ភ្នំពេញ:បុរសញៀនថ្នាំម្នាក់ តែងតែមកវាយយកលុយ និងគំរាមសម្លាប់អតីតជាប្រពន្ធ ដែលជាស្ត្រីម៉េម៉ាយកូន៤នាក់ លក់បន្លែមុខរោងចក្រ លក់មួយថ្ងៃ បានលុយចិញ្ចឹមកូនមួយថ្ងៃ បានមកប្តឹងសមត្ថកិច្ចប៉ុស្តិចោមចៅ អោយជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួន។
ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៨ និង ៥០នាទីយប់ថ្ងៃទី ១៦ មិនា ២០១៦ នៅមុខរោងចក្រ សិុង កាំ នៅតាមផ្លូវបេតុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
បុរសជនបង្កដែលជាអតីតប្តីហេងស៊យម្នាក់ខាងលើនេះ មានឈ្មោះ ស៊ុន ម៉ៅ អាយុ ៣៨ឆ្នាំ មុខរបរធ្វើសំណង់ស្នាក់នៅកន្លែងកើតហេតុ ចំណែកអតីតប្រពន្ធរងគ្រោះឈ្មោះ មីុ ចាប់ស្រីរី អាយុ ៤១ឆ្នាំ មុខរបរលក់បន្លែ មុខរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិកក់ ឃុំកក់ ស្រុកស្វាយរំពៀរ ខេត្តស្វាយរៀង ។
បើតាមសម្តីស្ត្រីរងគ្រោះបាន ប្រាប់អោយដឹងថា រូបគាត់ជាស្ត្រីម៉េម៉ាយកូន៣ ហើយបុរសជាអតីតប្តីចុងគាត់នេះ បានយកគ្នាជាប្តីប្រពន្ធដោយឥតខានស្លារ តាំងពីគាត់អាយុ២៩ឆ្នាំមកម្លេះ ហើយបានកូនប្រុសម្នាក់បច្ចុប្បន្ន១៣ឆ្នាំ ហើយពួកគាត់បានផ្តាច់ការរួមរស់អស់រយះពេលជាង១០ឆ្នាំហើយ តែបុរសជាជនបង្កនេះតែងតែមករករឿងសុំលុយជាគាត់ជាញឹកញាប់ ក្នុងម្តង៤ទៅ៥ម៉ឺន ពេលខ្លះគាត់លក់បន្លែអត់ដាច់ អត់មានលុយអោយ ដោយជនបង្កនេះវាយបំផ្លេចបំផ្លាចរបស់របរក្នុងបន្ទប់និងអុកឡុកកន្លែងរកស៊ីរបស់គាត់មិនអោយរកស៊ីបានទៀតផង ហើយគាត់បានប្តឹងសមត្ថកិច្ចមូលដ្ធានរហូតដែរតែជននេះតែងតែរត់បាត់រហូត ទើបមកដល់យប់កើតហេតុនេះ ទើសមត្ថកិច្ចប៉ុស្តិចោមចៅចាប់ឃាត់ខ្លួនបានជាក់ស្តែងនៅនិងកន្លែងកើតហេតុតែម្តង។ក្រោយពេលឃាត់ខ្លួនជនបង្ករួច សមយ្ថកិច្ចក៏នាំយកមកប៉ុស្តិនិងស្ត្រីរងគ្រោះមកដាក់ពាក្យបណ្តឹង ដើម្បីអោយសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ ៕ជីម ភារ៉ា




































