ឪពុកម្តាយ​ពលការ​នី​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​៣​នាក់ សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់​ព​ន្ឋ័​ ​ជួយ​កូនៗ​គាត់ ព្រោះ​ត្រូវ​ប៉ូលីស​ម៉ាឡេស៊ី​ចាប់ខ្លួន​និង​បាត់​ដំណឹង​

0

​ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ឪពុកម្តាយ របស់​ពល​ការី​៣​នាក់ ដែល​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៦ បានមក​កាន់​មន្ទីរ​កិច្ចការនារី​ខេត្ត និង​បន្ទាប់មក​បាន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ រឿង​កូនៗ​ពួកគាត់​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​ប៉ូលីស​ម៉ាឡេស៊ី​ចាប់ខ្លួន សុំអោយ​ជួយ​រំដោះ​កូន​គាត់​មកកាន់​ប្រទេស​កម្ពុជា​វិញ ។​ ​ស្ត្រី​ជា​ម្តាយ​ពលការ​នី មានឈ្មោះ ហេង ទូច អាយុ​៥០​ឆ្នាំ , ឈ្មោះ ស ខឿន អាយុ​៥៥​ឆ្នាំ និង​ឈ្មោះ ម៉ៅ ណាន អាយុ​៤២​ឆ្នាំ ទាំងអស់គ្នា​មាន​ទីលំនៅ ភូមិ​តា​ម៉ុ​ល​ក្រោម ឃុំ​កោះ​ថ្កូវ​ស្រុក​ជល​គី​រី បានអោយដឹងថា​៖ កូនស្រី​ពួក​មាន​១​ឈ្មោះ សូត្រ សុខ​នៅ អាយុ​១៩​ឆ្នាំ ,២​ឈ្មោះ ហួត សា​រ៉ែ​ន អាយុ​១៩​ឆ្នាំ និង​៣​ឈ្មោះ​ផា ស៊ី​នី អាយុ​២១ ឆ្នាំ ត្រូវបាន​ក្រុមហ៊ុន​ឈ្មោះ អេ​ភី ធី​អេស​អ៊ី ស៊ី​ខេ​ម​បូ​ឌា រី​សត​ថ៍​ខូ​អិ​ល​ធី​ឌី (​ចំការ​ដូង​រាជធានី​ភ្នំពេញ​) អោយទៅ​រៀនសូត្រ​មុន​ចាកចេញ នៅ​ចុងឆ្នាំ​២០១៤ និង​បាន​ឡើង​យន្តហោះ​ទៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ខែឧសភា ឆ្នាំ​២០១៥ ។ ចាប់តាំងពី​ចាកចេញ​ជិត​១​ឆ្នាំ​កូនស្រី​ពួកគាត់​មិនដែល​ផ្ញើ​លុយកាក់​មក​ទេ ។ កូន​ពួកគាត់​ធ្លាប់​ទូរ​សព្ទ័​មក​ប្រាប់ថា​៖ គេ​បានអោយ​ធ្វើការ​ជា​ក្រុម​(​ឃ្លី​ន​សឺ​វី​ស​) សំអាត​តាម​ផ្ទះ​គ្រប់​ទីកន្លែង តាំងពី​ម៉ោង​៥​ព្រឹក រហូតដល់​ម៉ោង​១១ ទើប​សម្រាក​ហូបបាយ ម៉ោង​១​ចូលធ្វើការ​វិញ ដល់​ម៉ោង​៥​ល្ងាច​ចេញ ហូបបាយ ហើយ​ចូល​វិញ​ម៉ោង​៧​យប់ រហូតដល់​ម៉ោង​១០​យប់​ទើប​ត្រឡប់​ចូល​ផ្ទះ​វិញ ដោយ​ក្រុមហ៊ុន​ប្រាប់ថា​បាន​ប្រាក់ខែ​៥៥០​ដុល្លា តែ​មិនដែល​ឃើញ​បើក​ឡើយ​។៦
​ ​ឪពុកម្តាយ ពលករ​ប្រទេស​ម៉ាឡេស៊ី​ទាំង​នោះបាន​បន្តថា​៖ ស្រាប់តែ​នៅ​ថ្ងៃទី ១៦ ខែមករា ឆ្នាំ​២០ ១៦ កូនៗ​ពួកគាត់​បាន​ទូរស័ព្ទ​មក​ប្រាប់ថា ពួកនាង​ត្រូវ​ប៉ូ​លី​ចាប់ខ្លួន​ហើយ សូមអោយ​ជួយ​ពួកនាង​ផង​
​ហើយ​តាំងពី​នោះមក ទូរ​សព្ទ័​ទំនាក់ទំនង​លែង​បាន​រហូត​តែម្តង ។ ពួកគាត់​បាន​លើកដៃ​សំពះ សូមអោយ​ស្ថាប័ន​ពាក់​ព​ន្ឋ័ ពិសេស សម្តេច​ហ៊ុន សែន​ជា​ប្រមុខ រ​ជ​រដ្ឋាភិបាល​មេត្តាជួយ​សង្គ្រោះ​កូនៗ​ពួកគាត់​អោយបាន​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​ផង​។
​ ​ក្នុង​រឿង​ខាងលើនេះ ដែរ លោក កេ​ត យ៉ុង នាយការិយាល័យ ប្រឆាំង​ការ​ជួញ​ដុ​រម​នុស្ស និង​ការ​
​ពារ​អា​នីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ លោក​បានដឹងថា ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ខាងលើ មាន​បញ្ហា​ត្រូវ​ឡើង​តុលាការ ទើប​ខាង​សមត្ថកិច្ច​គេ ឃាត់​ពលករ​ខាងលើ ទុក​ធ្វើ​សាក្សី​នៅពេល​សវនាការ​នៅ​ប្រ​ទេ​ម៉ាឡេស៊ី ។ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី ខាង​នាយកដ្ឋាន​លោក​មិន​ជឿ​នោះទេ ព្រោះ​បើ​ត្រឹម ឃាត់ទុក​ធ្វើ​សាក្សី ហេតុ​អី​សាច់​ញា​ត្តិ​នៅ​ស្រុក​ខែ្មរ ទំនាក់ទំនង​មិនបាន ហើយ​រឿងនេះ​ខាង​នាយកដ្ឋាន​លោក​កំពុង​ទាក់ទង​ទៅ​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​អោយជួយ​ស្រាវជ្រាវ​និង​ជួយ​ដោះស្រាយ​ក្នុង​រឿងនេះ ៕