កំពត៖ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ភ្លើងអគ្គីសនីនៅក្នុងសហគមភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ចំនួន២៧គ្រួសារបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅសាលាឃុំកាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ប្តឹងពីឈ្មោះខឹម សុចិត្ត្រា ភេទ ប្រុសអាយុ ២៦ឆ្នាំជាអាជីវករ ចែកចាយសេវាកម្មអគ្គីសនី មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។ ដោយហេតុថាឈ្មោះខាងលើនេះបានទទួលសេវាកម្មការដាក់ពាក្យស្នើសុំប្រើប្រាស់អគ្គីសនីពីពួកគាត់ទាំង២៧គ្រួសារ ដោយឲ្យពួកគាត់បង់សេវាការប្រើប្រាស់ភ្លើងក្នុងមួយគ្រួសារ២៧ម៉ឺនរៀល ។ ពេលពលរដ្ឋទាំង២៧គ្រួសារបានបង់ហើយ គឺឈ្មោះ ខឹម សុចិត្ត្រាជាអាជីវករបានភ្ជាប់ប្រពន្ឋ័ភ្លើងឲ្យពួកគាត់ប្រើប្រាស់ជាធម្មតាមិនទាន់បាន៦ ខែផង(ក្នុងឆ្នាំ២០១៦នេះ) ភ្លើងពួកគាត់ដែលកំពុងប្រើប្រាស់ត្រូវផ្តាច់ភ្លើងដោយមិនដឹងមូលហេតុទើបជំហ៊ានដំបូងពួកគាត់មិនទាន់ប្តឹងទៅអាជ្ញាធរទេ គឺពួកគាត់ទៅជួបជាមួយអ្នកបំរើសេវាភ្លើងដើម្បីសួរនាំសិន ។
ប៉ុន្តែពេលពួកគាត់ណាត់សុំជួបអ្នកធ្វើអាជីវកម្មភ្លើងរូបនេះ ចេះតែគេចខ្លួនមិនឲ្យប្រជាពលរដ្ឋដែលប្រើប្រាស់ភ្លើងជួបទេគឺមានលេសមិនចេះចប់ ទើបអត់ទ្រាំយូរខែពេក មិនឃើញអ្នកបំរើសេវាភ្លើងមានដំណោះស្រាយជាមួយពួកគាត់ទាំង២៧គ្រួសារទើបពួកសំរេចចិត្តនាំគ្នាផ្តិតមេដៃដាក់ពាក្យប្តឹងមកអាជ្ញាធរឃុំដើម្បីឲ្យជួយដោះស្រាយជូនពួកគាត់ ។
ជុំវិញការឡើងមកតវ៉ាពីសំណាក់ពលរដ្ឋជាងម្ភៃគ្រួសារឲ្យជួយដោះស្រាយពីបញ្ហាអ្នកធ្វើអាជីវកម្មភ្លើងក្បត់ទំនុកចិត្តខាងលើត្រូវបានលោក គុយ យ៉ា មេឃុំព្រៃឃ្មុំស្តីទីមានប្រសាសន៍ថាៈចំពោះបញ្ហាបាតុភាពពីសំណាក់ពលរដ្ឋអ្នកប្រើប្រាស់ភ្លើងជាមួយអ្នកធ្វើអាជីវកម្មនេះគឺលេចចេញបាតុភាពមិនប្រក្រតីនោះយូខែមកហើយដែរ ។
លោកមេឃុំស្ដីទីបានបន្ដរទៀតថា ប៉ុន្តែក្រោយមកក៍បាត់វិញ លោកមិនដឹងថាបញ្ហាខាងលើមិនចប់នោះទេ ទើបតែពេលនេះប្រជាពលរដ្ឋឡើងមកដាក់ពាក្យប្តឹងដល់សាលាឃុំទើបលោកដឹងថា អ្នកធ្វើអាជីវកម្មភ្លើងនោះពិតជាក្បត់ទំនុកចិត្តពីប្រជាពលរដ្ឋអ្នកប្រើប្រាស់ភ្លើងនោះពិតប្រាកដមែន ហើយពេលនេះលោកសុំសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលមកតវ៉ានិងដាក់ពាក្យប្តឹងនៅសាលាឃុំនៅថ្ងៃនេះ លោកនិងរកវិធីដោះស្រាយជូនពលរដ្ឋ ដោយកោះអញ្ជើញអ្នកធ្វើអាជីវកម្មភ្លើងនោះមកដោះគ្នានៅសាលាមួយជំហ៊ានសិនបើភាគីទាំងសងខាងដោះស្រាយក៍បញ្ចប់នៅត្រឹមហ្នឹងបើដោះស្រាយមិនចប់លោកនិងបញ្ជូនសំណុំរឿងនេះទៅស្រុកដើម្បីដោះស្រាយជូនពលរដ្ឋបន្តទៅទៀត។
ជុំវិញករណីខាងលើអ្នកឆ្លើយឆ្លងពត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ខឹម សុចិត្ត្រា ជាអាជីវករភ្លើងបានទេដោយទំនាក់ទំនងមិនបាន៕



































