​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​សណ្តាន់​នៅតែ​បន្ត​ដឹក​ចំនែក​លោក​សឹង សឿង នៅតែ​បន្ត​យកលុយ

0

​កំពង់ធំៈ បទល្មើស​ព្រៃឈើ​ស្រុក​សណ្តាន់ ឈ្មួញ​នៅតែ​បន្ត​ដឹក​យ៉ាង ក​គ្រឹក​គ្រេង​ចេញពី​ព្រៃ​ឡង់ ប​ន្តែ​ក្នុងនោះ​ត្រូវបាន​គេ​ដឹងថា គឺ​សុទ្ធ​របស់​មន្ត្រីរាជការ និង​កម្លាំង ដឹកឈើ​សុទ្ធតែ​រថយន្ត​កូរ៉េ និង​រថយន្ត​កែច្នៃ​បុក​ស័​រ សម្រាប់​ប្រជាពលរដ្ឋ​រក​ព្រឹក​ខ្វះ​ល្ងាច បាននាំគ្នា​កាក់​យកលុយ ដូច​ដាក់​ភាគហ៊ុន ហើយ​បានកំណត់​ទឹក​លុយ​ដែល​ត្រូវ​បង់​ឲ្យ​សមត្ថកិច្ច ក្នុង​កាឡេ​ថង ៨​ម៉ឺន​ខ្វះ​មួយ​ម៉ឺន​នឹងត្រូវ​ចាប់​ប្រគល់​ឲ្យ​មេព្រៃ​។​
​ក្នុងនោះ​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន គេ​កំណត់​ឲ្យ​បង់លុយ ដោយសារ​ខ្លួន​ដឹកឈើ​ដោយ​គ្មាន​ច្បាប់ អនុញ្ញាតិ មេព្រៃ និង​ប៉ូលិស បរិស្ថាន ពុំបាន​កំណត់​ឲ្យ​បង់លុយ​នោះទេ គឺ​តាម​មនោសញ្ចេតនា សម្រាប់​ការជួយ​ដល់ ម្ហូបអាហារ​របស់​អង្គភាព ដោយសារតែ​យោគយល់​ពី​ការខ្វះខាត​របស់​ប្រជាពលរដ្ឋ លោក​បាន​បន្តទៀតថា ចំណែក​លោក សឹង សឿង ( ហៅ​ស្មី ) ដែលជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់​បានកំណត់​ឲ្យ​បង់លុយ ជា​កំហិត​ក្នុង​មួយ​កាឡេ​ថង ៨​ម៉ឺន​រៀល ដោយ​គ្មាន​ការយោគយល់ ដោយសារតែ​អះអាងថា ជា​បទបញ្ជា​របស់​មេ​។​
​ដោយឡែក លោក លក វង្ស មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់ បាន​ឲ្យ​ដឹងថា ករណី​ចាប់​កាឡេ​ថង​នេះ លោក​ពុំ​បានដឹង​នោះទេ​ព្រោះ​លោក​បាន​បិទ​សំលេង​ទូរស័ព្ទ ហើយ​បាន​ដេកលក់ ក្រោយពី​បាន​ចុះ បំពេញ​ប៉េ​សកម្ម​ដោយមាន​ការនឿយហត់ លុះ​ព្រឹក​ឡើង​ទើបបាន​ឃើញ​លោក សឹង សឿង ហៅ​ស្មី ខ​ល​មក រាយការណ៍ ថា​បាន​ចាប់​កាឡេ​ថង​ចំនួន​២​គ្រឿង ជាទូទៅ​លោក​មិនដែល​ឲ្យ​មន្ត្រី​របស់លោក ប៉ះពាល់​និង​របរ របស់​ប្រជាពលរដ្ឋ ដែល​ដឹកឈើ​បន្តិចបន្តួច​សម្រាប់ធ្វើ​ផ្ទះសំបែង​នោះទេ​។​
​មហាជន​ទូទៅ​បាន​សំណូមពរ ឲ្យ​ឯកឧត្តម អភិបាលខេត្ត​កំពង់ធំ​មេត្តាជួយ​យោគយល់ ពី​ទុក្ខលំបាក​ប្រជា ពលរដ្ឋ​ដែល​រក​ព្រឹក​ខ្វះ​ល្ងាច ហើយ​ជួយ​លុបបំបាត់ចោល​កុងត្រូលជជុះ​នៅតាម​ដងផ្លូវ ដើម្បី​ទុក​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​រស់​ផង ដោយសារតែ​ប្រជាពលរដ្ឋ​គ្មាន​មុខរបរ ក្រៅ​ពេលទំនេរ រក​ទិញ​ឈើ​បន្តិចបន្តួច​ដើម្បី​យកមក លក់​គ្រាន់​បាន​កំរៃ​ចិញ្ចឹម​គ្រួសារ ។​
​ដោយ ប៊ុន រដ្ឋា

photo_2016-03-14_20-02-25