​សាលាបឋមសិក្សា​ហ៊ុន សែន​ភូមិ​ថ្មី​ប្រឈម​និង​ការខ្វះ​ទឹក​ប្រើ​

0

 

​ខេត្តរតនគិរី​៖ រាជរដ្ឋាភិបាល​កំពង់​ផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស​លើ​វិស័យ​អប់រំ​ចាប់ពី​មតេយ្យ​សាលា​រហូតដល់​ឧ​ត្ត​មសិ​ក្សា​ដោយបាន​កសាង​សាលា​គ្រប់ទិសទី​ក្នុង​ទីក្រុង​ក៏ដូចជា​តាម​ជនបទ​។​ប៉ុន្តែ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តរតនគិរី​ហាក់បីដូចជា​នូវមានកំរិត​លើ​ការគ្រប់គ្រង​តាម​បណ្តារ​ការិយាល័យ​អប់រំ​ក្នុងស្រុក​នីមួយៗ​នៅ​ខេត្តរតនគិរី​។​

ជាក់ស្តែង​សាលាបឋមសិក្សា​ហ៊ុន សែន​ភូមិ​ថ្មី​ស្ថិតនៅ​ភូមិ​ថ្មី​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​ខេត្តរតនគិរី ដែលមាន​ចំនួន​សិស្ស​សរុប​១.៣៤៨​នាក់​មាន​អាគារ​ចំនួន​៤​ខ្នង​ស្មើ​២០​បន្ទប់​ក្នុង​កំឡុង​រដូវប្រាំង​នេះ​សិស្សានុសិស្ស​តូចៗ​ត្រូវ​ប្រឈម​និង​ការខ្វះ​ទឹក​ប្រើ​នៅពេល​ចូល​បង្គន់​អនាម័យ​ម្តងៗ​ដោយ​សាលា​មាន​បង្គន់​ចំនួន​០៣​ស្មើ​១២​បន្ទប់​បច្ចុប្បន្ននេះ​គេ​សង្កេតឃើញ​នៅតាម​បង្គន់​នីមួយៗ​ត្រូវបាន​ចាក់សោរ​ចោល​។​photo_2016-04-15_14-12-31

រីឯ​បន្ទប់​បង្គន់​ខ្លះ​ខ្វះ​អនាម័យ​លាមក ឫ​សំរាម​នៅ​ពេញ​បង្គន់​ជាការ​ធ្វើអោយ​កុមារ​តូច​មិនអាច​ចូល​ប​ន្តោ​បង់កើត​នោះទេ​ព្រោះថា​សិស្ស​ខ្លះ​ខ្លាច​មិន​ហ៊ាន​សុំ​សោរ​ពី​អ្នកយាម​បង្គន់​ហើយ​សិស្ស​ខ្លះ​ទៀតថា​ពិបាក​ទ្រាំ​និង​ក្លិន​ក្នុង​បង្គន់​ផងដែរ​។​photo_2016-04-15_14-12-33

អ្នកគ្រូ សេន ចាន់​រ័ត្ន ជា​អ្នក​មើលថែ​បង្គន់​បាន​បញ្ជាក់ថា ចំពោះ​ការចាក់​សោរ​បង្គន់​មិនមែន​មិនអោយ​ក្មេង​ចូល​បត់ជើង​នោះទេ គ្រាន់តែ​ទុក​សោរ​អោយមក​យក​ពី​គាត់​ដើម្បី​ងាយស្រួល​ណែនាំ​ក្មេង​ទៅ​បត់ជើង​រួច​អោយ​ចេះ​ចាក់ទឹក​និង​ជួយ​អនាម័យ​ផង​។​photo_2016-04-15_14-12-43

