បន្ទាយមានជ័យ ៖ ដើម្បីអោយប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីច្បាប់ចរាចរផ្លូវគោកថ្មី កាលពីថ្ងៃទី១០ មីនា ២០១៦ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីការិយាល័យជំនាញចរាចរចុះផ្សព្វផ្សាយពន្យល់ ច្បាប់ចរាចរដល់ខ្នងផ្ទះប្រជាពលរដ្ឋ ក្នុង
សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រៅពីនគរបាលជំនាញចរាចរជើងគោក បានធ្វើការបង្ហាញនូវរូបភាពស្លាកសញ្ញាចរាចរ និងពន្យល់អោយពួកគាត់យល់ច្បាស់ពីអ្វីដែលច្បាប់ហាមឃាត់ ក្នុងការធ្វើចរាចរ លោកក៏បាន បំពាក់ និងឧបត្ថមនូចមួកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលគ្មានមួក ដើម្បីយកទៅប្រើប្រាស់នៅពេលធ្វើដំណើរតាមម៉ូតូ ។តាមរយៈការចុះផ្សព្វផ្សាយណែនាំដល់ខ្នងផ្ទះនេះ ប្រជាពលរដ្ឋបានអបអរសាទរ ទៅនិងទង្វើរនិងការណែនាំនេះ ដែលសរបញ្ចាក់ពីការយកចិត្តទុកដាក់ ថា សមត្ថកិច្ចមិនចេះតែចាប់ផាកពិន័យ នោះទេ ហើយម៉្យាងទៀតក៏បង្ហាញពីភាពស្និតស្នាលថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋ ។គួរបញ្ជាក់ថា មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ តាមផែនការណែនាំរបស់លោកឧត្តមសេនីយ៍ស្នងការ ការិយាល័យចរាចរ ដែលមានលោក សន គឹមសួរ ជានាយការិយាល័យ បានធ្វើខិតប័ណ្ណនិងផ្ទាំងប៉ាណូ បង្ហាញពីច្បាប់ចរាចរដល់ប្រជាពលរដ្ឋ និងនៅតាមទីសាធារណៈ អោយបានយល់កាន់តែច្បាស់ជៀសវាងល្មើសច្បាប់ចរាចរត្រូវរងការផាកពិន័យ និងបង្ករអោយមានគ្រោះថ្នាក់ចរាចរធ្វើអោយ ស្លាប់ រងរបួស ពិការរភាពប៉ះពាល់ដល់គ្រួសារ និងសង្គម ៕




































