​លោកជំទាវ កែ ច័ន្ទ​មុនី ដឹកនាំ​ប្រតិភូ​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្ត​នាំយក​ ​ថវិកា​និង​អំណោយ​ជូន​ស្ត្រី​មេម៉ាយ​ក្រីក្រ​ឡើងត្នោត​នៅ​ភូមិ​ព្រះរាម​រង្ស៊ី​

0

​ខេត្តកំពង់ឆ្នាំង​៖​លោកជំទាវ កែ ច័ន្ទ​មុនី ប្រធាន​កិ​តិ្ត​យស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តកំពង់ឆ្នាំង​និង​ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​កំពង់ឆ្នាំង​នៅ​ព្រឹក​ថៃ្ង​ទី​១៦ ខែមីនា ឆ្នាំ​២០១៦​ប្រតិភូ​សមាគមនារី​ក​ម្ពុ​ជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ និង​ក្រុមការងារ​មាន លោកជំទាវ ប៉ាល់ យឿន​អភិបាលរង​ខេត្ត ស​.​ស​.​យ​.​ក​ខេត្ត មន្ទីរ​សង្គមកិច្ច​ខេត្ត មន្ទីរ​កិច្ចការនារី​ខេត្ត ,​លោក​អភិបាលស្រុក​រលាប្អៀរ​ចុះសាកសួរ​សុខទុក្ខ​នាំយក​អំណោយ​ថវិកា​និង​គ្រឿង​ឧបភោគបរិភោគ​ឧបត្ថម្ភ​ជូន​ស្ត្រី​មេម៉ាយ​ក្រីក្រ​គ្មាន​ទីពឹង​ចិ ញ្ចឹ​ម​កូន​២​នាក់​ប្រកបមុខរប​ប​ឡើងត្នោត ដល់​លំនៅដ្ឋាន​ស្ថិត​ក្នុងភូមិ​ព្រះរាម​រង្ស៊ី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។​៣
​ ​លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ​បានអោយដឹងថា​៖​អំណោយ​និង​ថវិកា​ដែល​លោកជំទាវ កែ​ច័ន្ទ​មុនី និង​ប្រតិភូ ក្រុមការងារ​ខេត្ត និង​សប្បុរសជន​បាន​ឧបត្ថម្ភ​ដល់​ស្ត្រី​មេម៉ាយ​ក្រក្រី​ឈ្មោះ ញ៉ឹក ចំរើន អាយុ​៣៣​ឆ្នាំ ចិញ្ចឹម​កូន​២​នាក់ មានមុខ​របប​ឡើងត្នោត​រស់នៅ​ភូមិ​ព្រះរាម​រង្ស៊ី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ថៃ្ង​នេះ​រួមមាន​ថវិកា ៦៥០.០០០​រៀល​,​អង្ករ​១០៥​គីឡូក្រាម​,​មី​៥​កេស​,​សា​រ៉ុង​,​ខោអាវ​,​ឃី​ត​និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនទៀត​។​លោក​សោម​វឺ​ន​បាន​បន្តទៀតថាៈ​កន្លងមក​អាជ្ញាធរ​មូលដ្ឋាន​និង​ស្ថាប​ន័​ក្នុងស្រុក​ក៏​ធ្លាប់បាន​ជួយឧបត្ថម្ភ​ដល់​ស្ត្រី​រូបនេះ​ផងដែរ​។​២
​ ​នៅក្នុង​ឱកាស​នោះ​លោកជំទាវ កែ ច័ន្ទ​មុនី បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់​អគ្គមហាសេនា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​,​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​,​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​លោកជំទាវ ម៉ែន សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​រដ្ឋសភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​និង​ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ដែល​កន្លងមក​សម្តេច​និ ង​លោកជំទាវ​តែងតែ​នឹករលឹក​ ​គិតគូរ​ពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ​ ​នៅ​គ្រប់​ទីកន្លែង​នៅពេលដែល​មានទុក្ខ​លំបាក គឺ​សម្តេច​និង​លោកជំទាវ​តែង​ផ្តល់ជូន​នូវ​អំណោយ​និង​ថវិកា​ជូន​បងប្អូន​គ្រប់ៗ​គ្នា​ទាំងអស់ ដោយ​មិន​ប្រកាន់ពូជសាសន៍ និង​និន្នាការ​ន​យោ បាយ​អ្វី​នោះឡើយ​។​១
​ ​លោកជំទាវ កែ ច័ន្ទ​មុនី បាន​បន្តទៀតថា​៖​ទោះបី​ថវិកា​នេះ​វា​តិចតួច​ពិតមែនតែ​វា​អាចជួយ​ដោះស្រាយ​ការលំបាក​របស់​ប្អូនស្រី ញ៉ឹក ចំរើន បាន​មួយគ្រា​ផងដែរ​។​លោកជំទាវ​ក៏បាន​ផ្តាំផ្ញើ​ប្អូនស្រី ញ៉ឹក ចំរើន ខិតខំ​ថែរក្សា​សុខភាព​ដោយ​រស់នៅ​ស្អាត​ហូប​ស្អាត​ផឹក​ស្អាត ហើយ​លោកជំទាវ​ក៏បាន​សំណូមពរ​អោយ​ប្អូនស្រី​ឈប់​ប្រកបមុខរប​ប​ឡើងត្នោត​នេះ​ទៅ ព្រោះ​វា​អាចមាន​គ្រោះថ្នាក់​គ្រប់ពេលវេលា​ចាប់​,​ពី​ថៃ្ង​នេះ​ទៅ​លោកជំទាវ​បាន​សុំអោយ​ប្អូន​រកមុខ​របប​ផ្សេងៗ ដើម្បី​ចិញ្ចឹមជីវិត​វិញ​ដោយ​មិន​ព្រួយ​បារ​ម្មណ៍​ពី​គ្រោះថ្នាក់​ចំពោះ​ខ្លួន​។​
​ប្អូនស្រី ញ៉ឹក ចំរើន និង​អាជ្ញាធរ​ដែនដី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ដល់​ថ្នាក់ដឹកនាំ មាន សម្តេច លោកជំទាវ សប្បុរសជន និង​ប្រតិភូ​ទាំងអស់​ដែល​បាន​ជួយឧបត្ថម្ភ សំរាល​ការលំបាក​របស់​នាង និង​សូម​គោរព​ជួន​ពរ​ដល់​សម្តេច លោកជំទាវ និង​សប្បុរសជន​សូម​ទទួលបាន​ជ័យជំនះ​ឈ្នះ​មារ​សត្រូវ​គ្រប់ទិសទី ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ប្រកបដោយ​សុខសន្តិភាព និង​ភាពសម្បូរ​សប្បាយ​រុងរឿង​រហូត​តទៅ​អនាគត​៕