ពិធីចុះហត្ថលេខាបើកការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរឡើងវិញ

0

សៀមរាប៖ នៅរសៀលថ្ងៃ១៥ខែមីនាឆ្នាំ២០១៦នេះ នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុអង្គរខេត្តសៀមរាប បានប្រារពពិធីចុះហត្ថលេខា បើកការដ្ឋានជួសជុលសារមន្ទីរព្រះនរោត្តមសីហនុ អង្គរ សារមន្ទីនេះកសាងឡើងក្រោមកិច្ចសហប្រត្តិការវាង អាជ្ញាធរជាតិអប្សរា និង សាកល12722281_1701997856706159_83403957_oវិទ្យាល័យសូហ្វ៊ីយ៉ា ដោយមូលនិធិនៃក្លិប១% របស់ក្រុមហ៊ុនអ៊ីអុង ដើម្បីដាក់តាំង និងតម្កល់វត្ថុបុរាណ ដែលបានរកឃើញក្នុងពេលសិក្សាស្រាវជ្រាវរបស់សាកលវិទ្យល័យសូហ្វ៊ីយ៉ា។ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិក្លឹប១% ជប៉ុន លោក Hiroshi Yokoo បានថ្លែងថា មូលនិធិក្លឹប១% របស់ក្រុមហ៊ុនអ៊ីអុង នឹងរៀបចំជួសជុលនៅចំណុចអាទិភាពដែលត្រូវកែលម្អដូចជា ដំបូលលិចទឹក ជញ្ជំាងជ្រាបទឹក លាបថ្នំា ជួសជុលបង្អូច និងកម្រាលឥដ្ឋសាលពិព័រណ៌ជាដើម។ លោកបន្តថា នៅក្នុងអំឡុងពេលនៃការជួសជុលនេះ អាជ្ញាធរជាតិអប្សរាជាអ្នកសម្រួលការងារជួសជុល ដឹកជញ្ជូនចម្លាក់ទុកដាក់ក្នុងទីសុវត្ថិភាព និងរៀបចំឡើងវិញក្រោយជុសជុលជុលរួច។ ចំណែកការចំណាយទៅលើការជួសជុលជាបន្ទុករបស់មូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង។លោក Hiroshi Yokoo បានបញញ្ជាក់ថា គេមិនទាន់ដឹងច្បាស់នៅឡើយទេថា ត្រូវចំណាយថវិការប៉ុន្មានសម្រាប់ការជួសជុលនោះទេ ។ការជួសជុលកែលំអនេះនឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ពាក់កណ្តាលឆ្នាំ២០១៧។លោកស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្តែងថ្លែងអំណរគុណ ចំពោះមូលនិធិក្លឹបអ៊ីអន១% ដែលតែងយកចិត្តទុកដាក់ដល់ការងារអភិរក្សបេតិកណ្ឌវប្បធម៌ ជាមួយអាជ្ញាធរជាតិអប្សរា។លោកបញ្ជាក់ថា មិនត្រឹមតែសារមន្ទីរប៉ុណ្ណោះទេ នៅឆ្នាំ២០០៣កន្លងមក មូលនិធិនេះក៏បានចូលរួមដាំសួនឈើអនុស្សាវរីយ៍មួយកន្លែង នៅក្បែរសួនគ្រឿងទេសនៃអាជ្ញាធរជាតិអប្សរាផងដែរ។ នៅពេលខាងមុខ អាជ្ញាធរជាតិអប្សរាក៏មានបំណងឲ្យមូលនិធិនេះចូលរួមចំណែក ក្នុងការងារសង្គមមួយចំនួនជាមួយអាជ្ញាធរជាតិអប្សរា ដូចជាការលើកតម្កើងជីវភាពប្រជាជនក្នុងរមណីយដ្ឋានអង្គរ តាមរយៈក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាជាដើម។សូមបញ្ជាក់ថា សារមន្ទីរព្រះនរោត្តមសីហនុអង្គរ កសាងឡើងនៅឆ្នាំ២០០៧ ក្រោមកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា ដោយ “មូលនិធិនៃក្លឹប១%” របស់ក្រុមហ៊ុនអ៊ីអុង ដើម្បីដាក់តាំង និងតម្កល់វត្ថុបុរាណ ដែលបានរកឃើញក្នុងពេលសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យសូហ្វ៊ីយ៉ា កាលពីឆ្នាំ២០០០ និង២០០១នៅប្រាសាទបន្ទាយក្តី៕ដោយ ខេង ឧត្តម12842558_1701997860039492_232172688_o 12837357_1701997216706223_1320724926_o 12834963_1701996943372917_1306896512_n 12804579_1701996986706246_758076303_n 12722281_1701997856706159_83403957_o 12721548_1701996996706245_716241200_n 12528647_1701997863372825_1293925829_o 12476391_1701996963372915_164872751_n 12324937_1701996896706255_1554158037_n 12084184_1701996913372920_79410891_n 12077444_1701996950039583_1102011537_n 12016262_1701996873372924_90222918_o