ខេត្តពោធិិ៍សាត់៖ អ្នកគ្រូនាយិកាសាលាបឋមសិក្សាអូរដេកាម្នាក់បានស្លាប់តាមផ្លូវនៅលើរថយន្តសង្គ្រោះ ពេលដែលដឹកទៅកាន់មន្ទីពេទ្យខេត្តជាមួយនិងកូនក្នុងផ្ទៃហៀបនឹងគ្រប់ខែឆ្លងទន្លេរទៅហើយ ដោយសាតែស្ត្រីរងគ្រោះនោះត្រូវក្រុមគ្រួសារអះអាងថានាងមានជំងឺថប់ផ្លូវដង្ហើម ភ្លាមនោះអាជ្ញាធមរខេត្តក៍នាំក្រុមការងារជួយរំលែកទុក្ខឧបត្ថមថវិកា២លានរៀលដល់គ្រួសារសពផងដែរ។ ហេតុកាដ៍ទុក្ខសោកនេះបានកើតឡើងកាលពីវេលាមោ៉ង៥និង១០នាទីព្រឹក ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥ នៅតាមផ្លូវលេខ៥៥លើរថយន្តសង្គ្រោះក្នុងទឹកដីខេត្តពោធិ៍សាត់ ដោយគ្រូសារមិនអស់ចិត្តដឹកសពរហូតដល់មន្ទីពេទ្យខេត្តពោធិ៍សាត់ ហើយបញ្ជាក់ពីគ្រូពេទ្យពីកាស្លាប់ទើបយំសោកសង្រេង។
បើតាមការៀបរាប់ពីក្រុមគ្រួសាររងគ្រោះជាប្រធានភួមិអូដេកាឈ្មោះ មា៉ សុភី ត្រូវជាស្វាមីស្ត្រីរងគ្រោះឈ្មោះ កែវ វណ្ណា អាយុ៤២ឆ្នាំ ជានាយិកាសាលាបឋមសិក្សាអូរដេកា រស់នៅភួមិអូដេកា ឃុំប្រមោ៉យ ស្រុកវាលវែង ខេត្តពោធិ៍សាត់បានរៀបរាប់ទាំងទឹកភ្នែកនៅមន្ទីពេទ្យខេត្តពោធិ៍សាត់ថា។ នៅវេលាព្រឹកមោ៉ងខាងលើមុនពេលកើតហេតុនោះ ប្រពន្ធគាត់បានពោលប្រាប់ថា នាងដូចជាវឹលមុខណែនដើមទ្រូងនឹងថប់ៗដង្ហើមខ្លាំងណាស់ ។
ភ្លាមនោះរូបគាត់ក៍បានដឹកប្រពន្ធតាមរថយន្ត បញ្ជូនមកកាន់មន្ទីពេទ្យខេត្តពោធិ៍សាត់ ដើម្បីសង្គ្រោះបន្ទាន់ ស្រាប់តែកំពុងធ្វើដំណើរតាមផ្លូវលេខ៥៥ ប្រពន្ធខ្លួនក៍បានមានអារៈថប់ដង្ហើមធ្ងន់ធ្ងរ ឡើងស្លេះលែងកំរើកតែម្ដង ។ បុរសជាស្វាមីនោះបន្តថា ដោយគាត់មិនអស់ចិត្តក៍បានព្យាយាមដឹកតាមរថយន្តទៅកាន់មន្ទីពេទ្យខេត្តពោធិ៍សាត់ ពេលដែលទៅដល់គ្រូពេទ្យបាននាំគ្នាពិនិត្យ នឹងបញ្ចូលខ្យល់អ៊ុកសីសែន ក្នុងកាសង្គ្រោះ តែជនរងគ្រោះបានស្លាប់មុននឹងបន្តិចតាមផ្លូវជាមួយនឹងកូនក្នុងផ្ទៃជិតគ្រប់ខែបាត់ទៅហើយ ដោយបុរសស្វាមីនេះប្រាប់ថាប្រពន្ធខ្លួនមានជំងឺផ្លូវដង្ហើមនេះយូហើយ។
ក្រោយពេលដំណឹងពីកាស្លាប់ស្ត្រីមានផ្ទៃពោះនេះភ្លាមលោក មៅ៉ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ជាមួយក្រុមការងារមនុស្សធម៏សាខាកាបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ក៍បានអញ្ជើញចុះមកសួសុខទុក ជួយរំលែកក្ដីទុក្ខសោកក្រុមគ្រួសារសព នឹង ជូនថវិកា សម្ដេចកិត្តិព្រិត្តបណ្ឌិត ប៊ុន រា៉នី ហ៊ុនសែន ប្រធានកាបាទក្រហមកម្ពុជា តាមរយះសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ដោកលោកអភិបាលខេត្តជាប្រធានស្រាប់ នូវថវិកាចំនួន ២លានរៀល ដើម្បីឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ នឹង បានផ្ដាំទៅខាងអាជ្ញាធរស្រុកនិងសាខាកាកបាទក្រហមកម្ពុជាស្រុកវាលវែងឲ្យចុះឧបត្ថមបន្ថែមដល់គ្រួសារជនរងគ្រោះថែមទៀត៕




































