ក្រុងប៉េកាំង ៖ ទីក្រុងប៉េកាំងបានបញ្ជូននាវា 5 ទៅយកពលរដ្ឋរបស់ចិនជាង៣០០០នាក់ពីប្រទេសវៀតណាម ក្រោយកើតមានអំពើហិង្សា ប្រឆាំងនឹងប្រទេសចិន បង្កអោយស្លាប់ និងរបួសរាប់រយនាក់ នេះបើតាមមន្ត្រីក្រសួងការបរទេសចិន (China's Foreign Ministry said early Sunday morning) ហើយវេបសាយចិនឆាយណាដេលី ផ្សាយកាលពីថ្ងៃអាទិត្យ។
ប្រភពនេះបានបន្តថា ពលរដ្ឋចិន ជាង 3000 នាក់ ត្រូវជម្លៀសចេញពីប្រទេសវៀតណាមនៅរសៀលថ្ងៃសៅរ៍ នេះបើតាមក្រសួងការបរទេស របស់ប្រទេសចិន បានឱ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ (More than 3,000 Chinese nationals have been evacuated from Vietnam as of Saturday afternoon, China's Foreign Ministry said early Sunday morning)។
នៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា នេះ បានចេញផ្សាយថា កប៉ាល់ដំបូង បានចេញដំណើររួច រាល់ហើយ នៅភាគខាងត្បូងខេត្តហៃណាន នៅម៉ោង ៨ ព្រឹកថ្ងៃអាទិត្យនេះ។ ហើយកប៉ាល់នេះ ត្រូវបានរំពឹងថា នឹងទៅដល់ប្រទេសវៀតណាម បន្ទាប់ការធ្វើដំណើររយៈពេលពី១៧ ទៅ ១៨ ម៉ោងក្រោយ។
ទន្ទឹមនឹងនេះ ប្រទេសចិន បានត្រៀមជាស្រេចនូវនាវា និងឧទ្ធម្ភាគចក្រមួយគ្រឿង ដើម្បីជួយសង្គ្រោះ។ នៅក្នុងបាតុកម្មហិង្សាបង្កឡើងដោយប្រជាជនវៀតណាម ដែរបណ្តាលឲ្យជនជាតិចិន ២នាក់បានស្លាប់ និងជាង ១០០ នាក់ផ្សេងទៀតទទួលរងរបួស ( Two Chinese nationals were killed in the violence and more than 100 others injured )៕