អាជីវករ​ផ្សារ​កំពង់ធំ​ផ្ទុះ​កំហឹង​ប្ដឹងតវ៉ា​រឿង​ពន្ធដា​ឡើងថ្លៃ​ក្នុង​ឆ្នាំ​២០១៦

0

​កំពង់ធំ​=​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៦​នេះ ក្រុមអាជីវករ​ផ្សារ​ស្ទឹងសែន ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​បាននាំគ្នា​ប្រមាណ​ជាង​១០០​នាក់មក​ឡើង​តវ៉ា​នៅ​សាលាខេត្ត ដោយ​ស្នើសុំ​ឲ្យ​មន្ត្រី​ពន្ធដា​ខេត្តកំពង់ធំ កុំ​តម្លើងថ្លៃ​លើ​ការទា​ពន្ធ និង​ប៉ាតង់ ហួសហេតុ​លើសពី​គោល​ការ​ណ៏​ឆ្នាំមុន​Image14
យោងតាម​ការស្នើសុំ​រប​ស់​តំណាង​ក្រុមអាជីវករ​ផ្សារ​ម្នា្ក​ក់​ឈ្មោះ​ស្រី ធីតា បាន​លើកឡើងថា​កាលពីដើមឆ្នាំ​២០១៦​កន្លងទៅនេះ មាន​មន្ត្រី​ពន្ធដា​ខេត្ត​បាន​ចុះទៅ​យកពន្ធ​ពី​អាជីវករ ខ្នាតតូច​ក្នុង​១​តូប​៧០០០០​រៀល​(៧​ម៉ឺន​រៀល​)​ក្នុង​១​ខែ ខណៈដែល​ឆ្នាំមុនៗ​ខាង​ពន្ធដា​យកពន្ធ​តែ​១៥០០០​រៀល ចុះ​ហេតុអ្វី​ឆ្នាំ​២០១៦​នេះ​ពួកគាត់​បាន​ទា​លុយ​លើស​កំណ​ត់ដល់​៧​ម៉ឺន​រៀល​ហើយ​ថែមទាំង កោះហៅ​ក្រុមអាជីវករ ទៅ​ប្រជុំ​តែ​៣​ទៅ​៤​នាក់​ស្ងាត់ ធ្វើ​ឲ្យ​ពួកគាត់​ភ័យខ្លាច ក៏​នាំគ្នា​មក​តវ៉ា​ដល់​សាលាខេត្ត​កំពង់ធំ​តែម្តង ក្នុងនោះ​ក៏មាន​អាជីវករ ៧​នាក់​ផ្សេងទៀត​ន​បាន​ឡើង​សួរ​សំនួរ​ពាក់ព័ន្ធ​និង​រឿង​ពន្ធដា​ឡើងថ្លៃ​នេះ លោក​ជឹម​សុវណ្ណ​ឆ្លើយថា ទី​១ មន្ដ្រី​របស់ខ្លួន​អនុវត្តន៍​ខុស ហើយ​ត្រូវ​បានអោយ​អាជីវករ​ដែល​បាន​បង់លុយ​រួច​ចំនួន​៣​នាក់​ទៅយក​លុយ​៧​ម៉ឺន​រៀល​មកវិញ ទី​២ បានជា​គាត់​ហៅ​អាជីវករ​ម្ដង​៣​ទៅ​៤​នាក់​ទៅ​សួរនាំ​គឺ​គាត់​ហៅ​១០​ទៅ​២០​នាក់​តែ​អាជីវករ​ពុំ​ព្រម​ទៅហើយ​ម្យ៉ាង​កន្លែងធ្វើការ​គាត់​តូចចង្អៀត ទី​៣ អាជីវករ​មិនអាច​បង់​តាមរបៀប​ម៉ៅការ​ណ៍​បានទេ​ដូច​ឆ្នាំមុន​ទេ​ព្រោះ​អាច​បាត់បង​ថវិការ​រដ្ន​។​Image15
