​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​៥៩​គ្រូ​សារ​លើកគ្នា​មក​ធ្វើ​ការតវ៉ា​នៅមុខ​សាលាដំបូង ខេត្ត​ព្រះសីហនុ​ពាក់​ព​ន្ធ័​ទំនាស់​ដីធ្លី​ជាមួយ​លោក ឧក​ញ្ញ៉ា គង់ ទ្រី​វ​

0

​ខេត្ត​ព្រះសីហនុ​៖​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​៦០​នាក់​រស់នៅ ក្នុងភូមិ​លេខ​៦ សង្កាត់​លេខ​៤ ក្រុង ព្រះ សីហនុ (​តំបន់​អូរត្រេះ​) នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២១០៦ នេះ​បាននាំគ្នា​មក​ធ្វើ​ការតវ៉ា​នៅមុខ​សាលា ដំបូង ខេត្ត​ព្រះសីហនុ ខណៈពេល សាលាដំបូង​ខេត្ត​ចេញ​ដីកាកោះ ហៅ​មនុស្ស​ចំនួន​២​នាក់ ដែល ជា​តំណាង ប្រជាពលរដ្ឋ​ចំនូ​ន​៥៩​គ្រូ​សារ​មក​ធ្វើការ​សាកសួរ​ពាក់​ព​ន្ធ័​ដំណើររឿង ទំនាស់​ដីធ្លី​ជាមួយនឹង លោក ឧក​ញ្ញ៉ា គង់ ទ្រី​វ ។​
​ ​.​អ៊ុំ ស្រី ឈ្មោះ អៀង រ៉​ន អាយុ​៦៥​ឆ្នាំ ជា​ជនរងគ្រោះ​ម្នាក់​នៅក្នុង​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​៥៩ គ្រូ​សារ​ខាងលើ បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា ក្រុម​គ្រូ​សារ​របស់គាត់​ក៏ដូចជា​ក្រុម​គ្រូ​សារ​ប្រជា ពលរដ្ឋ​រង គ្រោះជា​ច្រើន​ទៀត បាននាំគ្នា​មក​តាំងទី​លំនៅ​លើដី​ទំនាស់​ខាងលើ​ខ្លះ​តាំងពីរ​ឆ្នាំ​១៩៩៣ ខ្លះ​១៩៩៥ មក​ម្លេះ គឺ​កាល់នោះ​ដី​ទីតាំង​នេះ​គឺជា​ដី​ព្រែ​នៅឡើយ ដោយ​ពួក​កាត់​បាននាំគ្នា​កាប់ឆ្ការ​ព្រែ ធ្វើ​ចំការ​ស្រែ​រហូតមក​។ ហើយ​ក្រុម​គ្រូ​សារ កូនចៅ​របស់គាត់​ក៏ដូចជា​ក្រុម​គ្រូ​សារ​ប្រជាពលរដ្ឋ ផ្សេង ទៀត​ដែល​រស់នៅ​ទីនេះ សុទ្ធសឹង​ត្រូវបាន​អាជ្ញាធរ​ដែនដី​ទ​ទូល​ស្គាល់ ធ្វើ​សៀវភៅ​ស្នាក់នៅ លិខិត​អាត្រា​កូ​ដ្ឋា​ន អត្តសញ្ញាណ​ប​ណ្ណ័ ប​ណ្ណ័​បោះឆ្នោត ឆ្នាំ​១៩៩៣ គឺ​សុទ្ធតែ​បញ្ជាក់​ពីរ​ការរស់នៅ លើ​ទីតាំង​ដី​ទំនាស់​នោះ​ទាំងអស់ ។20160316_093026លុះ​ក្រោយមក​នៅក្នុង​អំឡុង​ឆ្នាំ ២០០៧ ក៍​ស្រាប់ លិចមុខ លោក ឧក​ញ្ញ៉ា គង់ ទ្រី​វ ចេញមក​ប្រកាស់ថា​ពួកគាត់​ទាំងអស់គ្នា រស់នៅ​លើដី របស់ គាត់​ទៅវិញ ដោយ​លោក ឧក​ញ្ញ៉ា គង់ ទ្រី​វ ធ្វើការ​អះអាងថា​ដី​ទីតាំង​ទំនាស់​នេះ គាត់​មានប​ណ្ណ័​កម្មសិទ្ធិ​ស្រប់ច្បាប់ (​ប​ណ្ណ័ ស្លាប់ មាន់​) ហើយ ក៍​បានធ្វើ ប្តឹងផ្តល់​ពួកគាត់​តាំងពីរ​ពេលនោះ​យ៉ាង​អ​យុ​ត្តិ​ធ​ម៏​បំផុត​រហូតមក ។​
