VIDEO គោយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដួច​ហែ​កឋិន​មេព្រៃ​និង​ប៉ូលិស​សេដ្ឋកិច្ច មិន​បង្ក្រាប​សំងំ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​

0

​ ​កំពង់ស្ពឺ ៖ គោយន្ត​កន្ត្រៃ​សំរុក​ដឹង​ឈើ​ចេញ​ទាំងយប់​ទាំង​ថ្ងៃ រាប់រយ​គ្រឿង ក្នុង​មួយ​យប់ៗ​ចេញពី​តំបន់​ការពារ​ដែន ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កំពង់ស្ពឺ តាមផ្លូវ​ជាតិ លេខ ៤៤​បាន​យ៉ាងរ​លួ​ន ដោយ​ឆ្លងកាត់​ស្នាក់ការ​មេព្រៃ និង​ប៉ូលិស​សេដ្ឋកិច្ច ព្រមទាំង​ស្ថាប័ន​ផ្សេងៗ​ទៀត​ជាច្រើន​កន្លែង ប៉ុន្តែ​ក្រុម​ប​ន្ត្រី​ទាំងអស់នោះ ងងឹតភ្នែក​មើលរំលង​សំកុក​ដេក​ចាំតែ​ម្រ​មូល​លុយ​ដាក់ចូល​ហោប៉ៅ មិនបាន​ធ្វើការ​បង្ក្រាប​ឡើយ ។​
​សេចក្តីរាយការណ៍​បាន​ប្រាប់ថា ក្នុង​មួយថ្ងៃ​មាន​គោយន្ត​ដឹក​ដុល​មូល​ធំៗ និង​កូនឈើ​ប្រភេទ​ខ្លុង ត្បែង​មិនទាន់​គ្រប់​អាយុ រាប់សិប​គ្រឿង និង​រថយន្ត​ដឹក​ផល​អនុផល​ព្រៃឈើ​ចេញ​ដូច​គេ​ហែរ​កឋិន តាមផ្លូវ​ជាតិ​លេខ ៤៤ ពី​ស្រុក​ឱ​រាល់​មក​ស្រុក​ថ្ពង ដោយ​ពួកគេ​បាន​រត់ការ​បង់ប្រាក់​ជួន​អស់លោក​ជា​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ជំនាញ ។ ប្រភព​ន្ត​ថា ឈើ​ដែល​កំពុង​រង​ការកាប់បំផ្លាញ និង​ដឹកជញ្ជូន​តាមផ្លូវ​ជាតិ​លេខ ៤៤​នោះ ត្រូវបាន​កាប់​ក្នុង​តំបន់​ការពារ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ និង​ពោធិសាត់ ដោយមាន​ការបើក​ដៃ​ពី​មន្ត្រី​អនុរក្ស​បរិស្ថាន​ឈរជើង​ក្នុង​តំបន់​ការពារ​ទាំងនោះ ។​
ក្រុម​អ្នកដឹកឈើ​ដុល​មូល​បាន​លើកឡើងថា ពួកគាត់​បាន​ចូលទៅ​កាត់ឈើ​ទាំងនេះ​លើ​ភ្នំ​ក្នុងព្រៃ​ជ្រៅ ដល់​ទឹកដី​ខេត្តពោធិសាត់ ដោយ​ត្រូវ​ចំណាយពេល​យ៉ាងតិច ១០​ទៅ ២០​ថ្ងៃ ទើបបាន​មួយ​ជើងៗ នឹងត្រូវ​ចំណាយ​ដើមទុន​បង់​ឱ្យ​សមត្ថកិច្ច​តាំងពី​ក្នុងព្រៃ​រហូតដល់​ផ្លូវ​មាន​គ្រប់​ស្ថាប័ន​អង្គភាព​រាប់មិនអស់​ទេ ។ ប្រភព​បន្តថា បន្ទាប់​ដល់​ផ្លូវជាតិ​លេខ ៤៤ ត្រូវ​បង់​ជូន​សមត្ថកិច្ច​តាមផ្លូវ​គ្រប់​ជំនាញ​ទៀត ក្នុងនោះ​ពិសេស​ជាងគេ ត្រង់ចំណុច​ផ្លូវបំបែក​អូ​រទេះ​ភ្លូក ក្នុង​ឃុំ​អម​លាំង ស្រុក​ថ្ពង មាន​ប៉ុស្តិ​ចំនួន ២​កន្លែង​ជាប់​គ្នា ក្នុងនោះ​មាន​ប៉ុស្តិ​យកលុយ​របស់​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​មានឈ្មោះ​ពួន ប្រចាំការ​ទីនោះ​ដុស​ស្លែរ និង​ដាក់​ជន​ស៊ីវិល​ម្នាក់​ដេក​ជា ប្រចាំ​ទាំង យប់​ទាំង​ថ្ងៃ មិន​អាចមាន​គោយន្ត​គ្រឿង​ណា​ហ៊ាន​រំលង​ឡើយ នៅ​ខាងកើត​កុងត្រូល លោក​ប៉ូលីស​សេដ្ឋកិច្ច​នោះ​បន្តិច ប៉ុស្តិ​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​សង្កាត់​ថ្ពង និង​សាខា​ផ្នែក​ឱ​រ៉ា​ល់​រាយ​ដូច​ផ្សិត ដោយ​ជួល​ផ្ទះ​អ្នកភូមិ ដេកចាំ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ដូចគ្នា ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ដែរ ។​
ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​កន្លែង​យកលុយ​គ្រប់កន្លែង​របស់​ប៉ូលិស​សេដ្ឋកិច្ច និង​មេព្រៃ​ស្រុង​ថ្ពង​បាន​ថ្លែងថា កន្លែង​យកលុយ​ពី​រថយន្ត​ដឹកឈើ គោយន្ត​ដឹក​ដុល​មូល រថយន្ត​ដឹកអុស និង​រ៉ឺ​មក​ដឹក​ធ្យូង​នោះបាន​ដាក់​យូ​រាប់​ឆ្នាំ​មកហើយ សុខ​ស្រួល​មិន​ដែលមាន​បញ្ហា​អាជ្ញាធរ​រុះរើ​ឬ​ដេញចេញ​ទេ គឺ​ចាំ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ដុះ​ស្លែរ រហូត​តាំងពី​ផ្លូវ​នៅ​លំបាក​វេទនា​រហូត​មាន​ផ្លូវ​ក្រាល​កៅ​យ៉ាង​ប្រណិត​ក៏​នៅមាន​ក្រុ​នេៈ​នៅ​ឈ​ជើង​ដដែល​។​អ្នកស្រុក​បន្តថា មានពេលខ្លះ​ផឹកស៊ី​ស្រវឹង​ឈ្លោះ​គ្នា​ជាមួយ អ្នក​គោយន្ត​ក៍មាន​ព្រោះតែ​បង់ប្រាក់​មិន​គ្រប់​តាម​កំណត់ ឬ​សុំ​ចុះ​តំលៃ​ខ្លះ​ដោយ​ខ្វះ ខាត​លុយ ប៉ុន្តែ​ពួកគេ​មិន​ព្រម​ទេ​ព្រោះ​ខ្លាច​ខាត់​ដូច​ដាក់​ដើម​រកស៊ី​អញ្ចឹង ។​
​លោក​គាវ លាង​គា អ​ធិ​បាល​ស្រុក​ថ្ពង បាន​ប្រាប់​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី ១៥ ខែ​មិនា ឆ្នាំ​២០១៦​នេះ​ថា តាមពិត​នៅត្រង់ចំណុច​អូរ​តេះ​ភ្លូក​នោះ​ពិត​ជាមាន​សមត្ថកិច្ច​ម៉ូ​លិ​ស​សេដ្ឋ​ក្រសួង និង​មន្ត្រីរដ្ឋបាល​ព្រៃឈរ​ជើង​មែន ដោយមាន​លិខិត​បញ្ជា​បេសកម្ម​ពី​ថ្នាក់លើ ប្រសិនបើ​គ្មាន​លិខិត​បេសកម្ម​ត្រឹមត្រូវ​លោក​មិន​អនុញ្ញាតិ​ឱ្យ​ទេ ប៉ុន្តែ​រឿង​យកលុយ​កាត់​ពី​ប្រជាពលរដ្ឋ រកស៊ី​ដឹកឈើ អុស​នោះ​គាត់​មិន​ច្បាស់​ដែរ ។ លោក​បន្តថា បញ្ហា​នេះ​លោក​បានដាក់​បទបញ្ជា​ទៅ​លោក​អធិការ​ស្រុក​ដែរ​ឱ្យជួយ​តាមដាន​ពិនិត្យមើល​ជុំវិញ​មាន​សមត្ថកិច្ច​ណាខ្លះ​ដើរ​យកលុយ​ពី​ពលរដ្ឋ​ដែល​រកស៊ី​ដឹក​ផល​អនុផល​បន្តិច​តួច​នោះ មិនថាតែ​កន្លែង​អូ​រទេះ​ភ្លូក​នេះ​ទេ សូម្បី​កន្លែង​ផ្សេងៗ​ទៀត ក៍​ត្រូវ​ពិនិត្យ ។​
​លោក​អភិបាលស្រុក​បញ្ជាក់ រឿងនេះ​អាជ្ញាធរ​ពិបាក​ក្នុង​ការដេញ ឬ​មាន​ចំណាក់​ការ​លើ​ក្រុម​សមត្ថកិច្ច​ទាំងនោះ​ខ្លាំងណាស់ ដោយសារ​ពួកគាត់​សុ​ទ្ទ​តែមាន​លិខិត​បញ្ជា​បេសកម្ម​ពី​ថ្នាក់លើ​ធំៗ ហើយ​ពលរដ្ឋ​ខ្លះ​គាត់​ឆ្លៀត​រកស៊ី​ល្មើសច្បាប់​តិចតួច​មែន និង​រឿង​សមត្ថកិច្ច​ជំរិត​ទា​លុយ​លោក​មិនទាន់​បានទទួល​ព័ត៌មាន​នេះនោះ​ឡើយ​ទេ ។ ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ឈរជើង​ឈរ​ដេកចាំ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ដែល​រាជរដ្ឋាភិបាល​កំពុងតែ​មាន​ចំណាត់ការ​ទប់ស្កាត់​នោះ មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានឡើយ ។​
​សូមបញ្ជាក់ថា រាល់​ការបញ្ជា​បេសកម្ម​របស់​ថ្នាក់លើ​មិនបាន​បញ្ជា​ឱ្យ​ដើរ​ជំរិត​ទា​លុយ​ពីបទ​ល្មើស និង​ប្រជាពលរដ្ឋ​បែបនេះ​ទេ គឺ​ដា​ក់មក​ដើម្បី​បង្ក្រាប ទប់ស្កាត់ និង​ត្រួតពិនិត្យ​រាល់​បទល្មើស​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត ៕