សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​៨​នាក់​ញៀន​ថ្នាំ​និង​រឹបអូស​អាវុធ​មួយចំនួន​

0

 

​សៀមរាប​៖​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ធ្វើការ​ក្របួច​ជាប់​បាន​ក្រុម​ក្មេង​ទំនើង​ចំនួន​៨​នាក់ ខ​ណះ​ពួកគេ​កំពុង​ជិះ​ម៉ូតូ​មាន​កាន់​កាំបិត​ខ្វែវ​ក្នុង​ដៃ​ចំនួន​៥​ដើម ទំនងជា​ទៅធ្វើ​សកម្មភាព ជាមួយ​ក្រុម​ម្ខាង​ទៀត នៅ​កន្លែង​ផ្សេង ហេតុការណ៍​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​១៥​ខែ​មិនា​ឆ្នាំ​២០១៦​នៅ​ចំណុច​រង្វង់​មូល​វត្ត​ដំណាក់​ក្បែរ​ក្លិប យីហោ ហ្សិ​ប ហប ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​
បើតាម​សម្តី​ពី​មន្ត្រីប៉ូលិស​មូលដ្ឋាន​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៦​ខែ​មិនា​នេះ​ថា​៖​យោងតាម​ការណែនាំ​យ៉ាង​យកចិត្តទុកដាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត​ណា​ឌី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានឱ្យដឹង​ថា លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​IMG_1412 (1)សៀមរាប​និង​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំរើក​ដឹកនាំ​ដោយ​លោក​អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដោយមាន​កិច្ចសហការ​ណ៍​យ៉ាង​ល្អ​ពី​កំលាំង​នគរបាល​ការិយាល័យ​អន្តរាគមន៍ កំលាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចុះបង្ក្រាប់​នៅ​ចំនុច​រង្វង់​មូល​ភូមិ​វត្ត​ដំណាក់​សង្កាត់​សាលា​កំរើក​នៅវេលា​ម៉ោង​៣​និង​០០​នាទី​ទាបភ្លឺ​ថ្ងៃទី​១៤​ខែ​មិនា​ឈានចូល​ថ្ងៃទី​១៥​ខែ​មិនា​ឆ្នាំ​២០១៦ បាន​បើក​ប្រ​ត្តិ​ប​ត្ត​ការណ៍ បង្ក្រាប​នឹង​ឃាត់ខ្លួន​បាន​ក្រុម​ក្មេង​ទំនើង​ចំនួន​០៨​នាក់​ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង​មានកាំបិត​ខ្វែវ​ក្នុង​ដៃ​ចំនួន​០៥​ដើម សង្ស័យ​ជាប់​ពាក់​ព​ន្ធ័ ប្រើប្រាស់​ថ្នាំញៀន​ខុសច្បាប់​បំ​រ៉ុង​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ រួច​បាន​បញ្ចូនទៅ​សាកសួរ​នៅ​ការិយាល័យ​ជំនាញ​។​IMG_1412 (2)
​ជនសង្ស័យ​(​ក្មេង​ទំនើង​ទាំង​៨​នាក់​)​មាន​៖​ទី​១/​ឈ្មោះ សយ សុ​ហេង ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ទី​២/ ឈ្មោះ​គង់ សុភ័ក្ត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៣/ ឈ្មោះ​ដួង ថេ​ន ភេទ ប្រុស អាយុ​២៧​ឆ្នាំ ទី​៤ /​ឈ្មោះ សឿ​ម សំ ភេទ ប្រុស អាយុ​២១​ឆ្នាំ ទី​៥/ ឈ្មោះ សិ​ុ​ន សំខាន់ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ទី​៦/ ឈ្មោះ សួរ សុភា​រី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ទី​៧/ ឈ្មោះ​អាត សុ​ណាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៨/ ឈ្មោះ នឹង ណា​រិត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។​
​វត្ថុតាង​ដកហូត​បាន​ម៉ូតូ​ចំនួន​០២​គ្រឿង​-​កាំបិត​ខ្វែង​ចំនួន ០៥​ដើម ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​និង​ពិនិត្យ​ស្វែងរក​សារធាតុ​ញៀន​ជនសង្ស័យ​ទាំង​០៨​នាក់ ជា​ក្មេង​ទំនើង​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​នឹង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​។​
គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​បញ្ជូន​ជនសង្ស័យ​ទាំង​៨​នាក់​ទៅដល់​តុលាការខេត្ត​រួចមក​(​ក្នុងនោះ​៤​នាក់ ជា​យោធា ត្រូវបាន មេ​សុំ​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​កន្លែង​វិញ​។​ចំណែក​ជនសង្ស័យ​៤​នាក់​ទៀត ត្រូវបាន​តុលាការ ឱ្យ​សមត្ថកិច្ច​យកទៅ​មណ្ឌល​កែប្រែ​ដើម្បី​បន្សាប​នូវ​សារធាតុ​ញៀន​។​
​មជ្ឈដ្ឋាន​នានា​បាននាំគ្នា​ខ្សិ​បតៗ​គ្នា​ថា ចំពោះ​អ្នក​អត់លុយ គ្រាន់តែ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ឬ​អត់​មាន​ជាប់​ពាក់ព័ន្ធ​នូវ​សារធាតុ​ញៀន ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ហើយ​នាំយកមក​តុលាការ​នោះ មិនដែល​មាន​ពី​ណា​ម្នាក់​រួចខ្លួន​ទេ មានតែ​យកទៅ​ដាក់គុក ហើយ​បើ​អ្នក​ទាំងនោះ​មាន​មេធាវី​ការពារ​ក្តី​ក៏ យ៉ាងតិច​ក៏​៣​ទៅ​៦​ខែ​ដែរ ទើបបាន​រួចខ្លួន​បាន​ជួប​ប្រពន្ធ​កូន​នឹង​គេ នេះ​គឺជា​សិទ្ធ​របស់លោក​តុលាការ​៕