ខេត្តរតនគិរី៖ នៅវេលាម៉ោង៥នឹង៣០នាទីព្រឹកថ្ងៃទី១៧ខែមិនាឆ្នាំ២០១៦សពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកមកអែបច្រាំងនៅចំណុចទល់មុខមន្ទីពេទ្យបង្អែកខេត្ត ស្តិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេបានប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកបឹងកន្សែងមកទើរនៅមាត់ច្រាំង។ប្រភពបន្តទៀតថា គេអះអាងថាប្រាប់សមត្តកិច្ចសពជនរងគ្រោះមានឈ្មោះស៊ន ជា អាយុ៥២ឆ្នាំជនជាតិគ្រឹង រស់នៅភូមិវ៉ាយឃុំកាជន់ស្រុកវើុនសៃខេត្តរតនគិរី។
មុនដំបូងជនរងគ្រោះមកសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តហើយក៍បានចុះងូតទឹកលង់ស្លាប់២-៣ថ្ងៃមកហើយ។ក្រោយពេលកើតហេតុសមត្តកិច្ចនគបាលប៉ុស្ថ៍បឹងកន្សែងប៉េអឹមក្រុងបានលុងអធិការនគបាលក្រុងនឹងនគបាលជំនាញកុសល្យវិច្ឆ័យនៃស្នងការដ្ឋាននគបាលខេត្តចុះទៅត្រួតពិនិត្យឃើញថាបុរសម្នាក់នេះពិតជាលង់ទឹកស្លាប់ពិតមែន រីឯសាកសពត្រូវបានសមត្តកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយ យក្សឡោម




































