ស្ទឹងត្រែង៖ក្នុងទិវាវប្បធម៌ជាតិលើកទី១៨រៀបចំធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែងថ្ងៃទី១៦មិនាឆ្នាំ២០១៦ថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្នើឲ្យមន្ទីរវប្បធម៌ខេត្តស្ទឹងត្រែងបំផុសស្មារតីដល់យុវជនជំនាន់ក្រោយថែរក្សានិងអភិរក្សសម្បត្តិវប្បធម៌ខ្មែរឲ្យនៅគង់វង្សនិងចៀសវាងកុំនាំគ្នាចម្លងយកវប្បធ៌មបរទេសធ្វើឲ្យបាត់បង់វប្បធម៌របស់ខ្លួនដែលជាសិល្បៈដូនតា។លោកថៃនរៈសត្យារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានប្រសាសន៏ថា៖សម្បត្តិវប្បធម៌យើង រាប់បញ្ចួលទាំងវប្បធម៌រូបីយ៏ និងអរូបីយ៏មានទាំងអក្សរសាស្ត្រ មានទាំងការដើរហើរនិយាយស្តី រូបចំលាក់ ក្បាច់ផ្កាភ្ញៃ សំលៀកបំពាក់ របាំ ល្ខោន ចំរៀងបុរាណ សម័យ ជាដើម។ល។ដែលយុវជនយើងត្រូវបន្តរួមគ្នាអភិរក្ស។
លោករដ្ឋលេខាធិការពន្យល់ថា៖មូលដ្ឋានខាងលើនេះសូម្បីតែបទចម្រៀងលោកតាស៊ិនស៊ីសាមុតក៏ជាចំណែកមួយនៃវប្បធម៌របស់យើងដែរ ហើយបើមិនបាននាំគ្នាថែរក្សា គួរតែកុំបំភ្លៃឲ្យខុសទម្រុងដើម ធ្វើឲ្យបាត់បង់មរតកសាស្ត្រដូនតាយើង មិនគួរទៅរំលោភយកបទគាត់ ទៅច្រៀងអីតាផ្តេសតាផ្តាសដែរ បើយើងច្រៀងឲ្យបានល្អជាងគាត់ទៅក៏វាមិនអីដែរ ប៉ុន្តែយើងនៅតែថែរក្សា បើសិនជាយើងយកច្រៀង ក៏យកច្រៀងទៅចុះ ព្រោះមរតកទាំងអស់ហ្នឹង វាមានមរតកសាស្ត្រ មរតកដែលមិនមានមរតកសាស្ត្រ កម្មសិទ្ធិវប្បធម៌ហ្នឹង ប៉ុន្តែបើយើងយកច្រៀង យើងយកច្រៀងគួរដាក់ថាៈ លំនាំដើមរបស់លោកស៊ិនស៊ីសាម៉ុត អញ្ចឹងអ្នកទាំងអស់គ្នាគេដឹងហើយកុំឲ្យយើងមិនដាក់អីសោះ យកទៅច្រៀងហាក់ដូចជាបទយើង វាដូចជាការរំលោភមួយហើយយើងមិនដឹងគុណទៅដល់បុព្វបុរសយើងដែរ យើងចាត់ទុកថាបុព្វបុរសនៃច្រៀងសម័យទៅចោះ។
លោកឡាពុទ្ធីអនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានទទូលស្គាល់ថា៖បច្ចុប្បន្នពិតជាមានបុគ្គលមួយចំនួន បានយកបទចម្រៀងរបស់លោកតាស៊ុនស៊ីសាមុត ទៅចៀងបំភ្លៃខុសទៅនិងទម្រុងដើម ធ្វើអាជីវកម្មរកប្រាក់ និងចង់ធ្វើខ្លួនឲ្យល្បីដោយមិនបានគិត និងយល់ពីតំលៃនៃវប្បធម៌របស់មរតកដូនតាយើង។
លោកបានអះអាងថាៈ កន្លងមកមន្ទីរធ្លាប់បានធ្វើការផ្សព្វផ្សាយច្បាប់ ពាក់ពន្ធ័និងការអភិរក្សវប្បធម៌ជាញឹកញាប់ដែរ ហើយទិវាវប្បធម៌ជាតិក្រោមប្រធានបទ (យុវជន.វប្បធម៌ជាតិ)ឆ្នាំ២០១៦នេះ លោកនិងខិតខំប្រឹងប្រែងបន្ថែមទៀត យើងខ្ញុំហ្នឹងប្រឹងប្រេងធ្វើការផ្សព្វផ្សាយ តាមលទ្ធភាពដែលពួកយើងខ្ញុំ ដែលនៅវប្បធម៌មានអាចធ្វើទៅបាន យើងអភិរក្ស ទន្ទឹមនិងការអភិវឌ្ឍន៍ យើងក៏ត្រូវមានការអភិរក្សផងដែរ បើមិនអញ្ចឹងទេទៅមុខបាត់ភ្លេចក្រោយហើយ អញ្ចឹងយើងត្រូវតែចងចាំពីដូនតាយើងមក មានតម្លៃមិនអាចកាត់ថ្លៃបានទេ អញ្ចឹងទេយើងខ្ញុំហ្នឹងគិតថា ព្យាយាមធ្វើការផ្សព្វផ្សាយតាមលទ្ធភាពដែលមន្ទីរអាចធ្វើបាន ។
លោកស្រីគង់ស៊ីផាអភិបាលរងខេត្តបានគាំទ្រចំពោះសម្មភាពនេះពីព្រោះយើងអាចលើកស្ទួយតំលៃសម្បត្តិវប្បធម៌ដូនតាបាន ជាពិសេសកេរ្ត៍តំណែលបទចំរៀងលោកតាស៊ិនស៊ីសាមុត ដែលមានដើមកំណើតនៅខេត្តស្ទឹងត្រែង ត្រូវបានក្រសួងវប្បធម៌ចាត់ទុកបទចម្រៀងរបស់គាត់ ជាចំណែកមួយនៃវប្បធម៌និងបានដាក់ងារជាអធិរាជសម្លេងមាសថែមទៀត នៅក្នុងសមយ័បច្ចុប្បន្ននេះ។
លោកស្រីអភិបាលរងស្នើឲ្យមន្ទីរវប្បធម៌និងវិចិត្រសិល្បៈសហការគ្នា ជាមួយមន្ទីរអប់រំយុវជននិងកីឡារួមនិងស្ថាបន័ពាក់ពន្ធ័ បន្តការផ្សព្វផ្សាយគ្រប់ទម្រង់វប្បធម៌ ឲ្យបានទូលាយដល់ស្រទាប់យុវជន ដើម្បីលើកកម្ពស់សីលធម៌សង្គម និងតំលៃវប្បធម៌ខ្មែរយើង ឲ្យមានកិតិ្តនាមកាន់តែល្បីល្បាញថែមទៀត។
សូមបញ្ជាក់ថាៈនៅខេត្តស្ទឹងត្រែងក្រៅពីបទចំរៀងលោកតាស៊ិនស៊ីសាមុតនៅមានតួប្រាសាទសិលាចារិកជាមរតកដូនតា ដែលនៅសេសសល់ចំនួន៩កន្លែង បង្ហាញពីសម្បត្តិវប្បធម៌ដែលទាមទារឲ្យ មានការថែរក្សានិងអភិរក្សឲ្យបាននៅគង់វង្ស៕



































