​ដើម​កញ្ឆា​៣៥១​ដើម និង​កូន​កញ្ឆា​៣​ថ្នាល​នៅ​ស្រុក​ស្ទឹងត្រង់ ត្រូវ​សមត្ថកិច្ច​ដុតបំផ្លាញ​ចោល​ហើយ​ឃាត់ខ្លួន​ម្ចាស់​ចំការ​សួរនាំ​

0

(​កំពង់ចាម​): ដោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃទី​១៥ មិនា ២០១៦​នេះ លោក​វរសេនីយ៍ទោ ប៉ាក ជាតិ អធិការនគរបាល​ស្រុក​ស្ទឹងត្រង់ និង​លោក បាន ស្រេង នាយករង​រដ្ឋបាល​សាលាស្រុក បាន​ដឹកនាំ​កំលាំង​ចុះបង្ក្រាប​ដំណាំ​កញ្ឆា​នៅ​ចំណុច​បឹង​កូន​ចែម ស្ថិតក្នុង​ភូមិ​ព្រែក​ស្តី ឃុំ​ព្រះ​អណ្តូង ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច​បាន​ដក​កញ្ឆា​ចំនួន ៣៥១​ដើម និង​កូន​កញ្ឆា​ក្នុង​ថ្នាល​ចំនួន​៣​ថ្នាល​តូច ធ្វើ​ការដុត​កំទេចចោល​នៅនឹងកន្លែង ហើយ​បាន​ឃាត់ខ្លួន​ម្ចាស់​នៅ​នឹង​ចំការ​ម្នាក់​ឈ្មោះ ឃី ជាន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែ​កទក់ ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់​។​photo_2016-04-15_18-58-42
​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ស្រុក​ស្ទឹងត្រង់ នាំទៅ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ ៕​យោង​មាត្រា​៣៨ ប​ទៈ​ដាំ​ដោយ​ខុសច្បាប់​នូវ​រុក្ខជាតិ​ញៀន នៃ​បញ្ញា​តិ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន បាន​ចែងថា​៖​ជន​ណា​ប្រព្រឹត្ត​ដោយ​ចេតនា​ល្មើស នឹង​បទ​បញ្ញា​ត្តិ​នៃ​ច្បាប់​នេះ និង​បទបញ្ជា​ទាក់ទង​នឹង​ការដាំ​រុក្ខជាតិ​ញៀន​ដែល​ស្ថិតនៅក្នុង​តារាង​ទី​១ និង​តារាង​ទី​២ ៖១.​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ ។ photo_2016-04-15_18-58-45ក្រៅពី​ទោស​ដាក់ពន្ធនាគារ ជនល្មើស​នឹង​អាច​ត្រូវ​ទទួល​បន្ថែម​នូវ​ទោសពិន័យ​ជា​ប្រាក់​ពី ១.០០០.០០០ រៀល ទៅ ៤.០០០.០០០ រៀល ។​២.​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​អាច​ត្រូវ​ទទួល​បន្ថែម​ទោសពិន័យ​ជា​ប្រាក់​ពី ៤.០០០.០០០ រៀល ទៅ ១០.០០០.០០០ រៀល ក្នុងករណី​ដែល​ការប្រព្រឹត្ត​បទល្មើស​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ចែកចាយ ផលិត ឬ​ធ្វើ​ពាណិជ្ជកម្ម ។photo_2016-04-15_18-58-57
​ប្រសិនបើ​បទល្មើស​ត្រូវបាន​ប្រព្រឹត្ត​ក្នុង​គោលបំណង​ប្រើប្រាស់​ផ្ទាល់ខ្លួន មាន​បរិមាណ​តិចតួច និង​ប្រព្រឹត្ត​ក្នុង​ក្របខ័ណ្ឌ​ទទួលទាន​តាម​ទម្លាប់ ព្រះរាជអាជ្ញា​អាច​ឲ្យ​ជន​ប្រព្រឹត្ត​រួចខ្លួន​ពីបទ​ចោទ ។ ប្រសិនបើ​រឿងនេះ​ទៅដល់​តុលាការ តុលាការ​អាច​សម្រេច​ឲ្យ​ចារី​នៃ​ហេតុការណ៍​នេះ មិនបាច់​ទទួលទោស ឬ​គ្រាន់តែ​ស្តីបន្ទោស​ជន​នោះ​ប៉ុណ្ណោះ ។ ត្រូវ​ចាត់ទុកថា​ជាការ​ទទួលទាន​តាម​ទម្លាប់ ការទទួល​ទាន ដែល​មិន​បណ្តាល​ឲ្យ​ញៀន ហើយ​អ្នក​ទទួលទាន​ជា​អ្នកស្រុក​ទទួលទាន​តាម​ដូនតា​ធ្លាប់​ប្រព្រឹត្ត​ជា​យូរ​មកហើយ ៕