សៀមរាប : កិច្ចប្រជុំរវាងអង្គភាពពាក់ព័ន្ធក្នុងយុត្តិធម៍ព្រហ្មទណ្ឌរយះពេល១ថ្ងៃដែលបានធ្វើឡើងនៅក្នុងខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៦ នេះ ។ ក្រោមកិច្ចសហការរៀបចំដោយអយ្យការអមសាលាដំបូងខេត្តសៀមរាប មន្ទីរកិច្ចការនារីខេត្ត អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ដោយមានការចូលរួមសហការឩបត្ថមពី ក្រសួងកិច្ចការនារី ស្ថានទូតអូស្ត្រាលី អង្គការភ្លែន អង្គការ ជី អាយ ហ្សិត និង សហគមអឺរ៉ុប ផងនោះ ។ ជាប្រចាំតែងតែបានរៀបចំអោយមានកិច្ចប្រជុំរវាងអង្គភាពពាក់ព័ន្ធក្នុងយុត្តិធម៍ព្រហ្មទណ្ឌនេះឡើងក្រោមការអញ្ជើញចូលរួមជាគណះអធិបតីរួមមាន លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លោកចៅ ក្រម មេធាវី ប្រធានមន្ទីរកិច្ចការនារី ខេត្ត ប្រធានអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ។ និងមានសមាជិក សមាជិកា ចូលរួមពីសំណាក់ កងកម្លាំងប្រដាប់អាវុធ អភិបាលរងក្រុងស្រុកទាំង ១២ មន្ទីរអង្គភាព និង អង្គការដៃគូ មួយចំនួនទៀតបានចូលរួមយ៉ាងច្រើនផងដែរ ។
មានប្រសាសន៍នាឱកាសនោះ សមាសភាពគណះអធិបតី ទាំងអស់បានបញ្ជាក់ថា កិច្ចប្រជុំដែលយើងបានរៀបចំធ្វើឡើងនាពេលនេះគឺក្នុងគោលបំណង ដើម្បីបង្ហាញនៃកិច្ចប្រជុំរបស់អង្គភាពពាក់ព័ន្ធក្នុងយុត្តិធម៍ព្រហ្មទណ្ឌ លើកយកបញ្ហានីតិវិធីច្បាប់ពាក់ព័ន្ធស្រី្ត និង កុមារក្នុងការអនុវត្តជាក់ស្តែងមកធ្វើការពិភាក្សានិងដោះស្រាយ ក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពពាក់ព័ន្ធក្នុងយុត្តិធម៍ព្រហ្មទណ្ឌ ក្នុងការអនុវត្តច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របពេលដែលយើងទាំងអស់គ្នាកំពុងតែអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៕ លោក ខេង ខេមរា រាយការណ៍



































