​ប​ត្ត​ការ នេ​
​បានធ្វើ​ទ្បើង​កាលពី​វេលា ម៉ោង​២០​និង​៣០​នាទី​ថ្ងៃ ទី​១៤ ខែ​មិនា ឆ្នាំ​២០១៦ ។​IMG-20160315-WA0037
​លោក​វរៈសេនីយ៍ទោ អ៊ុំ សា​អាត ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់​ដែល សមត្ថកិច្ច​ឃាត់ខ្លួន​មាន ១ ឈ្មោះ រឿន​បូរ៉ា​ភេទ​ប្រុស កើត​នូវ​ឆ្នាំ​១៩៩៨​មុខរបរ​គ្មាន រស់នូវ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប
​ឃាត់ខ្លួន​នូវ​ម៉ោង​២៣​និង​២០​នាទី ថ្ងៃទី​១៤​ខែ​មិនា​ឆ្នាំ​២០១៦ ពីបទ​រក្សាទុក និង​ប្រើប្រាស់ ២​ឈ្មោះ​កែវ​ស្នា​លី​ហៅ​ម៉ាលី ភេទ ស្រី​
​កើត​នូវ​ឆ្នាំ ១៩៩៦ រស់នូវ​ភូមិ​ត្រពាំង​សេស សង្កាត់​គោកចក ក្រុង​សៀមរាប ឃាត់ខ្លួន​នូវ​ម៉ោង​២១​និង​១០​នាទី ថ្ងៃទី​១៤​ខែ​មិនា​ឆ្នាំ​២០១៦ ពីបទ​រក្សាទុក និង​ប្រើប្រាស់ បច្ចុប្បន្ន​ជនសង្ស័យ រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ នៅ​រសៀល​ថ្ងៃទី​១៥​ខែ​មិនា ឆ្នាំ​២០១៦​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​។ ដោយ​គឿន​វេត​