​ ​.​លោក ព្រំ តូ​ម៉ា តំណាង​ប្រជាពលរដ្ឋ​ចំនូ​ន​៥៩​គ្រូ​សារ​ខាងលើ ក៏​និយាយ​បញ្ជាក់​ផងដែរ​ថា ដោយ​តែ​សារ​ប្រជាពលរដ្ឋ មាន​ភាព ល្ងង់ខ្លៅ ត្រូវបាន​ក្រុម​តំណាង​លោក ឧក​ញ្ញ៉ា គង់ ទ្រី​វ ប្រើល្បិច បោកប្រាស់​នឹង​គំរាម​ប្រជាពលរដ្ឋ​ថា​កំ​ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​ប្តឹងផ្តល់​អី​ជាមួយ​លោក ឧក​ញ្ញ៉ា គង់ ទ្រី​វ ពិ​ព្រោះ​បើ​ប្តឹង​ក៏​មិន​ឈ្នះ​ដែរ ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្ងៀម​សិន​ទៅ ចាំ​ពួកគេ​ជួយ​សំរួល ជាមួយ លោក ឧក​ញ្ញ៉ា កាត់​ដី ក្នុង​មួយ​គ្រូ​សារ មួយ​ឡូ​រ៏ ។​បងប្អូន​ប្រជាពលរដ្ឋ​ក្រោយពីរ​បានឮ​ដូចនេះ​ក៏ នាំគ្នា​ផ្អាក​ធ្វើការ​តវ៉ា គឺ​ទុក​ឲ្យ​លោក ឧក​ញ្ញ៉ា គង់ ទ្រី​វ ធ្វើ​អី​ក៏​ធ្វើទៅ​ចុះ​។​ក្រោយមក​ដោយ សារ​តែ​ប្រជា ពលរដ្ឋ​ឈប់​ធ្វើការ​តវ៉ា ទីតាំង​ដី​នោះ​ត្រូវបាន​លោក ឧក​ញ្ញ៉ា គង់ ទ្រី​វ ធ្វើ​ប្លង់​កម្មសិទ្ធិ​ថ្មី​ជំនួស ប្លង់​ស្លាប់ មាន់​ទាំងអស់ នឹង​គ្រប់​ដណ្តប់​លើដី​ប្រជាពលរដ្ឋ​រស់នៅ​ទាំងស្រុង​តែម្តង ព្រមទាំង​មិនបាន​ធ្វើការ​ដោះ ស្រាយ​តាម​អ្វីដែល​បាន​សន្យា នោះឡើយ ជាហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ទាំង​៥៩​គ្រូ​សារ​ផ្ទុះ​ការតវ៉ា​សារ ជាថ្មី​បែបនេះ​តែម្តងទៅ ដោយ​សង្ឃឹមថា លោក ឧក​ញ្ញ៉ា គាត់​នឹង​គោរព​នូវ​អ្វីដែល​តំណាង​របស់គាត់ បាន​សន្យា​កន្លងមក ដើម្បី​បញ្ហារ​គ្រប់យ៉ាង​ដោយ​សន្តិវិធី​។​20160316_093014
​ ​.​លោក ជា វឹង ជា​ប្រធានភូមិ​តំបន់​ដិ​ទំនាស់​ខាងលើ បាន​ទទួលស្គាល់ថា ប្រជាពលរដ្ឋ​ខាង លើ មួយចំនួន​ចំនួន​ពិតជា​បានរស់នៅ​លើដី​ទំនាស់​តាំងពីរ​ឆ្នាំ​១៩៩៣​ប្រាកដ​មែន ហើយក៍​មាន​អ្នក​មក រស់ នៅ​ថ្មី​ជា​បន្តទៀត រហូតដល់​សព្វថ្ងៃនេះ​ផងដែរ​។​ចំពោះ ភាគី លោក ឧក​ញ្ញ៉ា ទ្រី​វ គាត់​មាន​ប្លង់​ស្លាប់មាន គ្រប់​ដណ្តប់ លើដី​ទំនាស់ ហើយ​បច្ចុប្បន្ន ប្លង់​ស្លាប់មាន​ទាំងអស់នោះ​ត្រូវបាន​ផ្តូ​រ​ធ្វើ​ប្លង់​ថ្មី​ជា​លក្ខណៈ ប្រព​ន្ធ័​អស់​ទៅហើយ ដូចនេះ ចំពោះ​ការដោះស្រាយ​យ៉ាងណា​នោះ អាស្រ័យ​លើ​ច្បាប់​ទៅ​ចុះ​។​20160316_085334
​ ​.​ជាមួយគ្នានេះ​លោក វ៉ាត តំណាង​ឲ្យ​លោក ឧក​ញ្ញ៉ា​គង់ ទ្រី​វ បាន​បញ្ជាក់ថា​ប្រជាពលរដ្ឋ​ទាំង​ង​ស់ ដែល​នាំ គ្នា​មក​ធ្វើការ​តវ៉ា ខាងលើ​សុទ្ធសឹង​រស់នៅ​រំលោភបំពាន​លើដី​កម្មសិទ្ធិ​ស្រប់ច្បាប់​របស់ លោក ឧក​ញ្ញ៉ា គង់​ទ្រី​វ ទាំងអស់ ដូចនេះ​គ្នាន​រឿង​អ្វីដែល​ពួកគាត់​ត្រូវធ្វើ​ការតវ៉ា​នោះទេ តែបើ​ក​គាត់​នៅតែ ព្យាយាម​ធ្វើការ​តវ៉ា ទុក​ឲ្យ​តុលាការ​ជា​អ្នកសម្រេច​តាមច្បាប់​ទៅ​ចុះ​៕​