= មានការភ្ញាក់ផ្អើលមួយបានកើតទ្បើងបន្ទាប់ពីមានកូនគោចំទ្បែកកើតមកចេះហៅថា ម៉ែៗៗ និងមានមុខដូចមនុស្សទៀត ។ហេតុការនេះបានកើតទ្បើងនៅវេលាម៉ោង១១យប់ថ្ងៃទី១៤ខែមិនាឆ្នាំ២០១៦ស្ថិតក្នុងភូមិព្រៃសា គុំឃុំព្រៃធំ ស្រុកកំពង់រោទី ។ បើតាមម្ចាស់គោឈ្មោះ ឃួន សាផាត ភេទស្រីអាយុ៤៩ឆ្មាំរស់នៅភូមិឃុំកើតហេតុខាងលើបានអោយដឹងថាមេគោគាត់ពរពោះ៣ដងរួចមកហើយតែមិនដឹងជាយ៉ាងម៉េចលើនេះកើតកូនមកមានមុខចំទ្បែកស្រដៀងនិងមនុស្សហើយគ្រាន់តែកើតមកភ្លាមចេះហៅថាម៉ែៗយ៉ាងច្បាស់ធ្វើផ្អើលដល់អ្នកភូមិមកមើលគ្រប់ៗគ្នានិងទិញទឹកដោះគោអោយផឹកទៀត។ប្រភពដដែលបានបន្តទៀតថារហូតមកដល់ថ្ងៃទី១៦មិនានេះកូនគោគាត់មិនទាន់ងាប់ទេហើយក៏មានប្រជាពលរដ្នមកឆោមមើលកាន់តែច្រើននិងបានបន់ស្រន់សុំសេចក្តីសុខសប្បាយទៀតផង។



































