​រថយន្ត​រេះ​ហ្វ័​របុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​នៅ​ក្រុង​បាន​លុង

0

 

​ខេត្តរតនគិរី​៖ ជនរងគ្រោះ​ម្នាក់​រងរបួស​បាក់​ស្មា​ដោយសារ​រថយន្តបុក​ពេញទំហឹង​ខ​ណះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥.០០​នាទី​ល្ងាច​ថ្ងៃទី​១៦​ខែ​មិនា​ឆ្នាំ​២០១៦​ត្រង់ចំណុច​មុខកា​រាស​សាំង​ប្រេង​យើង​ស្តិ​ត​នៅ​ភូមិ​ជ័យជំនះ​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​ខេត្តរតនគិរី​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​:​រថយន្ត​បង្ករ​ម៉ាក​រេះ​ហ្វ័​រ​(RAV4)​ពណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2M.6485​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​អ្នកបើកបរ​មានឈ្មោះ​ជួន​សុវណ្ណ​មិ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​ឃុំ​ឡា​មិញ​ស្រុក​ប​កែវ​ខេត្តរតនគិរី​។​photo_2016-04-15_21-12-47

​អ្នកជិះ​ម៉ូតូ​ម៉ា​កវេ​វ​ឆ្លាម​ពណ៍​ក្រហម អត់​ស្លាក​លេខ​បើកបរ​ម្នាក់ឯង​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដែលមាន​ឈ្មោះ​តេង​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មុខរប​ធ្វើ​សំណង់​រស់នៅ​ភូមិ​ជ័យជំនះ​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​រងរបួស​ធ្ងន់​បាក់​ស្មា​។​photo_2016-04-15_21-12-44

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា​គេ​ឃើញ​រថយន្ត​ម៉ាក​RAV4​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​មកដល់​ត្រង់​ផ្លូវបែក​ជា​បួ​នក៍​បុក​ម៉ូតូ​អូស​ចំងាយ​ប្រមាណ​៣០​ម៉ែត្រ​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ហើយក៍​សាច់​ញ្ញ​ត្ត​ដឹក​តាម​ម៉ូតូ​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​។​
​ក្រោយពី​កើតហេតុ​រួច​នគ​បាល​ចរាចរណ៍​ខេត្ត​ចុះមក​អន្តរាគមន៍​នឹង​វាស់វាង​យក​រថយន្ត​នឹង​ម៉ូតូ​មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​។​photo_2016-04-15_21-12-40

​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ថា​ម្ចាស់​រថយន្ត​និង​ចេញ​នៅ​សំណង​ដល់​ជនរងគ្រោះ​ហើយក៍​បង់​ជូន​នៅ​ការផាកពិន័យ​ដើម្បី​បញ្ចប់រឿង​ផងដែរ​៕ ដោយ យក្ស​ឡោម​