កំពង់ស្ពឺ ៖ អាជ្ញាធរស្រុកភ្នំស្រូចបានសំដែងការព្រួយបារម្មណជាខ្លាំងទៅលើនាយកក្រុមហ៊ុន Sanan Agriculture Development ដែលទទួលសិទ្ធវិនិយោគដំណាំកសិឧស្សាហកម្មដំឡូងមី ក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប៉ុន្តែត្រូវបានបរាជ័យ ហើយបានអង្កន់ដីចំការទាំងនោះលក់ទៅឱ្យឈ្មួញជាបន្តបន្ទាប់ជាន់ប្លង់គ្នា រហូតបង្ករបញ្ហាស្មុកស្មាញដល់អាជ្ញធរពិបាកក្នុងការដោះស្រាយ ព្រោះលក់យកលុយគេហើយមិនមានដីប្រគល់ដីឱ្យអ្នកទិញ ។
លោកប្រធានក្រុមប្រឹក្សាឃុំតាំងសំរោងបានប្រាប់ឱ្យដឹង កាលពីម៉ោង ១៣ និង០៥នាទីថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៦ ក្រុមហ៊ុនសានណាន អេហ្គ្រីលខលឈ័រដែលមានលោកស្លាត សានណានជានាយកធ្លាប់់មានទំនាស់ជាមួយប្រជាពលរដ្ឋជាច្រើន ឆ្នាំមកហើយ ដោយសារតែក្រុមហ៊ុនមួយនេះ បានដាក់គ្រឿងចក្រឈូសឆាយប៉ះពាល់ដីស្រែនិងចំការអ្នកភូមិ ។ លោកបន្តថា ក្រោយជម្លោះនឹងប្រជាពល រដ្ឋបានស្ងប់ស្ងាត់ចាប់ផ្តើមដាំដំឡូងមី ប៉ុន្តែត្រូវបរាជ័យលោកស្លាត សានណានបានអង្កន់លក់បន្តទៅឱ្យក្រុមហ៊ុនចិន និងលក់ទៅឱ្យអ្នកមានលុយផ្សេងទៀតជាហូរហែ ដោយឃើញមានលើឯកសារស៊ីញ៉េផ្ទេរសិទ្ធខាងមេឃុំក្រាំងដីវាយខណៈដីនោះស្ថិតក្នុងឃុំតាំងសំរោង ។
លោកមេឃុំបន្តថា ទំនាស់ក្នុងក្រុមហ៊ុនសានណាបានស្ងប់ស្ងាត់មួយរយៈ ស្រាប់បច្ចប្បន្ននេះ លោក ស្លាត សានណា ជាយកក្រុមហ៊ុនសានណា អេហ្គ្រីលខលឈ័របានជួលកម្មករជីកដកបង្គោរបង ដើម្បីប្រឹងប្រែងការពារដីធ្លីដែលគាត់លក់នោះឱ្យអ្នកដែលបានទិញក្រោយៗទៀត ។
លោកស្រីប្រាជ្ញ និមល អាយុ ៦១ឆ្នាំ មានទីលំនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញបានប្រាប់ថា ក្នុងអំឡុងឆ្នាំ២០០៨ លោកស្រីបានទិញដីចំការចំនួន ១០០០ហិចតា ពីលោកស្លាត សានណាន និងឈ្មោះហ៊ឹម មឿន ដោយកក់ប្រាក់តាមដំណាក់កាល និងទូរទាត់គ្រប់ចំនួន ប៉ុន្តែពេលទៅយកប័ណ្ណកម្មសិទ្ធស្រាប់តែមានសមត្ថកិច្ចប៉ូលិស ប៉េអឹម និងអាជ្ញាធរចូងច្រាង ទើបដឹងថាចាញ់បោកសានណាន ព្រោះដីដែលត្រូវទិញមានទំនាស់ជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយក្រុមហ៊ុនសានណាន បានជួលទាហានមកកាង និងបានបាញ់គំរាមប្រជាពលរដ្ឋឱ្យរងរបួស បាញ់គោរបស់អ្នកភូមិយកសាច់ស៊ីគ្មានដំណោះស្រាយឡើយ ។ ប្រភពបន្តថា បន្ទាប់ពីដឹងថាចាញ់បោក នាយកក្រុមហ៊ុន Sanan Agriculture Development and Logistic និងលង់ខ្លួនអស់ប្រាក់យ៉ាងច្រើនហើយនោះ លោកស្រីបានដោះស្រាយទិញដីពីប្រជាពលរដ្ឋមួយលើកទៀត មានឯកសារគ្រប់គ្រាន់បញ្ជាក់ពីអាជ្ញាឃុំ ស្រុក និងការិយាល័យសិកម្ម ស្រាប់តែពេលនេះ ក្រុមលោកសានណានបានជួលកម្មករដក់បង្គោលរបង និងឈូសឆាយរំលោភយកដីរបស់គាត់ទៀត ។
ករណីខាងលើនេះ សាលាដំបូង ខេត្តកំពង់ស្ពឺ បានចេញដីការសំរេចរក្សាការពារមិនឱ្យក្រុមហ៊ុន Sanan Agriculture Development and Logistic ហាមលោកស្លាត សានណាន និងឈ្មោះហ៊ឹម មឿន មិនឱ្យធ្វើការលក់ដូរ ជួល ផ្ទេរកម្មសិទ្ធ ធ្វើអំណោយបរតក ការកាយយកដី និងសាងសង់សំណង់អាណាធិបតេយ្យផ្សេងជាបណ្តោះអាសន្នសិនរងចាំការសម្រេចអង្គរសេចក្តី ហើយដីការសម្រេចរក្សាការពារ នឹងត្រូវអនុវត្តន៍នៅថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៦ខាងមុខនេះ ។
លោកពេជ្រ ចន្ថា អភិបាល ស្រុកភ្នំស្រួចគ្រាន់តែឮអ្នកការសែតសួរនាំអំពីដំណើរឿងទំនាស់ដីធ្លីក្នុងក្រុមហ៊ុន Sanan Agriculture Development លោកប្រាប់យ៉ាងខ្លីថា សុំមិនធ្វើអត្ថាធិប្បាយទេ ព្រោះបើនិយាយទៅខ្លាចក្រែងខុសការពិត ប៉ុន្តែលោកស្លាត សានណានធ្វើការដកបង្គោលរបងលួសនោះប្រហែលជាមានហេតុណាមួយរបស់គាត់បើកចង់ដឹងច្បាស់សួរទៅលោកសានណានដោយផ្ទាល់ ។
ពាក់ព័ន្ធការចោទប្រកាន់ទាំងនេះអ្នកយកព័ត៌មានមិនទាន់ទំនាក់ទំនង់សុំការបំភ្លឺបន្ថែមពីភាគីក្រុមហ៊ុនស្លាត សានណាបានឡើយ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ទាក់ទង ៕ ឱរ៉ាល់



































