កំពង់ធំៈ ពីមួយថ្ងៃទៅមួយថ្ងៃ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បន្តធ្វើការងារមនុស្សធម៌ ជាមួយនិង មន្តីក្រោមឳវាទ ក្នុងការចុះសួរសុខទុក្ខ ដល់មន្ត្រីអតីតយុទ្ធជន ដូចជាជនពិការ អតីតយោធិនចូលនិវត្តន៍ និងទុរគត់ជន ដែលកំពុងតែរស់នៅក្នុងមូលដ្ឋាន ក្នុងខេត្តកំពង់ធំ ក្រោមការគាំទ្រា យ៉ាងពេញទំហឹង ពីសំណាក់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ក្នុងការបំពេញកាព្វកិច្ចមនុស្សធម៌។
ឯកឧត្តម សោម ស៊ុន និងជាប្រធានអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក្រៅពីការងារអង្គស្នូលរបស់អង្គភាព នៅមានតួនាទី និងភារៈកិច្ចដ៏សំខាន់ក្នុងការយកចិត្តទុកដាក់ ព្រមទាំងទទួលខុសត្រូវ ចំពោះការងារមនុស្ស ធម៌ ចុះដល់មូលដ្ឋានរបស់អតីតយុទ្ធជន ដើម្បីក្រើនរំលឹកនូវការចងចាំរបស់យោធិន ដែលបានតស៊ូពុះពារ ក្នុងសម័យសង្គ្រាមកន្លងមក ក្នុងការលើកទឹកចិត្ត និងការរស៊ូជីវិតបន្តទៀត ទង្វើសកម្មភាពរបស់ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបតិ្តការសឹករងកំពង់ធំ បានធ្វើឲ្យប្រមុខរដ្ឋាភិបាល ដែលមានសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានការពេញចិត្តយ៉ាងខ្លាំង និងគាំទ្រនូវការងារមនុស្សធម៌ ព្រមទាំងបានផ្តលអង្ករ ៣តោន និងម៉ីយើង ៥០កេស កន្លងមកដើម្បីយកសម្ភារៈ ទាំងនេះទៅចែកជូនដល់អតីតយុទ្ធជន ដែលជួបការលំបាក ។
ជាក់ស្តែងនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តមសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយទៅសួរសុខទុក្ខឈ្មោះ កែវ មឹល ដល់អតីតយុទ្ឋជនពិការជើងទាំងពីរដោយជាន់មីនលើសមរភូមិក្នុងឆ្នាំ១៩៨៦ក្នុងសម័យសង្គ្រាមស៊ីវិល ដែលបានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨១ នៅអតីតកងពលលេខ៥។ បច្ចុប្បន្នគាត់រស់នៅភូមិព្រៃព្រាល(ក) ឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់នូវអំណោយមួយចំនួនដូចជា អង្ករចំនួន ៥០គីឡូក្រាម មីយើង១កេស ទឹកត្រី1យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ទឹកបរិសុទ្ឋ ៤យួរ និងថវិកាចំនួន ១០០.០០០រៀលផងដែរ។
ឯកឧត្តម សោម ស៊ុន ត្រូវបានប្រជាពលរដ្ឋ ដាក់ហាសនាមថា ជាមេបញ្ជាការគំរូ និងជាបុគ្គលស្អាតស្អំ មានប្រជាប្រិយភាព និងសាកសមបំផុត សម្រាប់ធ្វើជាថ្នាក់ដឹកនាំ បំរើជាតិមាតុភូមិ ដើម្បីអភិវឌ្ឍន៍ឲ្យមានការរីក ចំរើន ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ចង់បានបុគ្គលដែលចេះដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពុះពារដើម្បីជាតិ ពុះពារដើម្បីភាពរីចម្រើន និងការអភិវឌ្ឍន៍ ។
ដោយ ប៊ុន រដ្ឋា



































