គប់​គ្រាប់បែក​ចូល​ផ្ទះ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​ខេត្ត​កំពង់ធំ ជាការ​គំរាម

​កំពង់ធំ ៖ ហេតុ​ការបង្ករឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធ ដោយ សារ​តែ​មាន​ករណី បោក​គ្រាប់បែក​ចំនួន​១​គ្រាប់ ចូល​ក្នុង​ផ្ទះ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង អម​សាលា ដំបូង​ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង ៨.១០​នាទី យប់​ថ្ងៃ​ទី ១៧ ខែ

ឧសភា ឆ្នាំ ២០១៤​។​

​បន្ទាប់ពី​មាន​ការភ្ញាក់ផ្អើល ដោយសារតែ​ជន​មិន​ស្គាល់​មុខ បាន​គប់​គ្រាប់បែក ពី​ក្រៅ​របង​ផ្ទះ​របស់ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ខេត្ត​កំពង់ធំ ចូលទៅ​ក្នុង​ផ្ទះ បង្ករ​ឲ្យ​ផ្ទះ​លាន់​ដូច​គេ​ហែក​មេឃ បាន​ធ្វើឲ្យ​បំនែក​គ្រាប់បែក ទៅ​ប៉ះ​និង​ជញ្ជាំង​ឡើង​សុះ តែ​សំណាងល្អ ករណី​បំផ្ទុះ​គ្រាប់បែក​នេះ ពុំ​បាន​ធ្វើឲ្យ​មាន​មនុស្ស​រងគ្រោះ​នោះ​ឡើយ ដោយសារ​តែ​នៅ​ថ្ងៃកើតហេតុ លោក សាយ ណូ​រ៉ា នាំ​ក្រុម​គ្រួសារ មក​រាជធានី ភ្នំពេញ ហើយ​បាន​ទុក​ផ្ទះ​ចោល ពុំ​មាន​មនុស្ស​នៅ ក៏​ជន​មិន​ស្គាល់​មុខ ឆ្លៀត​ឪ​កាស យក​គ្រាប់បែក​ទៅ​គប់ ចូល​ក្នុង​ផ្ទះ​តែ​ម្តង ។​
​បន្ទាប់​ពី​ផ្ទុះ​គ្រាប់បែក​ភ្លាម ឯកឧត្តម គង់  វិមាន បាន​ចុះ​ទៅ​កន្លែកើតហេតុ ភ្លាម​ព្រមទាំង​លោក ស្នងការ រង ព្រះរាជអាជ្ញារង និង​កំលាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ឋ ចូលរួម​ពិនិត្យ​ក្នុង​ហេតុ​ការណ៏ ។ តាម​ប្រភព​ពត៌មាន មុន​ពេល​ផ្ទុះ​គ្រាប់បែក មាន​ភ្លៀង​ធ្លាក់​ស្រេចៗ ភ្នែក​បន្ទោ​ល​លាន់​ម្តង​ម្កាល ទើប​មាន​រថយន្ត​មួយគ្រឿង មិន ស្គាល់​ប្រភេទ បាន​បើក​ហួស​ចំនុច​ផ្ទុះ​គ្រាប់បែក​នោះ ប្រមាណ​១០​ម៉ែត្រ ក៏​ស្រាប់តែ​លាន់​ស្នូរ​គ្រាប់បែក​ផ្ទុះ ឡើង​យ៉ាង​កក្រើក​ដី នៅក្នុង​របង​ផ្ទះ​របស់​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពង់ធំ  តែ​ទោះជា​មាន​ការ​គប់​គ្រាប់បែក​នេះ ក៏​ត្រូវ​បាន​មហាជន​ទូទៅ​ខ្សឹមខ្សៀវ​គ្នា​ថា ការ​គប់​គ្រាប់បែក​នេះ​មិនមែន ប៉ុនប៉ង​ធ្វើឃាត​នោះទេ តែ​ជា​ការ​គំរាម យ៉ាង​ចាស់ដៃ មកលើ​ព្រះរាជអាជ្ញារង​ថ្មី និង​ជា​កិច្ច​ស្វាគមន៍ ។​
​មហាជន​ទូទៅ​បាន​និយាយថា ករណី​ដែល​មាន​ការ គប់​គ្រាប់បែក​នេះ  ប្រហែល​ជា​លោក សាយ ណូ​រ៉ា ដែល​ទើបតែ​ផ្លាស​មក​ពី​ខេត្ត​ព្រៃវែង ហើយ​មក​អនុវត្តន៍​ច្បាប់​កសាង​យក​ស្នាដៃ​ក្នុង​ខេត្ត​កំពង់ធំ  ដោយបាន ធ្វើ​សកម្មភាព បង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាង​សកម្មភាព ទាំង​កាត​ដឹកជញ្ជូន ទាំង​ការស្តុប​ទុក និង​បាន ក្របួច​បាន​វត្ថុតាង រួម​មាន​ឈើ​ជិត​១០០​ម៉ែត្រគូប និង​រថយន្ត​ជាច្រើន​គ្រឿង ចាប់​ជនសង្ស័យ​ដាក់​ពន្ឋនាគារ ជាង​១០​នាក់ ក្នុងនោះ​លទ្ធផល​ដែល​បង្ក្រាប​បាន បាន​ធ្វើឲ្យ​ថ្នាក់ដឹកនាំ​ពេញចិត្ត​ពេញ​ថ្លើម ញញឹម​ស្ទើរតែ មិន​ឈប់ តែ​វា​បញ្ហារ ជា​បន្លា​រារាំង​ដល់​ក្រុម​ឈ្មួញ​មួយចំនួន សុទ្ធតែ​ជា​កងកម្លាំង​ប្រដាប់អាវុធ ដែល​បាន​ធ្វើ​សកម្មភាព ប្រកបមុខរប​រកស៊ី​ឈើ បាន​ធ្វើឲ្យ​ក្រុម​ឈ្មួញ​ប្រដាប់អាវុធ​ទាំងនេះ​បាន​ខាតបង់​ផលប្រយោជន៍ ម្យ៉ាងទៀត​សំណុំរឿង​ជាច្រើន កំពុងតែ​ត្រូវបាន​ស៊ើបអង្កេត ទើប​ក្រុម​ឈ្មួញ​ទាំងនេះ មាន​ការភិតភ័យ ហើយ​ក៏​ប្រើ​វិធានការ​ស្វាគមន៍ ដោយ​គ្រាប់បែក ដើម្បី​បង្អាក់​សកម្មភាព​ព្រះរាជអាជ្ញា ឬ​អាច​ថា​ជា​ការ​កាច់ ធ្មុង​ក៏​បាន​ដែរ ។​
​ក្នុងនោះ​ក៏​មាន​ប្រជាពលរដ្ឋ​ជាច្រើន បាន​និយាយថា​តើ សកម្មភាព​របស់​លោក ព្រះរាជអាជ្ញា​រូបនេះ​មាន​លទ្ធ ភាព ក្របួច​ជនដៃដល់ ដែល​ហ៊ាន​ប្រមាថ លេង​របស់​ធ្ងន់​យ៉ាង​នេះ​មក​លើ​ព្រះរាជអាជ្ញា​រូបនេះ ដើម្បី​ចាប់ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​បាន​ដែរឬទេ​។​​1 2 3