​ស្ត្រី​សតិ​មិន​ប្រក្រតី​សុំ​រថយន្ត​គេ​ជិះ​ត្រូវ​ម្ចាស់​រថយន្ត​រំលោភ​សេពសន្ថវៈ​

0

 

(​កំពង់ចាម​) នារី​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ដេក​សន្លប់​នៅតាម​ផ្លូវលំ ស្ថិតនៅ​ភូមិ​ក្រឡែង​កើត ឃុំ​ស្វាយ​រាប ស្រុក​ចំការលើ ខេត្តកំពង់ចាម កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦​។​​លោក អ៊ិត តារា អធិការនគរបាល​ស្រុក​ចំការលើ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ថា​មាន​នារី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ដេក​សន្លប់​នៅ​កន្លែង​ខាងលើ​។​
​ភ្លាមនោះ​សម្ថ​កិច្ច បាន​ចុះទៅ​កន្លែងកើតហេតុ នាំ​ស្ត្រី​រងគ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ចំការលើ​។​IMG-20160316-WA0137
​ក្រោយពី​ដឹងខ្លួន​នារី​រងគ្រោះ​បាន​ប្រាប់ថា នាង​មានឈ្មោះ ក​យ ស្រី​កា អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​
​នាង​បាន​បញ្ជាក់ថា ម្តាយ​របស់​នាង​បាន​ស្លាប់​យូរហើយ ចំណែក​ឪពុក​បាន​យកប្រពន្ធ​ថ្មី ហើយ​រស់នៅ​ជាមួយគ្នា​នៅ​ខេត្ត​រតនគីរី​។ ក្រោយមក​នាង (​ស្រី​កា​) ក៏មាន​ជម្ងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ ស្មារតី​មិន​ប្រក្រតី ហើយ​ត្រូវ អង្គការ​មួយ​យក​នាង​ទៅ​នៅ​ភ្នំពេញ​តែ​នាង​មិន​ចាំ​អង្គការ​នោះ​ឈ្មោះ​អី​ទេ​។IMG-20160316-WA0136
​នាង​ស្រី​កា បន្តថា ថ្មីៗ​នេះ នាង​បាន​រត់​ចេញពី​អង្គការ​នោះ ហើយ​មកដល់​ខេត្តកំពង់ធំ​។​
​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល ៨​ព្រឹក នាង​បាន​សុំ​រថយន្ត​គេ​ជិះ ដែល​ក្នុង​រថយន្ត​នោះ​មាន​មនុស្ស​ប្រុស​៤​នាក់​។ នៅពេល​ធ្វើរ​ដំណើរ​តាមផ្លូវ​នាង​ត្រូវគេ​បញ្ច្រកថ្នាំ ហើយ​នាម​ក៏ត្រូវ​បាត់ស្មារតី តែ​ដឹងថា នាង​ត្រូវគេ​រំលោភ​សេពសន្ថវៈ​។​
​លោក​អធិការ បន្តថា តាម​ការពិនិត្យ​ធ្វើ​កោសល្យវិច័យ​របស់​គ្រូពេទ្យ បញ្ជាក់ថា នាង​ស្រី​កា​ត្រូវគេ​រំលោភ​សេពសន្ថវៈ​មែន​។​
​ស្ត្រី​រងគ្រោះ​បាននិងកំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ចំការលើ រង់ចាំ​នាង​ជាសះស្បើយ​នឹង​បញ្ជូនទៅ​ស្រុកកំណើត​វិញ​។​