រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​១០​ផ្ទាំង​បាក់​រង​ការខូចខាត បន្ទាប់ពី​រថយន្ត​លុច​ស៊ី​ស​មួយគ្រឿង បុក​រះ​និង​ជ្រុល​ទៅបុក​រថយន្ត​CRV​មួយគ្រឿង​ទៀត​រង​ការខូចខាត​យ៉ាងដំណំ​

0

​ភ្នំពេញ ៖​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​១០​ផ្ទាំង​បាន​បាក់​រង​ការខូចខាត ខណៈដែល​រថយន្ត​លុច​ស៊ី​ស​មួយគ្រឿង បើក​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​នៅ​ពីមុខ​ហើយក៏​បាន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក រួច​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏​បោក​ផ្ទប់ និង​រថយន្ត​CRV​មួយគ្រឿង​ដែល​ធ្វើដំណើរ​ច្រាស់ទិស​គ្នា​រង​ការខូចខាត​យ៉ាងដំណំ​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ១២ និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៤​ស្ថិត​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងភូមិ​ប៉ប្រក់​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយគ្រឿង ម៉ាក​លុច​ស៊ី​ស​៤៧០​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-5132​រួម​ដំណើរ​ដោយ​បុរស​២​នាក់ និង​ស្ត្រី​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​ដូច​ហោះ លុះ​មកដល់​ចំណុចកើតហេតុ​មុខ​ហាង​លក់​ទូរស័ព្ទ​ណូគា​បេះដូង​ខ្មែរ រថយន្ត​លុច​ស៊ី​សបាន​

ព្យាយាម បើក​វ៉ា​រថយន្ត​មួយគ្រឿង​ដែល​នៅ​ពីមុខ ក៏បាន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៧​ផ្ទាំង រៀប​ដល់​ដី​និង​វៀច​ចំនួន​៣​ផ្ទាំង ហើយ​រថយន្ត​លុច​ស៊ី​ស​មិនទាន់​អស់​ល្បឿន​ក៏បាន​ជ្រុល​ទៅបុក​និង​រថយន្ត​មួយគ្រឿង ទៀត​ម៉ាក​CRV ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2J-1197 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ច្រាស់​គ្នា បណ្ដា​អោយ​រថយន្ត​ទាំង​២​គ្រឿង​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​។​ ​បន្ទាប់ពី​កើតហេតុ​ម្ចាស់​

រថយន្ត​លុច​ស៊ី​ស​និង​អ្នករួមដំណើរ​បាន​ចុះ​ពី​រថយន្ត​គេចខ្លួនបាត់​ម្តង​ចំណែក​រថយន្ត​រង​ការខូចខាត​ខ្ទេច​មួយ​ចំហៀង​ផ្ទែ​ក​ខាងស្តាំ រីឯ​រថយន្ត​CRV ខ្ទេច​មួយ​កំណាត់​ផ្នែក​ខាងមុខ និង​ផ្ទុះ​ពោង​សុ​វត្តិភាព​ទាំង​២ ហើយ​ក្នុង​គ្រោះថ្នាក់​ចរាចរ​នេះ​ពុំ​បណ្ដាលអោយមាន​នរណារ​ងរ​បួស​ដល់​អាយុជីវិត​ឡើយ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ដើម្បី​មក​ធ្វើការ​វាស់វែង​និង​រថយន្ត ស្ទូច​រថយន្ត​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ជើង​រាជធានី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ​Image1 Image2 Image3 Image4