ខេត្តប៉ៃលិន៖ បុរសពីរនាក់ បានរងរបួសធ្ងន់ ត្រួវបានបងប្អួនដឹងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខត្តប៉ៃលិន តែដោយស្ថានភាពធ្ងន់ធ្ងរ ត្រួវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តបាត់ដំបង ខណៈពេលបើកម៉ូតូចេញពីផ្លួវដីក្រហម ចុះមកកាន់ផ្លួវជាតិ មិនប្រយ័ត្ន បណ្តាលឲ្យបុកគ្នា កាលពីវេលាម៉ោ០៧និង៣០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ លើកំណាត់ផ្លួវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាៈ មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាក HONGDA Wave ពណ៍ខៀវ ស្លាកលេខ បាត់ដំបង 1I-8399 បើកបរដោយបុរសម្នាក់ ក្នុងទឹសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែបុកម៉ួតូមួយគ្រឿងទៀតម៉ាក HONGDA Dream ពណ៍ខ្មៅ ស្លាកលេខ ប៉ៃលិន 1A-6519 បើកបរដោយបុរសម្នាក់ទៀត ក្នុងទឹសដៅពីជើងមកត្បូង យ៉ាងលឿន ចុះចំណោត ហើយក៏បុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ត្រួវបានបងប្អូនដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។
ប្រភពព័ត៌មាន បានបន្តឲឮ្យដឹងដែរថា៖ ក្នុងពេលគ្រោះថ្នាក់នេះកើតឡើង ស្រាបតែមានរថយន្តមួយគ្រឿង បើកមកដល់ចំណុចកើតហេតុឈប់មើល ដោយមិនបានបើកភ្លើងជាសញ្ញាចរាចរណ៏ឡើយ បណ្តាលឲ្យរថយន្តមួយគ្រឿងរបស់ថៃ បើកបរស្របទឹសជាមួយរថយន្ត មកបុកពេញទំហឹង បណ្តលឲ្យស្ត្រីម្នាក់ដែលនៅក្នុងរថយន្តនីសាន់ភ័យព្រលឹងចុងសក់ ឬអ្នកដែលឈរមើលក៏មានការភ័យខ្លាចរថយន្តរបស់ថៃបុកផងដែរ ។
បើតាមសមត្ថកិច្ចចរាចរណ៏ផ្លួវគោក នៃស្នងការខេត្តប៉ៃលិន បានឲ្យដឹងថា៖ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៏ខាងលើ ជាដំបូងគឺម៉ូតូបុកជាមួយម៉ូតូ តែដោយមើលទៅគ្រោះថ្នាក់ធ្ងន់ធ្ងរ ទើបបង្កឲ្យមានអ្នកខ្លះឈប់មើលផងដែរ មានទាំងរថយន្ត និងម៉ូតូផ្សេងៗ ហើយក្នុងហេតុការណ៏នេះក៏មានរថយន្តរបស់ថៃមួយគ្រឿងបើកមកបុករថយន្តនីសាន់របស់ខ្មែរ តែត្រួវបានសម្រួលគ្នាដើម្បីបញ្ចាប់រឿង ព្រោះមិនមានគ្រោះថ្នាក់ធំដុំនោះទេ ។ សមត្ថកិច្ចចរាចរណ៏ បានបញ្ជាក់ថា ៖ គ្រោះថ្នាក់រវាងម៉ូតូបុកម៉ូតូ មានឈ្មោះ យី ម៉ាប់ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិ ខ្មែរ សញ្ចាតិខ្មែរ មុខរបរទាហាន រស់នៅភូមិខ្លុង សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន រងរបួសធ្ងន់ (បែកក្បាល) បើកម៉ូតូម៉ាក HONGDA Dream ពណ៍ខ្មៅ ផ្លាកលេខ ប៉ៃលិន 1A-6519 បើកបរក្នុងទឹសដៅពីជើងទៅត្បូង
ចំណែកម៉ូតូមួយគ្រឿងទៀតមានឈ្មោះ ប្រឹម សុខ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ សញ្ចាតិខ្មែរ មុខរបរកសិករ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសធ្ងន់ (បាក់ជើង ០៣កង់ ផ្នែកខាងស្ដាំ) បើកបរពីលិចទៅកើត ផងដែរ ។ សមត្ថកិច្ចចរាចរណ៏ នៃស្នងការខេត្តបន្តទៀតថា ៖មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៏ ខាងលើបង្ករឡើងដោយម៉ូតូបើកចេញពីផ្លូវដីមិនគោរពសិទ្ធិធ្វើដំណើរលើផ្លូវជាតិ ។ បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរងចាំការដោះស្រាយ ៕



