​លោក ជឹម សុវណ្ណ ប្រធាន​សាខា​ពន្ធដា​ខេត្តកំពង់ធំ​បាន​ជំរាប​ពី​ច្បាប់​ពន្ធដា​ប្រាប់​ដល់​អាជីវក​រថា ការអនុវត្តន៍​ច្បាប់​ពន្ធដា​នេះ​ក្នុង​គោល​ការ​របស់​ច្បាប់ ពន្ធ​តូច ចាប់ពី​២៥០​លាន​ក្នុង​១​ឆ្នាំ ពន្ធ​មធ្យម ២៥០​លាន​ដល់​៧០០​លាន​ក្នុង​១​ឆ្នាំ ពន្ធ​ធំ ចាប់​៧០០​លាន​ដល់​១​ម៉ឺន​លាន​ក្នុង​១​ឆ្នាំ ដូច្នេះ​បើ​អាជីវក​រណា​ដែល​លក់ដូរ​មាន​ប្រាក់ចំនូល​ទាប​មិន​ដល់​២៥០​លាន​ក្នុង​១​ឆ្នាំ​ទេ​គឺ​ពុំ​ជាប់ពន្ធ​ទេ រដ្ន​ក៏​ពុំបាន​អោយ​អាជីវករ​ទាំងនោះ​បង់ពន្ធ​ជូន​រដ្ន​ដែរ ក្នុងនោះ​ក៏មាន​ការលើក​លេង​ពន្ធដា​នៅក្នុង​ផ្សារ ដូចជា​ពន្ធ​ប៉ាតង់ ពន្ធ​តូប គឺ​ត្រូវបាន​លើកលែង​ពុំ​យកពន្ធ​ទាំងអស់ តែ​ចំពោះ​ការលក់ដូរ​នៅតាម​ហាង តាម​ផ្ទះល្វែង ដែលមាន​ចំនូល​ចាប់ពី​២៥០​លាន​ឡើងទៅ​ក្នុង​១​ឆ្នាំ​គឺ​ត្រូវ​បង់ពន្ធដា​ចំនួន​១០%​ជូន​រដ្ឋ ក្នុងនោះ​ខាង​ពន្ធដា​តំរូវអោយ​អាជីវករ​លក់​របស់រ​បរ​អោយ​អ្នកប្រើប្រាស់​ក្នុង​តំលៃ​ដែល​បង់ពន្ធ​រួច​ងាយស្រួល​ដក់​ពន្ធ​បង់​ជូន​រដ្ឋ គឺ​គិត​ពន្ធ គិតថ្លៃ​ដើម គិតថ្លៃ​ចំណេញ អោយ​ស្រេច​មុន​និង​លក់​ជូន​អតិ​ភិ​ជន​យកទៅ​ប្រើប្រាស់​។​Image13
ឯកឧត្តម អ៊ុត​សំអន អភិបាល ខេត្តកំពង់ធំ បាន​មាន​ប្រសា​ស​ន៏​ថា អាជីវករ​ខ្នាតតូច​ទាំងអស់​នៅក្នុង​ផ្សារ​ស្ទឹងសែន គឺ​មិនត្រូវ​បង់ពន្ធ​ឬ​ប៉ាតង់​ទៀត​ទេ លុះតែ​ក្រុមអាជីវករ​ខ្នាត​មធ្យម​មាន​ប្រាក់ចំណូល​ប្រចាំថ្ងៃ​ចាប់ពី​៧០​ម៉ឺន​រៀល​ឡើងទៅ​ក្នុង​១​ថ្ងៃ​! ម្យ៉ាងវិញទៀត​ការស្នើសុំ​របស់​អាជីវក​រថា​សូម​ឲ្យ​ខាង​ពន្ធដា យក​គោល​ការ​ណ៏​ចាស់​លក្ខណៈ​ពន្ធ​ម៉ៅការ​ដូច​ឆ្នាំមុនៗ​នោះ​មេ​ពន្ធដា​ខេត្តកំពង់ធំ បានដាក់​សំណើរ​នេះ​ចូល​ក្រសួង​ហើយ សម្រេច​យ៉ាងណា​នោះ ត្រូវ​រង់ចាំ​ពេល​ក្រោយ​! ហើយ​ជាពិសេស​ជាង​នេះ​ទៀក​ត​នោះ គឺ​សូម​អាជីវករ​ផ្សារ​ស្ទឹងសែន​ទាំង សុំអោយ​អាជីវករ​ក្នុង​ផ្សារ​កំពង់ធំ​ទាំងអស់គ្នា​ចូលរួម​ប្រជុំ​ស្ដី​ច្បាប់​ពន្ធដា​ឆ្នាំ​២០១៦​នេះ​នៅ​សាខា​ពន្ធដា​ខេត្ត​ថ្ងៃទី​១៨​ខែ​មិនា​ឆ្នាំ​២០១៦​ខាងមុខនេះ​ទាំងអស់គ្នា​កុំ​ខកខាន​ដើម្បីអោយ​យល់​ពី​របៀប​របរ​នៃ​ការបង់ពន្ធ​កុំអោយ​យល់​ច្រ​លំនាំ​អោយមាន​ការតវ៉ា​ដ៏​ចំរុះ​ចំ​រះ​បែបនេះ​៕​ប៊ុន រិទ្ធីImage10
Image11Image8