កំពង់ធំ. ឯកឧត្តម គង់វិមានបានណែនាំឲ្យមន្ទីរអភិវឌ្ឍន៍ជនបទ ឲ្យប្រឹងប្រែងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ និងកុំធ្វើការងារទុកឲ្យគរចោលដូចអាច៌ភេ និងខ្វះពុំបានគឺសុំឲ្យ មានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ។
កិច្ចប្រជុំពង្រឹងរបៀបការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវាបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានទទួលភារ:កិច្ចថ្មី ពីឯកឧត្តម អ៊ុត សំអនអភិបាលខេត្តកំពង់ធំ ឲ្យទទួលបន្ទុកការងារបន្ថែមលើការងារបច្ចុប្បន្ន ក្នុងភាពទទួលខុសត្រូវ ទៅលើមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ. ដែលត្រូវបានចាត់ធ្វើឡើងនៅព្រឹកថ្ងៃទី ១៦ ខែមិនាឆ្នាំ២០១៦ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ។
លោក.មុំ. ចែម. ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានបញ្ចាក់ថា មន្ត្រីសរុបបំរើការងារក្នុងមន្ទីរអភិវឌ្ឍន៍ជនបទមានចំនួន៥៤រូបស្រី៤រូប មានការិយាល័យជំនាញចំនួន១០ ការិយាល័យអភិវឌ្ឍន៍ស្រុកក្រុងចំនួន៨ បានសាងសង់ផ្ផូវជនបទក្រាលកៅស៊ូDBST ចំនួន ១២២,៧គ.ម នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលជាកម្រោងក្រាលកៅស៊ូ RRIP-2. សម្រាប់គម្រោង RIP ផ្លូវក្រាលគ្រួសក្រហមចំនួន ៥ខ្សែ មានប្រវែង៣១,២៩គ.ម ហើយបានដាំដើមត្នោត ៥០០០ដើម ដលមស្វាយ៥០០ដើម ដើមធ្នង់៣០០ដើម ដែលតម្រូវតាមស្រុកនីមួយៗ។
ឯកឧត្តម គង់ វិមាន. អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ភាពផ្លាស់ប្តូរនូវរបៀបរបបការងារថ្មីដែលមានការប្រែប្រួល នៅភាពទទួលខុសត្រូវ ដោយឡែកសម្រាប់រាល់សំណូមពររបស់ប្រជាពលរដ្ឋ ដល់មន្ទីរអភិឌ្ឍន៍ជនបទ ត្រូវកត់ត្រាទុកលើកយកមកធ្វើការសិក្សា. និងពីភាគក្សារដើម្បីដោះស្រាយនូវរាល់ការសំណូមពរ តែចំណែក សំណូមពរដែលមានកំរិតធ្ងន់ធ្ងរ ត្រូវធ្វើសំណើរជូនដល់ថ្នាក់លើ. ក្នុងនោះឯកឧត្តម គង់ វិមានបានសង្ងត់ធ្ងន់ទៅលើការខិតខំប្រឹងប្រែង របស់មន្ទីរអភិឌ្ឍន៍ជនបទក្នុងខេត្តកំពង់ធំ. កន្លងមក វាប្រៀបបាននិងមិនបានធ្វើដោយសារតែវាបានកប់បាត់ ដោយពុំមានអ្នកណាដឹង គឺបានដឹងត្រឹមតែ មេភូមិ និងមេឃុំ. ចំណែកប្រជាពលរដ្ឋលោក ពុំបានដឹងពីសកម្មភាពនៃការអភិវឌ្ឍន៍ជនបទ ដោយសារតែមានការខ្វះការផ្សព្វផ្សាយអោយបានទូលំទូលាយ ជាហេតុធ្វើឲ្យជនអគតិមួយចំនួន វាយប្រហារថាមិនដែលឃើញធ្វើអ្វីសោះ. ក្នុងនោះឯកឧត្តម គង់ វិមាន បានធ្វើការផ្តាំផ្ញើរដល់ប្រធានមន្ទីរ និងមន្ត្រីក្រោមឱវាទ ព្រមទាំងការិយាល័យទាំង១០ ថាមិនត្រូវទុកការងារឲ្យគរ ដូចឈើពាំសំបកនោះទេ គឺត្រូវធ្វើសំណើរជាបន្ទាន់តាមឋាន:នុក្រម ដើម្បីចាត់ចែងការងារជាបន្ទាន់.ដោយ. ប៊ុន រដ្ឋា



































