ខេត្តពោធិ៍សាត់៖ ទីតាំងបំរើផ្លូវភេទសម្រាប់បំពេញតណ្ហាបុរសៗចាប់ពីពេញវ័យឡើងទៅ ដែលគេដឹងថាជាទីតាំងដុះស្លែរយូឆ្នាំទៅនោះ ។ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ និងនគរបាលមូលដ្ឋាន ដឹកនាំដោយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានសម្រេចចុះធ្វើការឆែកឆេរហើយឈានទៅរកកាឃាត់ខ្លួន មេបនបានម្នាក់ នឹងរំដោះនារីរងគ្រោះដែលបម្រើផ្លូវភេទទីនោះ បានចំួន០៦នាក់ ផងដែរ។
ហេតុការចុះបង្ក្រាប់បានជាលទ្ធផលនេះគឺធ្វើឡើងកាលម៉ោង ៧នឹង៣០នាទីយប់ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ ស្ថិតក្នុងភួមិសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដោយប្រើពេលជាង០៤មោ៉ងទើបបញ្ចប់។
បើតាមមន្ត្រីមូលដ្ឋានរបស់ស្នងការនគបាលខេត្តប្រឆាំងកាជួញដូរនឹងកាពារអនិតិជនបានឲ្យដឹងថា៖ កាឃាត់ខ្លួនមេបនបានម្នាក់នោះដុស្លែរឈ្មោះ គឹម ដានី ហៅ ប៉ ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភួមិសាស្ត្រខាងលើ ត្រូវបានក៍សាងសំណុំរឿងនៅស្នងការួមនឹងវត្តុតាងទៅតុលាកា។
ដោយឡែកនារីរងគ្រោះក្រោមការកេងប្រវ័ញ្ចរបស់មេបនដែលសមត្ថកិច្ចយើងរំដោះបានចំនួន ០៦នាក់គឺ ទី១ឈ្មោះ សាត់ ផានី ភេទស្រី អាយុ ១៩ឆ្នាំ,២ សុខ ស្រីពីន ភេទស្រី អាយុ ២០ឆ្នាំ, ៣ រ័ត្ន សោភា ភេទស្រី អាយុ ២៨ឆ្នាំ, ៤ ឃី ស្រីតូច ភេទស្រី អាយុ ២៥ឆ្នាំ ,៥ ធី ពិសី ភេទស្រី អាយុ ២២ឆ្នាំ និងទី ៦ ឈ្មោះសូត្រ ស្រីនិច ភេទស្រី អាយុ ១៩ឆ្នាំ អ្នកទាំង៦នេះជាជនជាតិខ្មែរផងនិងជនជាតិវៀតណាមផង ត្រូវបានប្រគល់ឲ្យខាងសង្គមកិច្ចចាត់ចែងពួកគេហើយ ។
មន្ត្រីនគរបាលដដែលបានបន្តថា ដោយសាតែទីតាំងនេះអាជ្ញាធរមូលដ្ឋាននឹងសមត្ថកិច្ចយើងបានចុះដល់ទីតាំងនេះឆឺកឆេរកាស្នាក់នៅគ្មានលិខិតស្នាមត្រឹមត្រូវ ហើយឲ្យបញ្ចប់កាជួញដូកេងប្រវ័ញ្ញផ្លូវភេទនេះ មុនព្រមរៀងចាល ហើយក៍មានការមិនពេញចិត្តពីប្រជាពលរដ្ឋនៅតំបន់នេះ បង្ករអសន្តិសុខ នឹងកើតមានអំពើចោរកម្មញឹកញាប់ផង។ ទើបកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជននឹងសមត្ថកិច្ចមូលដ្ឋានរបស់ស្នងការដឹកនាំដោយព្រះរាជអាជ្ញារង សាលាដំបូងខេត្តចុះចាត់ បង្ក្រាបតែម្ដង៕




