អ្នកគ្រូ​បាន​ប្រាប់ទៀតថា​រាល់ថ្ងៃ​សាលា​ពុំ​មានទឹក​ប្រើប្រាស់​នោះទេ​ព្រោះ​អណ្តូងស្នប់​ខូច​និង​អណ្តូង​ជីក​មានទឹក​តិចតួច​ហើយ​ម៉ូ​ទ័​រ​ខូច​ខ្វះ​ថវិការ​ជួសជុល​។​
កុមារ​មក​ចូល​បង្គន់​នេះ​គឺ​ប្រើ​ទឹកស្អាត​របស់​អ្នកគ្រូ​ផ្ទាល់​ហើយ​បញ្ហា​ខ្វះ​ទឹក​ចំនួន​២-៣​ខែ​ហើយ​រឿងនេះ​សួរ​ទៅ​នាយក​សាលា​វិញ​ទៅ​។​

ចំណែក​លោកគ្រូ​ប៉ត ធួន​នាយក​សាលា បានអោយដឹងថា​សាលា​ពេលនេះ​ពិតជា​ខ្វះ​ទឹក​មែន​ព្រោះថា​អណ្តូង​ទាំងពីរ​ខូច​ហើយ​គ្មាន​លុយ​ធ្វើ​រាល់ថ្ងៃ​ប្រើតែ​អណ្តូង​ដៃ​តែប៉ុណ្ណោះ​ហើយ​មានទឹក​តិចតួច​ទៀតផង​មិនអាច​ប្រើ​គ្រប់គ្រាន់​បាន​នោះទេ​។​photo_2016-04-15_14-12-25

លោ​កថា​បញ្ហា​នេះ​លោក​បាន​លើក​នៅក្នុង​អង្គប្រជុំ​ដែរ​តែ​មិនទាន់មាន​ការឆ្លើយតប​ពី​ប្រធាន​មន្ទីរ​នៅឡើយ​។​
ដូច្នេះ​ការជួសជុល​ម៉ូ​ទ័​រ​និង​អណ្តូងស្នប់​សាលា​គ្មាន​លុយ​ទេ​ដោយ​បច្ចុប្បន្ននេះ​សាលា​ទទួលបាន​ថវិការ​ពី​B-P​មានការ​យឺតយ៉ាវ​ពេក​ទើប​ការដោះស្រាយ​បញ្ហា​ទឹក​ផ្គត់ផ្គង់​សាលា​មានការ​លំបាក​យ៉ាងខ្លាំង​ហើយ​បញ្ហា​សំរាម​មួយវិញទៀត​ក្រុមហ៊ុន​គឹម​ជ្រា​ប្រមូល​សំរាម​ក្រុង​បាន​លុង គេ​ទារ​តម្លៃ ៨​ម៉ឺន​រៀល​ក្នុង​១​ខែ​ហើយ​លោកគ្រូ​អ្នក​គ្រួ​ព្រមទាំង​សិស្សានុសិស្ស​ប្រមូល​ដុតចោល​ក្នុង​បរិវេណ​សាលា​ហើយ​មួយ​ត្រីមាស​សាលា​ទទួលបាន​ប្រាក់​B-P ៣​លាន់​រៀល​ដែរ​។​

ទាក់ទង​និង​បញ្ហា​កង្វះ​ទឹក​នេះ​លោកស្រី​ចាន់ ខាំ​ឃឿ​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តរតនគិរី​បាន​មានប្រសាសន៍ថា​នេះ​គឺ​នាយក​សាលា​ខ្វះ​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ទៅលើ​ក្រុមប្រឹក្សា​កុមារ​មិន​ដាក់​ផែនការ​អោយបាន​ត្រឹមត្រូវ​ក្នុងការ​ពន្យល់​ណែនាំ​ដល់​កុមារ​តូចៗ​ទាំងនោះ​។​

ចំពោះ​ថវិការ​វិញ​តាម​សាលា​នីមួយៗ​អាច​ដក​បាន​នៅពេល​ល្ងាច​នេះ​លោកស្រី​និង​ចុះទៅ​ពិនិត្យមើល​ដោយផ្ទាល់​នៅពេល​ឆាប់ៗ​នេះ​៕ ដោយ យក្ស​ឡោម​